$type=slider$snippet=hide$cate=0$meta=hide$rdm=hide

តើ Portfolio ជា​អ្វី ? តើ​យើង​គួរតែ​បង្កើត​វា​ដែរឬទេ ?

ចែកចាយ:

នៅ​ពេល​វ័យ​សិក្សា​យើង​អាច​ដាក់​គោលដៅ​រយៈពេល​វែង​ថា​ខ្លួន​នឹង​ស្រាវជ្រាវ​បង្កើត​អ្វី​មួយ​ឲ្យ​បាន​សម្រាប់​ជាតិ​យើង វា​ល្អ​ជាង​តាំង​ខ្លួន​ថា​ ខ្ញុំ​នឹង​ក្លាយជា​អ្នក​មាន​បុណ្យ មាន​ទ្រព្យ ព្រោះ​របស់​២​ហ្នឹង​​តែ​យើង​ស្លាប់​ទៅ វា​នឹង​​ស្លាប់​ទៅ​តាម​យើង​ហើយ ។

បាទ​សួស្ដី​អ្នក​ទាំងអស់​គ្នា សុខសប្បាយ​ជា​ទេ ? ហើយ​នេះ​ជា​ថ្ងៃ​ទី​២ ​នៃ​ដើម​ឆ្នាំ​២០២០ (ភ័យភ័យ) ​ខ្ញុំ​ទើប​ចាប់ផ្ដើម​រៀបចំ​​ blog ​ប្ដូរ template ថ្មី​ឈ្មោះ Magone ជា​ស្បែក blog ដែល​ងាយស្រួល​ប្រើប្រាស់​មាន​រូបរាង​បត់បែន​ច្រើន​ទៅ​តាម​អ្នក​ប្រើប្រាស់​វា ។ អ្វី​ជា​គោលបំណង​ពិត​របស់​ខ្ញុំ​គឺ​រមាស់​ដៃ ចង់​សរសេរ​​នូវ​អ្វី​ដែល​ខ្លួន​ខ្ញុំ​​ចង់​និយាយ​ ដោយ​ប្រើប្រាស់​កូន ​blog មួយ​នេះ ។ ​ខ្ញុំ​មិន​មាន​ចំណេះដឹង​ច្រើន​នោះ​ទេ តែ​អ្វី​ដែល​ខ្ញុំ​យល់ដឹង សម​ល្មម​អាច​ឲ្យ​ខ្ញុំ​សរសេរ​ប្រាប់​អ្នក​ទាំងអស់​គ្នា​បាន​ 😜 ។

អត្ថបទ​ដែល​ខ្ញុំ​សរសេរ​ចេញ​មុន​គេ​ក្នុង​ឆ្នាំ​នេះ​គឺ តើ Portfolio ជា​អ្វី ? តើ​យើង​គួរតែ​បង្កើត​វា​ដែរឬទេ ? តាម​ពិត​សម្រាប់​អ្នក​ប្រឡូក​ក្នុង​វិស័យ​ការងារ ប្រាកដ​ជា​ធ្លាប់​ឮ និង​បាន​បង្កើត​ហើយ តែ​សម្រាប់​ប្អូនៗ​ដែល​ទើប​ចប់​ពី​ការ​សិក្សា​ចំណេះដឹង​ទូទៅ ១២ឆ្នាំ អាច​មាន​ភាគ​ច្រើន​មិន​ទាន់​ដឹង ។

បើ​តាម​ខ្ញុំ​ស្រាវជ្រាវ​ក្នុង ​wikipedia 😂 ឃើញ​ថា Portfolio គឺ​ជា​វ៉ាលី​ដាក់​លីអូ !!!🙏🌚

Portfolio មាន​ន័យ​ច្រើន​បែប​ ទៅ​តាម​ផ្នែក​ការងារ​ដែល​យើង​កំពុង​ធ្វើ តែ​នា​ពេល​សព្វ​ថ្ងៃ​នេះ​ពាក្យ Portfolio គឺ​សំដៅលើ​គេហទំព័រ​ ឬ​បណ្ដាញ​សង្គម​បង្ហាញ​ស្នាដៃ ។ ពាក្យ​នេះ​ឃើញ​មាន​ប្រើ​ដោយ​ដាក់​ជា​ឈ្មោះ The Portfolio ​របស់​ទស្សនាវដ្ដី​​សិល្បៈ​នៃ​ប្រទេស​អង់គ្លេស​តាំង​ពី​ឆ្នាំ ១៨៧០ មក ។ វា​អាច​នឹង​មាន​ន័យ​ច្បាស់លាស់​​ ដែល​ផ្ដល់​ទិន្នន័យ​មិន​មែន​បែប​កម្សាន្ត ​ដូច​ជាង​ការ​ហៅថា​ជា​ទស្សនាវដ្ដី​នោះ​ទេ ព្រោះ​ថា​វា​ផ្ដោត​លើ​ការ​បង្ហាញ​ស្នាដៃ ជា​ជាង​មើល​ចោលៗ ។

នា​សម័យ​អ៊ីនធឺណិត​នេះ​ ការ​សរសេរ​ blog ត្រូវ​បាន​គេ​ទុក​ចោល​លែង​នឹកនា ព្រោះ​មួយ​រយៈ​ចុង​ក្រោយ​នេះ ​ចំណេះដឹង​ត្រូវ​បាន​កត់​ទុក​តាម​រយៈ​បង្កើត​ជា​វីដេអូ​បង្រៀន ដែល​​មាន​ទាំង​លក់ និង​ដាក់​ឲ្យ​មើល​ដោយ​សេរី​ ជា​ពិសេស​នៅ​ក្នុង Youtube ។ ដូច្នេះ​ហើយ​ការ​បង្អួត​ស្នាដៃ​ត្រូវ​បាន​​ក្លាយ​ជា​ប្រធាន​បទ​ពេញ​និយម​នា​ពេល​សព្វថ្ងៃ គឺ​សម័យ​ពិបាក​រក​ការងារ​ធ្វើ​នេះ​ឯង ដោយសារ​មាន​គេ​ចេះ​ច្រើន​ទៅៗ តែ​នៅ​ស្រុក​ខ្មែរ​យើង​មិន​ទាន់​មាន​អ្នក​ចេះ​ដឹង​ច្រើន​ទៅ​វិញ ដែល​នេះ​ជា​ប្រយោជន៍​ល្អ​មួយ​សម្រាប់​អ្នក​ចេះ​ពិត ។

ស្នាដៃ និង ការងារ

ស្នាដៃ​គឺ​ផ្សេង ការងារ​គឺ​ផ្សេង​មិន​ទាក់ទង​គ្នា​ទេ​នា​សម័យ​នេះ ។ ការងារ​គេ​សំដៅ​លើ​សមត្ថភាព​ដែល​អាច​បំពេញ​ការងារ​ឲ្យ​ក្រុមហ៊ុន​បាន ទោះ​យើង​អត់​មាន​ស្នាដៃ​កន្លង​មក ក៏​យើង​មាន​លទ្ធភាព​រក​ការងារ​ធ្វើ​បាន​ដែរ​ឲ្យ​តែ​យើង​មាន​សញ្ញាបត្រ ហើយ​ក្រុមហ៊ុន​ភាគ​ច្រើន​ក៏​មិន​សូវ​ចង់​បាន​បុគ្គលិក​ដែល​មាន​ស្នាដៃ​ដែរ ព្រោះ​ពួក​គេ​ចង់​ត្រឹមតែ​អាច​បំពេញ​ការងារ​ឲ្យ​គេ​បាន​តែ​ប៉ុណ្ណោះ ។ ចំណែក​ស្នាដៃ​គឺ​ជា​អ្វី​ដែល​យើង​ខិតខំ​បង្កើត ឬ​រក​ឃើញ​តាំងតែ​ពី​មិន​ទាន់​ចូល​ធ្វើការ​មក​ម្ល៉េះ គឺ​ក្នុង​កំឡុង​ពេល​យើង​រៀន​ យើង​អាច​បង្កើត​នេះ​បង្កើត​នោះ​បាន​ទៅ​ហើយ ទោះ​ជា​យើង​មិន​ទាន់​មាន​បទពិសោធន៍​ការងារ​ក៏​ដោយ ។

មាន​សមត្ថភាព​បំពេញ​ការងារ គឺ​អាច​​ធ្វើការ​បាន​ហើយ តែ​បើ​មាន​ស្នាដៃ​នោះ​រឹតតែ​មាន​ជំនឿ​ថា​អាច​ធ្វើការ​លើស​ពី​មនុស្ស​ធម្មតា​ធ្វើ ។ គេ​អាច​ហៅ​ម៉្យាង​ទៀត​ថា ទេពកោសល្យ តែ​សម្រាប់​ខ្ញុំ​ទេពកោសល្យ​ដូចជា​រាង​លើស​ពី​ស្នាដៃ ដូច្នេះ​ខ្ញុំ​សូម​ចែក​ពាក្យ​ស្នាដៃ​នៅ​ក្រោម​ទេពកោសល្យ មិន​អាច​យក​ដាក់​ស្មើ​គ្នា​បាន​ទេ ។

ដូច្នេះ​ក្នុង​នាម​យើង​ជា​ពលរដ្ឋ​ដែល​ចូលរួម​សាង​សង្គម យើង​ត្រូវ​សម្លឹង​មើល​លើ​ការ​បង្កើត​ស្នាដៃ ជាជាង​បង្កើត​តែ​សមត្ថភាព​​ធ្វើ​ការងារ​​តែ​មួយ​មុខ​នោះ ។ នៅ​ពេល​វ័យ​សិក្សា​យើង​អាច​ដាក់​គោលដៅ​រយៈពេល​វែង​ថា​ខ្លួន​នឹង​ស្រាវជ្រាវ​បង្កើត​អ្វី​មួយ​ឲ្យ​បាន​សម្រាប់​ជាតិ​យើង វា​ល្អ​ជាង​តាំង​ខ្លួន​ថា​ ខ្ញុំ​នឹង​ក្លាយជា​អ្នក​មាន​បុណ្យ មាន​ទ្រព្យ ព្រោះ​របស់​២​ហ្នឹង​​តែ​យើង​ស្លាប់​ទៅ វា​នឹង​​ស្លាប់​ទៅ​តាម​យើង​ហើយ ។

បើ​ចាប់ផ្ដើម​បង្កើត​ស្នាដៃ​ហើយ តើ​យើង​យក​វា​ទៅ​ដាក់​បង្ហាញ​នៅ​ឯណា​ដែរ ?

សព្វថ្ងៃ​ជា​សម័យ​អ៊ីនធឺណិត​ ដែល​ងាយស្រួល​ផ្សព្វផ្សាយ​ទៅ​ដល់​មនុស្ស​នៅ​ជុំវិញ​ពិភពលោក​ឲ្យ​គេ​បាន​ដឹង ថា​យើង​ជា​ជនជាតិ​នេះ​ជាតិ​នោះ​អាច​បង្កើត​អ្វី​ជា​ប្រយោជន៍​ដល់​ប្រទេស​ខ្លួន​និង​ពិភពលោក ។ ដូច្នេះ​យើង​ត្រូវ​បង្កើត​និង​ដាក់​បង្ហាញ​ស្នាដៃ​ជាមួយ​គេហទំព័រ blog ឬ Portfolio ដែល​ប្រើ​​បាន​យូរ​ជាង​គេ ។

កន្លែង​ណា​ដាក់​បាន​យូរ​ជាង​គេ ?

  • Website គឺ​យើង​ត្រូវ​ទិញ​ទំហំ​ផ្ទុក​និង​ឈ្មោះ​គេហទំព័រ​គិត​ជា​ឆ្នាំៗ ដែល​នេះ​វា​អាច​ជា​បន្ទុក​សម្រាប់​យើង​ចំណាយ​លើ​វា​ជា​ប្រចាំ​ឆ្នាំ ហើយ​យើង​ត្រូវ​ចេះ​កូដ​ទៀត ទើប​អាច​ប្រើប្រាស់​បាន ភាគ​ច្រើន​បង្កើត​ហើយ​ក៏​រលាយ​រលត់​ទៅ​វិញ ។
  • បណ្ដាញ​សង្គម Portfolio គឺ​គេ​បង្កើត​ឡើង​សម្រាប់​ឲ្យ​​ក្រុម​មនុស្ស​ដែល​បង្កើត​ស្នាដៃ​អាច​ដាក់​បង្ហាញ​ចែករំលែក​គំនិត​គ្នា​ទៅវិញ​ទៅ​មក ដែល​យើង​គួរតែ​មាន​ប្រើ​យ៉ាង​ហោចណាស់ក៏​ ១​បណ្ដាញ​សង្គម​ដែរ ។ ខ្ញុំ​សូម​ណែនាំ​ឲ្យ​ប្រើ Adobe Behance ដែល​មាន​តំណ https://www.behance.net/ ព្រោះ​វា​​ប្រើប្រាស់​ដោយ​មិន​គិត​ថ្លៃ​អាច​បង្ហោះ​រូបភាព​បាន​ច្រើន​សន្លឹក​ក្នុង post នីមួយៗ ។ តែ​បើ​លោកអ្នក​បាន​ទិញ​ផលិតផល Adobe ណាមួយ​គឺ​លោកអ្នក​នឹង​ទទួល​បាន​ការ​ប្រើប្រាស់​គេហទំព័រ Adobe Portfolio ដែល​ទើប​ចេញ​ថ្មីៗ ដែល​មាន​រូបរាង​បត់បែន​តាម​ការ​រចនា​របស់​អ្នក​ប្រើប្រាស់​ដោយ​មិន​បាច់​សរសេរ​កូដ ហើយ​អាច​ភ្ជាប់​ឈ្មោះ​គេហទំព័រ​ដែល​យើង​ទិញ​ក៏​បាន​ដែរ ។
  • Blogger.com គឺ​ជា​ការ​កត់ត្រា​ល្បី​មួយ​ដែល​ត្រូវ​ឲ្យ​អ្នក​ប្រើប្រាស់​ចេះ​សរសេរ​ ចេះ​ដាក់​រូបភាព ចេះ​ដាក់​បង្ហោះ​វីដេអូ និង​ចេះ​កូដ​ HTML CSS ខ្លះៗ​ដើម្បី​កែប្រែ​លើ​រូបរាង​ដែល​យើង​ចង់​កែប្រែ​ដូជា​ទំហំ​អក្សរ​និង​ពណ៌​របស់​ blog យើង ។ ដោយសារ​វា​ពិបាក​ប្រើ​ដូច្នេះ​គេ​មិន​សូវ​និយម​ប្រើប្រាស់​ទៀត​នោះ​ទេ គឺ​គេ​ងាក​ទៅ​ប្រើប្រាស់ facebook វិញ​ដែល​ងាយស្រួល post ឆាប់​មាន​គេ​ឃើញ ។
  • facebook វា​មិន​មែន​កន្លែង​ដាក់​បង្ហាញ​ស្នាដៃ​នោះ​ទេ តែ​វា​មាន​ប្រយោជន៍​ជួយ​ឲ្យ​អ្នក​ដទៃ​ឆាប់​ឃើញ​នៅ​ពេល​យើង Post អ្វី​មួយ​មិន​ថា​​អ្វី​នោះ​ទេ គឺ post ភ្លាម​បាន​ទទួល​ប្រតិកម្ម​ពី​អ្នក​នៅ​ក្នុង​នោះ​ភ្លាមៗ ។

សរុប​មក​ខ្ញុំ​សូម​ណែនាំ​ឲ្យ​អ្នក​ទាំងអស់​គ្នា​ប្រើប្រាស់ Adobe Behance ដែល​ងាយស្រួល​ប្រើប្រាស់​មិន​បាច់​សរសេរ​កូដ ។ តែ​បើ​យើង​ចង់​បាន​រូបរាង​ផ្ទាល់​ខ្លួន​គឺ​យើង​ប្រើប្រាស់​ Blogger.com ដែល​អាច​ផ្លាស់ប្ដូរ​ template បាន​ និង​អាច​ប្រើប្រាស់​បាន​ដោយ​សេរី ។

ជា​ចុង​ក្រោយ ខ្ញុំ​សូម​ឲ្យ​អ្នក​ទាំងអស់​គ្នា​គិត​ពី​អនាគត​ប្រទេស​ជាតិ​ឲ្យ​បាន​ច្រើនៗ បើ​ជាតិ​យើង​ឈឺ ជាតិ​យើង​ស្លាប់ នោះ​ពួក​យើង​ដែល​ជា​ជនជាតិ​នៃ​ជាតិ​នោះ​ក៏​ស្លាប់​ទៅ​តាម​នឹង​ដែរ​ដោយ​ជៀស​មិន​រួច ។ ចង់​ចូលរួម​ស្រលាញ់​ជាតិ​ជំហាន​ដំបូង គោរព​ច្បាស់​ចរាចរណ៍ កុំ​ចោល​សំរាម​ផ្ដេសផ្ដាស បើ​ធ្វើ​បាន​ខ្ញុំ​ជឿ​ថា​រឿង​ដទៃៗ​ដែល​ពិបាកៗ​ក៏​អាច​ធ្វើ​បាន​ទៅ​តាម​រឿង​តូចៗ​នេះ​ដែរ ៕
សរសេរ​ដោយ : អាក្បាលធំ / AKbalthom

មតិ

BLOGGER: 2
  1. អរគុណបង ខ្ញុំទើបយល់!

    ReplyDelete
    Replies
    1. ខ្ញុំ​នឹង​ព្យាយាម​ពន្យល់​ថែម​ទៀត ព្រោះ​នៅ​មិន​ទាន់​ក្បោះក្បាយ ។

      Delete

Name

Google,1,កង្កែប,3,កញ្ឆែត,1,កម្មវិធី,11,ការ៉េម,3,កិច្ចសម្ភាសន៍,4,ក្ដាម,2,ក្បាច់ខ្មែរ,17,ក្រាហ្វិក,28,ក្រាហ្វិក Rastor,2,ក្រាហ្វិក Vector,26,ខ,1,ខាត់ណា,1,ខ្ចៅ,2,ខ្នុរ,2,ខ្យង,1,គន្លឹះ,12,គន្លឹះ Blogger,7,គន្លឹះ Photoshop,1,គន្លឹះកុំព្យូទ័រ,10,គន្លឹះទូរស័ព្ទ,1,គុយទាវ,1,គោ,6,គ្រឿងក្លែម,1,គ្រឿងបុក,1,គ្រឿងសមុទ្រ,2,ងាវ,1,ចំណេះដឹងទូទៅ,1,ចំហុយ,5,ចៀន,7,ចេក,1,ឆា,29,ជ្រក់,3,ជ្រលក់,4,ជ្រុក,1,ជ្រូក,16,ឈូក,1,ញាំ,4,ដំណើប,1,ដំឡូង,2,ដំឡូងបារាំង,1,ដុត,1,ដូង,1,តៅហ៊ូ,3,ត្នោត,1,ត្រកួន,1,ត្រប់,1,ត្រយូងចេក,1,ត្រឡាច,1,ត្រី,8,ត្រីខ,1,ត្រីងៀត,1,ត្រីឆ្អើរ,1,ទាញយក,32,ទឹកឃ្មុំ,1,ធូរេន,1,នំ,5,បង្គា,7,បង្អែម,12,បំពង,3,បាយ,3,បុក,2,ប៊ូតុង,1,ប៉េងបោះ,4,ប្រហិត,3,ប្រហុក,2,ផ្កាខាត់ណា,1,ផ្សិត,3,ផ្អាប់,2,ពងត្រី,1,ព័ត៌មាន,11,ព័ត៌មាន​រចនា,1,ពុម្ពអក្សរ,46,ពុម្ពអក្សរខ្មែរ,45,ពុម្ពអក្សរបរទេស,1,ពុម្ពអក្សរអាក្បាលធំ,85,ពុម្ពអក្សរអាថ៌កំបាំង,1,ពោត,1,មាន់,10,មី,1,មីសួ,3,មឹក,2,ម្ទេស,7,ម្នាស់,1,ម្រះ,1,ម្រេច,2,យូនីកូដខ្មែរ,21,រូបភាពអក្សរ,23,រៀនរចនាពុម្ពអក្សរខ្មែរ,13,លត,1,ល្ពៅ,1,ល្ហុង,1,វចនានុក្រម,1,វិជ្ជាធ្វើម្ហូប,91,សម្ល,4,សារាយ,1,សាលាដ,1,ស៊ុត,7,ស៊ុប,2,សៀវភៅ,5,ស្ងោរ,10,ស្ពៃ,4,ស្លឹកគ្រៃ,3,ស្លឹកតយ,2,ស្អំ,1,អក្សរ,40,អង្ក្រង,1,អន្ទង់,1,អម្ពិល,2,អាំង,6,អ៊ីនធឺណិត,1,ឯកសារ,9,
ltr
item
អាក្បាលធំ: តើ Portfolio ជា​អ្វី ? តើ​យើង​គួរតែ​បង្កើត​វា​ដែរឬទេ ?
តើ Portfolio ជា​អ្វី ? តើ​យើង​គួរតែ​បង្កើត​វា​ដែរឬទេ ?
នៅ​ពេល​វ័យ​សិក្សា​យើង​អាច​ដាក់​គោលដៅ​រយៈពេល​វែង​ថា​ខ្លួន​នឹង​ស្រាវជ្រាវ​បង្កើត​អ្វី​មួយ​ឲ្យ​បាន​សម្រាប់​ជាតិ​យើង វា​ល្អ​ជាង​តាំង​ខ្លួន​ថា​ ខ្ញុំ​នឹង​ក្លាយជា​អ្នក​មាន​បុណ្យ មាន​ទ្រព្យ ព្រោះ​របស់​២​ហ្នឹង​​តែ​យើង​ស្លាប់​ទៅ វា​នឹង​​ស្លាប់​ទៅ​តាម​យើង​ហើយ ។
https://1.bp.blogspot.com/-YYcf18pLg_o/Xg37GzKgCDI/AAAAAAAA1qo/-VkTZoBX1Co40TppGlRzU0M_6LTHICqJACLcBGAsYHQ/s1600/the-sticky-notes-on-wooden-board_t20_09jZJV.jpg
https://1.bp.blogspot.com/-YYcf18pLg_o/Xg37GzKgCDI/AAAAAAAA1qo/-VkTZoBX1Co40TppGlRzU0M_6LTHICqJACLcBGAsYHQ/s72-c/the-sticky-notes-on-wooden-board_t20_09jZJV.jpg
អាក្បាលធំ
https://www.akbalthom.art/2020/01/portfolio.html
https://www.akbalthom.art/
https://www.akbalthom.art/
https://www.akbalthom.art/2020/01/portfolio.html
true
5060019090675378648
UTF-8
ផ្ទុក​ប្រកាស​ទាំងអស់ រក​មិន​ឃើញ​ប្រកាស​ទេ មើល​ទាំងអស់ អាន​បន្ថែម ឆ្លើយតប បោះបង់​ការ​ឆ្លើយតប លុប ដោយ ទំព័រ​ដើម ទំព័រ ប្រកាស មើល​ទាំងអស់ ណែនាំ​អត្ថបទសម្រាប់​អ្នក ៖ ចំណាត់​ក្រុម ប័ណ្ណសារ SEARCH អត្ថបទ​ទាំងអស់ រក​មិន​ឃើញ​ការ​ផ្គូផ្គង​​ប្រកាស​ណាមួយ​តាមសំណើ​របស់​អ្នក ត្រលប់​ទៅ​ទំព័រដើម ថ្ងៃ​អាទិត្យ ថ្ងៃ​ចន្ទ ថ្ងៃ​អង្គារ ថ្ងៃ​ពុធ ថ្ងៃ​ប្រហស្បតិ៍ ថ្ងៃ​សុក្រ ថ្ងៃ​សៅរ៍ Sun Mon Tue Wed Thu Fri Sat មករា កុម្ភៈ មីនា មេសា ឧសភា មិថុនា កក្កដា សីហា កញ្ញា តុលា វិច្ឆិកា ធ្នូ Jan Feb Mar Apr ឧសភា Jun Jul Aug Sep Oct Nov Dec ឥឡូវ​នេះ ១ ​នាទីមុន $$1$$ minutes ago ១ ម៉ោងមុន $$1$$ hours ago ម្សិលមិញ $$1$$ days ago $$1$$ weeks ago ច្រើន​ជាង ៥ សប្តាហ៍​មុន អ្នកតាមដាន តាមដាន មាតិកា​នេះ​ត្រូវ​បាន​ចាក់​សោ ជំហានទី១ : ចុច​ចែកចាយ​ទៅ​កាន់​បណ្ដាញ​សង្គម ជំហាន​ទី​២ : ចុច​លើ​តំណ​​ពី​បណ្ដាញ​សង្គម​​ចូល​មក​វិញ ចម្លង​កូដទាំងអស់ ជ្រើសរើស​កូដ​ទាំងអស់ កូដ​ទាំងអស់​ត្រូវ​បាន​ចម្លង​ទៅ​ក្ដារតម្បៀតខ្ទាស់​របស់​អ្នក មិន​អាច​ថតចម្លង​កូដ / អត្ថបទ​បាន​ទេ សូមចុច [CTRL] + [C] (ឬ CMD + C ជាមួយ Mac) ដើម្បី​ចំលង តារាង​មតិកា