$type=slider$snippet=hide$cate=0$meta=hide$rdm=hide

រៀន​រចនា​ពុម្ព​អក្សរ​ខ្មែរ​ដោយ​ខ្លួនឯង (Learning Khmer Font Design)


🌚 សារ​ប្រ​មាន : ទទួល​ខុស​ត្រូវ​ដោយ​ខ្លួន​ឯង !

⛔ គន្លឹះ​​រចនា​ពុម្ព​អក្សរ​ដែល​សរសេរ​​នៅ​ក្នុង​គេហទំព័រ​នេះ​មិន​ផ្លូវការ​នោះ​ទេ ។
⛔ រាល់​ការ​​ណែនាំ​​ធ្វើ​ឡើង​ក្នុង​គោលបំណង​សិក្សា​រៀនសូត្រ មិន​បម្រើ​ឲ្យ​អាជីវកម្ម ។
⛔ មិន​ត្រូវ​ធ្វើ​ឲ្យ​មាន​ការ​យល់​ច្រឡំ ដល់​អត្តសញ្ញាណ​ពុម្ព​អក្សរ​ម្ចាស់​ដើម​នីមួយៗ ។
⛔ គន្លឹះ​រចនា​នេះ​នឹង​ត្រូវ​ដាក់​បញ្ចូល​ជា​បន្ត​ ដើម្បី​បំពេញ​ចន្លោះ​នៅ​ពេល​រក​ឃើញ ។

អារម្ភកថា

ឆ្លងកាត់​ពេល​វេលា​ជា​ច្រើន​ឆ្នាំ​កន្លង​មក យើង​ឃើញ​​​ពុម្ព​អក្សរ​ខ្មែរ បាន​វិវឌ្ឍន៍​មក​ជា​ពុម្ព​អក្សរ​ស្តង់ដារ យូនីកូដ​ខ្មែរ ដែល​មាន​អត្តសញ្ញាណ​ច្បាស់លាស់ ដែល​ធ្វើ​ឲ្យ​ការ​ប្រើប្រាស់​កាន់តែ​ទូលំទូលាយ​ មិន​បារម្ភ​រឿង​លោត​ដៃ​លោត​ជើង​ពេល​ប្ដូរ​ពុម្ព​អក្សរ​ពី​មួយ​ទៅ​មួយ  ហើយ​បញ្ហា​ពុម្ព​អក្សរ​មិន​ដើរ​ជាមួយ​កម្មវិធី ​​design ធំៗ​ក៏​បាន​ដោះស្រាយ​​បាន​ច្រើន មិនសូវ​មាន​អ្នក​និយាយ​អំពី​ការ​មិន​ដើរ​ជាមួយ​កម្មវិធី​ដែល​ខ្លួន​កំពុង​ប្រើប្រាស់ ។ បើ​និយាយ​ពី​ការ​រចនា​ពុម្ព​អក្សរ យើង​​ប្រទេស​កម្ពុជា​យើង​មាន​អ្នក​ជំនាញ​ខាង​ផ្នែក​ហ្នឹង នៅ​តិច​បំផុត អាច​និយាយ​បាន​ថា​អ្នក​ចេះ​កូដ​ពុម្ព​អក្សរ​មាន​ត្រឹម ៤ ទៅ ៥ នាក់ ហើយ​អ្នក​នៅ​ធ្វើ​មាន​ប្រហែល ៣ នាក់ ។

ងាក​មក​មើល​អ្នក​មិន​ជំនាញ (កែច្នៃ) វិញ គឺ​កាល​មុន​មាន​ច្រើន​ដែរ តែ​នៅ​ពេល​នេះ ២០១៩ គឺ​សឹងតែ​ឈប់​ធ្វើ​អស់​ហើយ ដែល​នេះ​អាច​មក​ពី​កត្តា មិន​មាន​ទីផ្សារ មិន​ចេះ​អំពី​ការ​រចនា​ពុម្ព​អក្សរ​ស្តង់ដារ ធ្វើ​គ្រាន់តែ​ចង់​ធ្វើ​បង្ហាញ​ស្នាដៃ​រួច​ក៏​បោះបង់​ចោល​ទៅ​វិញ ឬ​អាច​មក​ពី​មិន​មាន​អ្នក​លើក​ទឹកចិត្ត ថែម​ទាំង​មាន​តែ​​អ្នក​ស្អប់​ និង​ចាំ​តែ​សើច​ចំអក​ឲ្យ​ ដែល​ខ្មែរ​យើង​ហៅថា វប្បធម៌​ក្ដិចត្រួយ ។

ចូល​មក​ដល់​សាច់​រឿង​យើង​វិញ ដោយ​មាន​ការ​លើក​ទឹកចិត្ត និង​មាន​អ្នក​ឆ្ងល់​អំពី​ការ​រចនា​ពុម្ព​អក្សរ​នៅ​ឡើយ ​ដូច្នេះ​ខ្ញុំ​ក៏​សម្រេច​ចិត្ត​បង្កើត​ទំព័រ​ សាកល្បង​កែច្នៃ​ពុម្ព​អក្សរ អាច​ទុក​ដូច​មេរៀន​មិន​ផ្លូវការ​មួយ សម្រាប់​អ្នក​មិន​ចេះ​កូដ (code) ពុម្ព​អក្សរ អាច​យក​ទៅ​អនុវត្តន៍​ដើម្បី​តម្រៀប​ពុម្ព​ដោយ​ខ្លួនឯង​បាន ។ សម្រាប់​រយៈពេល​សិក្សា​មិន​ដល់​ប៉ុន្មាន​ម៉ោងផង ដោយ​​គ្រាន់​​តែ​មើល​វីដេអូ​​គន្លឹះ​តម្រៀប​ជា​ការ​ស្រេច តែ​អ្វី​ដែល​ពិបាក​គឺ ការ​គូរ !!!! ។

របៀប​គូរ​ដែល​ខ្ញុំ​នឹង​បង្ហាញ​ខាង​ក្រោម​នេះ ​គ្រាន់តែ​ដាម​ពី​កម្មវិធី​នានា យក​មក​ដាក់​ក្នុង​កម្មវិធី​ពុម្ព​អក្សរ ដោយ​មិន​គូរ​ក្នុង​កម្មវិធី​ធ្វើ​ពុម្ព​អក្សរ​ដោយ​ផ្ទាល់​នោះ​ទេ ។ ព្រោះ​កម្មវិធី​ដែល​ខ្ញុំ​បង្ហាញ​ក្នុង​គន្លឹះ​ខាង​ក្រោយ​គឺ​មិន​សូវ​មាន​មុខងារ​ក្នុង​ការ​គូរ ដែល​ពិបាក​គូរ​សម្រាប់​ពុម្ព​ដែល​មាន​រូបរាង​ប្លែកៗ បើ​គូរ​ក៏​ត្រូវ​ចំណាយ​ពេល​វេលា​ច្រើន​ជាង ការ​គូរ​ជាមួយ​កម្មវិធី​សម្រាប់​គូរ​ក្រាហ្វិក​វ៉ិចទ័រ ។ ដូច្នេះ​សម្រាប់​គន្លឹះ​តម្រៀប​ដែល​មិន​ទាក់ទង​កូដ គឺ​មិន​ចោទ​ជា​បញ្ហា​ទេ តែ​បញ្ហា​គឺ​ការ​បង្រៀន​អំពី​ការ​គូរ​រូបរាង​អក្សរ​ខ្មែរ ដែល​មិន​អាច​បង្ហាញ​បាន​គ្រប់​តួ​អក្សរ​នោះ​ទេ គឺ​អាច​ត្រឹម​បង្ហាញ​តាម​តួ​អក្សរ​គោលៗ ឬ​តាម​តួ​អក្សរ​ដែល​មាន​មតិ​ស្នើសុំ​ឲ្យ​បង្ហាញ ។

សរុប​មក លោកអ្នក​ត្រូវ​ចងចាំ​ពាក្យ «មិន​ផ្លូវការ»  ព្រោះ​ខ្ញុំ​អាច​ធ្វើ​មក​ដល់​សព្វថ្ងៃ​នេះ ក៏​មិន​រីក​លូតលាស់​ទៅ​ណា​ដែរ គឺ​បាន​ត្រឹម​គូរ​ក្នុង​​កម្មវិធី​ក្រាហ្វិក រួច​យក​មក​ដាក់​ក្នុង​កម្មវិធី​ពុម្ព​អក្សរ​ដើម្បី​តម្រៀប​វា​ឲ្យ​ចេញ​ជា​ពុម្ព​អក្សរ​មួយ​ដែល​អាច​ប្រើប្រាស់​បាន ។ ខ្ញុំ​ក៏​មិន​ដឹង​ថា​ដើម្បី​ក្លាយជា​អ្នក​រចនា​ពុម្ព​អក្សរ​ជំនាញ​ ត្រូវ​ចាប់ផ្ដើម​ពី​ណា​ទៅ​ណា​ដែរ ព្រោះ​នៅ​កម្ពុជា​យើង​មិន​មាន​សាលា​បង្រៀន​នោះ​ទេ ហើយ​សម្ភារៈ​ប្រើប្រាស់​ក៏​ខ្ញុំ​មិន​មាន​លទ្ធភាព​ទិញ​ប្រើ​ដែរ គឺ​យើង​នៅ​ប្រើប្រាស់​កុំព្យូទ័រ​ចាស់ៗ កម្មវិធី​ចាស់ៗ ជាមួយ​វិធីសាស្ត្រ​បូរាណ ក្នុង​ការ​បង្កើត​ពុម្ព​អក្សរ​មួយ​ដែល​អាច​ប្រើប្រាស់​បាន ។

ខ្ញុំ​សង្ឃឹម​ថា គន្លឹះ​នេះ​នឹង​កើត​ជា​ប្រយោជន៍​ដល់​អ្នក​ចង់​សាកល្បង​រចនា​ពុម្ព​អក្សរ​ ដោយ​មិន​ចេះ​សរសេរ​កូដ​ពុម្ព​អក្សរ អាច​យក​ទៅ​មើល​ដោយខ្លួនឯង​បាន ជាមួយ​កុំព្យូទ័រ​​ចាស់ៗ​ដែល​មាន​ស្រាប់​ប្រើ​រាល់​ថ្ងៃ​នេះ ។ ហើយ​សម្រាប់​អ្នក​មាន​គំនិត​មិន​ល្អ ដោយ​ចង់​ប្ដូរ​ឈ្មោះ​ពុម្ព​អក្សរ​ជា​របស់​ខ្លួន​គឺ ឲ្យ​រលាយ​រលត់​ទៅ​តាម​ពួក​សរសេរ​ឡាតាំង​ជា​សំនៀង​ខ្មែរ ទៅ​ទាំង​ព្រម​ចុះ ហើយ​មិន​ជឿ​ចាំ​តែ​មើល​ទៅ​ពួក​អស់​ហ្នឹង🙏😂 ៕

បញ្ជាក់ ៖ អត្ថបទ​កំពុង​ស្ថាបនា ដាក់​បញ្ចូល​មិន​តាម​លំដាប់លំដោយ

សូម​ត្រួតពិនិត្យ​ដោយខ្លួន​ឯង​នូវ​គន្លឹះ​ដែល​មិន​ទាន់​បាន​មើល !

អំពី​វីដេអូ ៖ វីដេអូ​ទាំង​អស់​ត្រូវ​បាន​ថត​​ក្នុង​ទំហំ​ 4K (3840 x 2160px) ដែល​អាច​នឹង​ពិបាក​មើល​ សម្រាប់​អ្នក​មាន​អេក្រង់​តូចៗ 🙏😂  សូម​ធ្វើការ​ទាញ​យក​ទុក ព្រោះ​ខ្ញុំ​មិន​ធានា​ថា​វីដេអូ​ទាំងអស់​អាច​បង្ហាញ​ក្នុង​អ៊ីនធឺណិត​បាន​យូរ​ប៉ុណ្ណា​នោះ​ទេ ។

៙ តម្រូវ​ការ​សាកល្បង​រចនា​ពុម្ព​អក្សរ​ខ្មែរ ៖

- ប្រព័ន្ធ​ដំណើរការ Windows 10 - ក្ដារចុច និង​ ម៉ៅ
- RAM ៤GB ឬ ៨GB - កម្មវិធី Fontcreator 6.5
- ចេះ​គូរ​រូប​ក្រាហ្វិក​វ៉ិចទ័រ
- ចេះ​ប្រើ​កម្មវិធី CorelDraw ឬ Illustrator
- យល់ដឹង​អំពី​រូបរាង​អក្សរ​ខ្មែរ
- អ្នក​ចូលចិត្ត​សរសេរ​អក្សរ​ខ្មែរ

៙ គន្លឹះ​ក្នុង​ការ​គូរ​ពុម្ព​អក្សរ ៖

- តោះ​! រៀន​គូរ​ក្រាហ្វិក​វ៉ិចទ័រ Vector ជាមួយ​គេហទំព័រ​ល្អៗ​ទាំង​នេះ (អត្ថបទ)
- ស្វែងយល់ពី​រូបរាង​អក្សរខ្មែរ (អក្សរ​​ប្រភេទ​អត្ថបទ)  (វីដេអូ)
- របៀប​រៀបចំ​សន្លឹក​កិច្ចការ​​ក្នុង CorelDraw ឲ្យ​ត្រូវ​គ្នា​ជាមួយ FontCreator (អត្ថបទ​និង​វីដេអូ)
- របៀប​នាំ​ចេញ Object ពី CorelDraw ទៅ​កាន់ FontCreator (អត្ថបទ​និង​វីដេអូ)
- ស្វែងយល់​ពី​មុខងារ​គូរ​អក្សរ​ក្នុង​ CorelDraw និង ​FontCreator  (វីដេអូ)

៙ គន្លឹះ​តម្រៀប​ពុម្ព​អក្សរ

- ណែនាំពីកម្មវិធី FontCreator 6.5 និង​ការ​កំណត់ Option ខ្លះៗ (វីដេអ)
- គ្រាប់​ចុច​ផ្លូវកាត់​ក្នុង​កម្មវិធី FontCreator 6.5 (អត្ថបទ)
- របៀប​ប្ដូរ​ឈ្មោះ​ពុម្ព​អក្សរ​ខ្មែរ​យូនីកូដ តាម​​​កម្មវិធី ​Fontcreator 6.5 លើ Windows 10 (អត្ថបទ​និង​វីដេអូ)
- សិក្សា​អំពី template ពុម្ព​អក្សរ​ NiDA 6.00 (អត្ថបទ​និង​វីដេអូ)
- ណែនាំ​អំពី​​កម្ពស់​ព្យញ្ជនៈ ១៣០០ ដែល​ល្អ​សម្រាប់​អក្សរ​ខ្មែរ​​ស៊ី​គ្នា​ជាមួយ​អក្សរ​អង់គ្លេស  (អត្ថបទ​និង​វីដេអូ)
- របៀប​រំកិល​ជើង​ព្យញ្ជនៈ​សម្រាប់​ដាក់​ខាង​ក្រោម ព្យញ្ជនៈ​ដែល​មាន​ភ្ជាប់​ស្រៈ អា អោ អៅ (អត្ថបទ​និង​វីដេអូ)
- របៀប​ធ្វើ glyph ដែល​មាន​ព្យញ្ជនៈ​ភ្ជាប់ជាមួយ​ស្រៈនៅ​ខាង​ឆ្វេង កេ កែ កៃ ក្រ ក្រេ ក្រែ ក្រៃ... (អត្ថបទ​និង​វីដេអូ)
- របៀប​ផ្គុំ​ glyph ព្យញ្ជនៈ​ជាមួយ​ស្រៈ​ខាង​ស្ដាំ អោ អៅ (អត្ថបទ​និង​វីដេអូ)

៙ ឯកសារ​មាន​ប្រយោជន៍ ៖

- សៀវភៅ បែប​ហាត់​សរសេរ​អក្សរផ្ចង់ គំរូ​និង​សេចក្ដី​ណែនាំ​នូវ​ការ​សរសេរ​អក្សរ​ផ្ចង់ ជ្រៀង ឈរ ខម មូល ស្រមោល ក្បាច់ ដោយ​បណ្ណាគារ ប៊ុត នាង ១៩៥៧ - សៀវភៅ របៀប​ឆ្លាក់​អក្សរ​ខ្មែរ​បែប​មូល ៤​វគ្គ ដោយ ភិក្ខុ ថេរានុក្ខិតោ ថាច់សើង វត្ត​មហិង្គុទ្យារាម (សំរោងធំ) ២០១៧
-

មតិ

Name

Google,1,កង្កែប,3,កញ្ឆែត,1,កម្មវិធី,11,ការ៉េម,3,កិច្ចសម្ភាសន៍,4,ក្ដាម,2,ក្បាច់ខ្មែរ,17,ក្រាហ្វិក,28,ក្រាហ្វិក Rastor,2,ក្រាហ្វិក Vector,26,ខ,1,ខាត់ណា,1,ខ្ចៅ,2,ខ្នុរ,2,ខ្យង,1,គន្លឹះ,12,គន្លឹះ Blogger,7,គន្លឹះ Photoshop,1,គន្លឹះកុំព្យូទ័រ,10,គន្លឹះទូរស័ព្ទ,1,គុយទាវ,1,គោ,6,គ្រឿងក្លែម,1,គ្រឿងបុក,1,គ្រឿងសមុទ្រ,2,ងាវ,1,ចំណេះដឹងទូទៅ,1,ចំហុយ,5,ចៀន,7,ចេក,1,ឆា,29,ជ្រក់,3,ជ្រលក់,4,ជ្រុក,1,ជ្រូក,16,ឈូក,1,ញាំ,4,ដំណើប,1,ដំឡូង,2,ដំឡូងបារាំង,1,ដុត,1,ដូង,1,តៅហ៊ូ,3,ត្នោត,1,ត្រកួន,1,ត្រប់,1,ត្រយូងចេក,1,ត្រឡាច,1,ត្រី,8,ត្រីខ,1,ត្រីងៀត,1,ត្រីឆ្អើរ,1,ទាញយក,32,ទឹកឃ្មុំ,1,ធូរេន,1,នំ,5,បង្គា,7,បង្អែម,12,បំពង,3,បាយ,3,បុក,2,ប៊ូតុង,1,ប៉េងបោះ,4,ប្រហិត,3,ប្រហុក,2,ផ្កាខាត់ណា,1,ផ្សិត,3,ផ្អាប់,2,ពងត្រី,1,ព័ត៌មាន,11,ព័ត៌មាន​រចនា,1,ពុម្ពអក្សរ,46,ពុម្ពអក្សរខ្មែរ,45,ពុម្ពអក្សរបរទេស,1,ពុម្ពអក្សរអាក្បាលធំ,85,ពុម្ពអក្សរអាថ៌កំបាំង,1,ពោត,1,មាន់,10,មី,1,មីសួ,3,មឹក,2,ម្ទេស,7,ម្នាស់,1,ម្រះ,1,ម្រេច,2,យូនីកូដខ្មែរ,21,រូបភាពអក្សរ,23,រៀនរចនាពុម្ពអក្សរខ្មែរ,13,លត,1,ល្ពៅ,1,ល្ហុង,1,វចនានុក្រម,1,វិជ្ជាធ្វើម្ហូប,91,សម្ល,4,សារាយ,1,សាលាដ,1,ស៊ុត,7,ស៊ុប,2,សៀវភៅ,5,ស្ងោរ,10,ស្ពៃ,4,ស្លឹកគ្រៃ,3,ស្លឹកតយ,2,ស្អំ,1,អក្សរ,40,អង្ក្រង,1,អន្ទង់,1,អម្ពិល,2,អាំង,6,អ៊ីនធឺណិត,1,ឯកសារ,9,
ltr
static_page
អាក្បាលធំ: រៀន​រចនា​ពុម្ព​អក្សរ​ខ្មែរ​ដោយ​ខ្លួនឯង (Learning Khmer Font Design)
រៀន​រចនា​ពុម្ព​អក្សរ​ខ្មែរ​ដោយ​ខ្លួនឯង (Learning Khmer Font Design)
អាក្បាលធំ
https://www.akbalthom.art/p/khmer-font-design.html
https://www.akbalthom.art/
https://www.akbalthom.art/
https://www.akbalthom.art/p/khmer-font-design.html
true
5060019090675378648
UTF-8
ផ្ទុក​ប្រកាស​ទាំងអស់ រក​មិន​ឃើញ​ប្រកាស​ទេ មើល​ទាំងអស់ អាន​បន្ថែម ឆ្លើយតប បោះបង់​ការ​ឆ្លើយតប លុប ដោយ ទំព័រ​ដើម ទំព័រ ប្រកាស មើល​ទាំងអស់ ណែនាំ​អត្ថបទសម្រាប់​អ្នក ៖ ចំណាត់​ក្រុម ប័ណ្ណសារ SEARCH អត្ថបទ​ទាំងអស់ រក​មិន​ឃើញ​ការ​ផ្គូផ្គង​​ប្រកាស​ណាមួយ​តាមសំណើ​របស់​អ្នក ត្រលប់​ទៅ​ទំព័រដើម ថ្ងៃ​អាទិត្យ ថ្ងៃ​ចន្ទ ថ្ងៃ​អង្គារ ថ្ងៃ​ពុធ ថ្ងៃ​ប្រហស្បតិ៍ ថ្ងៃ​សុក្រ ថ្ងៃ​សៅរ៍ Sun Mon Tue Wed Thu Fri Sat មករា កុម្ភៈ មីនា មេសា ឧសភា មិថុនា កក្កដា សីហា កញ្ញា តុលា វិច្ឆិកា ធ្នូ Jan Feb Mar Apr ឧសភា Jun Jul Aug Sep Oct Nov Dec ឥឡូវ​នេះ ១ ​នាទីមុន $$1$$ minutes ago ១ ម៉ោងមុន $$1$$ hours ago ម្សិលមិញ $$1$$ days ago $$1$$ weeks ago ច្រើន​ជាង ៥ សប្តាហ៍​មុន អ្នកតាមដាន តាមដាន មាតិកា​នេះ​ត្រូវ​បាន​ចាក់​សោ ជំហានទី១ : ចុច​ចែកចាយ​ទៅ​កាន់​បណ្ដាញ​សង្គម ជំហាន​ទី​២ : ចុច​លើ​តំណ​​ពី​បណ្ដាញ​សង្គម​​ចូល​មក​វិញ ចម្លង​កូដទាំងអស់ ជ្រើសរើស​កូដ​ទាំងអស់ កូដ​ទាំងអស់​ត្រូវ​បាន​ចម្លង​ទៅ​ក្ដារតម្បៀតខ្ទាស់​របស់​អ្នក មិន​អាច​ថតចម្លង​កូដ / អត្ថបទ​បាន​ទេ សូមចុច [CTRL] + [C] (ឬ CMD + C ជាមួយ Mac) ដើម្បី​ចំលង តារាង​មតិកា