អំពី​កំណត់ហេតុ​បណ្ដាញ


សួស្ដី កំណត់ហេតុ​បណ្ដាញ​នេះ មាន​តំណ​អាសយដ្ឋាន www.akbalthom.blogspot.com តែ​ខ្ញុំ​បាន​ទិញ​ឈ្មោះ domain ទៅ​ជា www.akbalthom.art វិញ ។ ខ្ញុំ​មិន​មែន​ជា​សិល្បករ ​អ្នក​វិចិត្រករ ឬ អ្នក​រចនា​​ធំ​ដុំ​ប៉ុន​ភ្លៅ​អ្វី​នោះ​ទេ ! ហើយ​​ការ​ឆ្លាក់​អក្សរ ក៏​​ខ្ញុំ​មិន​ចេះ​ដែរ ។ តែ​ដោយសារ​បាន​នេះ​កម្មវិធី​ក្រាហ្វិក​ក្នុង​កុំព្យូទ័រ​តិច​តួច ដែល​អាច​គូរ​អក្សរ ពត់​អក្សរ​បាន ផ្សំ​ជាមួយ​ចំណូល​ចិត្ត​ និង​ការ​ចំណាយ​ពេល​ច្រើន​លើ​ផ្នែក​នេះ ដោយ​មិន​ខ្លាច​អត់​អី​ស៊ី ធ្វើ​ឲ្យ​ខ្ញុំ​អាច​តម្រៀប​អក្សរ​ដែល​ខ្ញុំ​គូស​ហើយ​បង្កើត​បាន​ជា​ពុម្ព​អក្សរ​ខ្មែរ ដែល​អាច​ប្រើ​ការ​បាន​ខ្លះ តែ​មិន​ស្តង់ដារ​ក្នុង​ការ​គូស​ពុម្ព​អក្សរ ដូច​គេ​អ្នក​ជំនាញ​នោះ​ទេ ។

ចំណែក​ខ្ញុំ​បាទ​ឈ្មោះ នៅ សំណាង (កើត​ឆ្នាំ ១៩៨៨) ដែល​ក្នុង​អ៊ីនធឺណិត​នេះ​ខ្ញុំ​ប្រើ​ឈ្មោះ​ អាក្បាលធំ / AKbalthom ដែល​​ខ្លី​ងាយស្រួល​ចាំ​ ។ ​ហើយ​នេះ​គឺជា​ជីវិត​តូច​មួយ​ក្នុង​ទីក្រុង​ភ្នំពេញ, ការ​រចនា​ពុម្ព​អក្សរ​ខ្មែរ​របស់​ខ្ញុំ​ មិន​បាន​រៀន​ពី​ណា​មក​ទេ គ្រាន់តែ​ទំនេរ​ចេះ​តែ​គូរ​ចុះ​ឡើង និង​ធ្វើ​តាម​ម៉ូដ​ចាស់​ៗមួយ​ចំនួន ។ ពី​មុន​ធ្លាក់​ដាក់​​ឲ្យ​ទាញ​យក តែ​ឥឡូវ​ឈប់​ដាក់​ហើយ ព្រោះ​អ្នក​ប្រើប្រាស់​អត់​ចេះ​គិត ដោយ​មាន​ក្រុមហ៊ុន​មួយចំនួន​ ​យក​ទៅ​ប្រើប្រាស់​ក្នុង​ផ្លូវ​ពាណិជ្ជកម្ម​របស់​ពួក​ដោយ​មិន​បាន​គិតគូរ​ដល់​អ្នក​រចនា​ ។
ទៅ​ថ្ងៃ​មុខ ខ្ញុំ​នឹង​ព្យាយាម​បង្កើត​ម៉ូដ​អក្សរ​ខ្មែរ​ឲ្យ​បាន​ច្រើន និង​មាន​គុណភាព ព្រោះ​នៅ​ក្នុង​ខួរក្បាល​របស់​ខ្ញុំ មាន​រូបរាង​អក្សរ​ជា​ច្រើន​ទៀត ដែល​បង្ខំ​ឲ្យ​ខ្ញុំ​អង្គុយ​ធ្វើ​វា ៕

៙ អំពី​អាក្បាលធំ ៖

- ឈ្មោះ : នៅ សំណាង / Nouv Samnang
- ឈ្មោះ​​ហៅ​ក្នុង​អ៊ីនធឺណិត​ : អាក្បាលធំ / AKbalthom
- ឆ្នាំ​កំណើត : ១៩៨៨
- រស់នៅ​សព្វថ្ងៃ : ​ភ្នំពេញ ប្រទេស​កម្ពុជា
- ចំណូល​ចិត្ត​ : រចនា​ពុម្ព​អក្សរ​ខ្មែរ

Contact:

  • Tel: (Smart) 069 556 887
  • Tel: (Cellcard) 089 556 887
  • Email: akbalthom@gmail.com
  • Website: www.akbalthom.blogspot.com

    Post a Comment

    Whatsapp Button works on Mobile Device only

    វាយតែមួយពាក្យដែលអ្នកចង់ស្វែងរក