គម្រោង / Project : ទិញ​ឧបករណ៍​គូស​ពុម្ព​អក្សរ ​iPad Pro និង​កម្មវិធី​ iFontMaker


សួស្ដី​ខ្ញុំ​បាទ​ នៅ សំណាង (អាក្បាលធំ) សព្វ​ថ្ងៃ​​ធ្វើការ​ក្រៅ​ម៉ោង​បាន​ប្រាក់​បន្តិច​បន្តួច​ដើម្បី​បង់​ថ្លៃ​ទឹក​ភ្លើង និង​អ៊ីនធឺណិត ។ ចំណែក​ពេញ​ម៉ោង​របស់​ខ្ញុំ​គឺ​យក​ទៅ​ធ្វើ​ និង​រចនា​ពុម្ព​អក្សរ​ ដែល​មាន​តែ​អ្នក​ប្រើ​តែ​គ្មាន​អ្នក​គិត​គូរ​ទិញ ។ កន្លង​មក​ខ្ញុំ​បាន​ធ្វើ​ការ​រៃអង្គាស​ប្រាក់​បាន​មួយ​ចំនួន​ ដើម្បី​ទិញ​កុំព្យូទ័រ​សម្រាប់​ខ្លួន​ខ្ញុំ និង​មិត្តភ័ក្ដិ​របស់​ខ្ញុំ ដើម្បី​អាច​ឲ្យ​មាន​លទ្ធភាព​បន្ត​ការ​រចនា​ពុម្ព​អក្សរ​បន្ត​ទៀត​បាន ។ ហើយ​ក៏​សូម​ថ្លែង​អំណរគុណ​ ដែល​សប្បុរសជន​បាន​ជួយ​ជ្រោមជ្រែង​ជា​ថវិកា​និង​សម្ភារៈ​​កន្លង​មក​ ។

​ពុម្ព​អក្សរ​ អាក្បាលធំ / AKbalthom ត្រូវ​បាន​ដាក់​ឲ្យ​ទាញ​យក​កន្លង​មក​ដោយ ស្ថិត​ក្រោម​​​កិច្ច​ព្រមព្រៀង​ សម្រាប់​អ្នក​ប្រើ​ប្រាស់​ផ្ទាល់​ខ្លួន មិន​រក​ផល​ចំណេញ តែ​មាន​ក្រុមហ៊ុន រោងពុម្ព និង​អ្នក​ក្រាហ្វិក​មួយ​ចំនួន យក​ទៅ​ប្រើប្រាស់​ដើម្បី​រក​ប្រាក់​ចំណេញ មិន​បាន​ទំនាក់ទំនង​ទិញ​សិទ្ធ​ប្រើប្រាស់​ឡើយ ដែល​ជា​ហេតុ​ធ្វើ​ឲ្យ​បាត់បង់​ប្រភព​ចំណូល ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​លទ្ធភាព​នៃ​ការ​​រចនា​ពុម្ព​អក្សរ​ខ្មែរ​ថ្មី​ ឲ្យ​បាន​ទាន់​ពេល និង​សម្រាប់​ផ្គត់ផ្គង់​តម្រូវ​ការ​បាន​ទេ ។

ស្ថិត​ក្នុង​ដំណាក់កាល ដែល​​​ខ្ញុំ​មាន​គ្មាន​ចំណូល​ពី​ពុម្ព​អក្សរ​របស់​ខ្ញុំ ខ្ញុំ​បាទ​មាន​តែ​អំពាវនាវ​ដល់​សប្បុរសជន​ដែល​មាន​ចិត្ត​ចង់​ឧបត្ថម្ភ​ដល់​ខ្ញុំ​បាទ ជា​ថវិកា ឬ​សម្ភារៈ ឲ្យ​អាច​មាន​លទ្ធភាព​បន្ត​ការ​រចនា​បន្ត​ទៀត ឬ​អាច​ឲ្យ​ខ្ញុំ​បាទ​សន្សំ​ទិញ​ឧបករណ៍​សម្រាប់​គូស​ពុម្ព​អក្សរ ​​ដើម្បី​រចនា​ពុម្ព​ខ្មែរ​ឲ្យ​មាន​ម៉ូដ​ប្លែក​ៗ​ថ្មីៗ ។

ត្រឹម​កុំព្យូទ័រ Desktop មួយ​គ្រឿង​គឺ​មិន​អាច​បំពេញ​តម្រូវការ​ នៃ​ការ​រចនា​ពុម្ព​អក្សរ​ខ្មែរ​បាន​នោះ​ទេ វា​ទាមទារ​នូវ​ឭបករណ៍ និង​កម្មវិធី​ផ្សេងៗ​ទៀត​ជា​​​ច្រើន​មុខ ។ ដែល​សព្វ​ថ្ងៃ​នេះ ​ខ្ញុំ​មាន​លទ្ធភាព​រចនា​ពុម្ព​អក្សរ​តែ​ជាមួយ​កម្មវិធី​ Font Creator 6.5 តែ​ប៉ុណ្ណោះ ។ សម្រាប់​រូប​ខ្ញុំ​ដែល​តែងតែ​ ​រចនា​ពុម្ព​អក្សរ​ថ្មីៗ​ ប្លែកៗ​ ក្នុង​ពេល​នេះ​ចាំបាច់​​​ប្រើប្រាស់ iPad Pro ជាមួយ​ iFontMaker ដែល​អាច​ឲ្យ​ខ្ញុំ​​បន្ត​រចនា​ពុម្ព​ថ្មីៗ ដែល​លើ​កុំព្យូទ័រ Windows និង Mac OS មិន​អាច​ធ្វើ​ទៅ​បាន៕

របា​ចំនួន​ទឹក​ប្រាក់​ដែល​បាន​​បរិច្ចាគ

(អ្នក​បរិច្ចាគ 5 នាក់)
$110/$2000


គណនី​ទទួល​ប្រាក់ ៖

ABA Bank : 000271862 (Nouv Samnang)
Tel: 069 556 887

Post a Comment

Whatsapp Button works on Mobile Device only

វាយតែមួយពាក្យដែលអ្នកចង់ស្វែងរក