$type=slider$snippet=hide$cate=0$meta=hide$rdm=hide

Microsoft រចនា​រូបតំណាង​កម្មវិធី​ជាង ១០០ icon ឡើង​វិញ​ជាមួយ​នឹង​បច្ចេកវិទ្យា Fluent Design System ពណ៌​ប្រដេញ រូបរាង និង​ចលនា​បែប​ 3D

ចែកចាយ:

ប្រព័ន្ធ​ដំណើរការ Windows 10 គឺ​ជា​ប្រព័ន្ធ​ដំណើរការ​បែប​បុរាណ​មួយ ​ក្នុង​ចំណោម​ប្រព័ន្ធ​ដំណើរការ​ល្បីៗ​ជា​ច្រើន​ទៀត​ ដែល​មាន​ប្រើប្រាស់​ស...

ប្រព័ន្ធ​ដំណើរការ Windows 10 គឺ​ជា​ប្រព័ន្ធ​ដំណើរការ​បែប​បុរាណ​មួយ ​ក្នុង​ចំណោម​ប្រព័ន្ធ​ដំណើរការ​ល្បីៗ​ជា​ច្រើន​ទៀត​ ដែល​មាន​ប្រើប្រាស់​សព្វថ្ងៃ ។ ក្រុមហ៊ុន Microsoft ក៏​បាន​គិតគូរ​និង​រៀប​ចំ​គម្រោង​សម្រាប់​ គ្រឿង​រឹង​កុំព្យូទ័រ​ជំនាន់​ថ្មី និង​ប្រព័ន្ធ​ដំណើរការ​ជំនាន់​ថ្មី​នា​ពេល​អនាគត​ដែរ ។ តែ​ដោយសារ​បច្ចេកវិទ្យា​ចាស់ៗ(ដដែលៗ)​នៅ​តែ​មាន​អ្នក​ប្រើប្រាស់​ច្រើន​ដូច្នេះ បច្ចេកវិទ្យា​ថ្មី​ដែល​ត្រៀម​សម្រាប់​វាយលុក​ទីផ្សារ​ថ្មី​ក៏​ត្រូវ​ពន្យារ​ពេល​​តទៅទៀត​ មិន​ដឹង​ថា​ឆ្នាំ​ណា​អាច​ចេញ​ប្រព័ន្ធ​ដំណើរការ​ថ្មី​មក​ជំនួស​ windows 10 ឬ Windows X នោះ​ទេ ។
ក្រឡេក​ទៅ​មើល​ឆ្នាំ​មុន​វិញ Microsoft បាន​ដាក់​ចេញ​នូវ Fluent Design System ​បែប 3D មាន​ចលនា​រស់រវើក ដែល​នេះ​ជា​ការ​បោះ​ជំហាន​មួយ​កាំ​ទៀត ដែល​អាច​នាំ​យក​ Real icon​​ 3D យក​មក​ប្រើប្រាស់​ក្នុង​ប្រព័ន្ធ​ដំណើរការ OS របស់​ខ្លួន ដែល​បែប 3D ដូច្នេះ​យើង​ឃើញ​មាន​ប្រើ​តែ​ក្នុង​កម្មវិធី​ហ្គេម​តែ​ប៉ុណ្ណោះ ។ បន្ទាប់​ពី​នោះ​មក​ក្រុមហ៊ុន Microsoft ​បាន​បញ្ចេញ​​ការ​រចនា​ឡើង​វិញ​នូវ Icon (រូប​តំណាង​កម្មវិធី) Office របស់​ខ្លួន​ដែល​មើល​ទៅ​ស្រស់ស្អាត​មិន​ធ្លាប់​មាន​ពី​មុន​មក បែប​ការ​រចនា​ប្រដូច​ការ​ច្របាច់​បញ្ចូល​គ្នា​រវាង Google និង iOS Design បង្កើត​​បាន​ជា​​រចនាបថ​មួយ​​​ថ្មី លើស​ពី​សមត្ថភាព​របស់ Windows 10 មាន​សព្វថ្ងៃ ដូច្នេះ​មាន​ន័យ​ថា Windows 10 ដែល​ប្រៀប​ដូច​នឹង​តា​ចាស់​​ស្លៀក​ខោអាវ​ក្មេង វា​មិន​ស៊ី​គ្នា​នោះ​ទេ ។
ចូល​មក​ដល់​ព័ត៌មាន​យើង​វិញ នៅ​ពេល​នេះ​ក្រុមហ៊ុន Microsoft បាន​ដាក់​បង្ហាញ​គំរូ​ព្រាង​ដែល​ចេញ​ផ្សាយ​ដោយ​កំណត់ហេតុ​បណ្ដាញ medium.com ដែល​មាន​ឈ្មោះ​គណនី Jon Friedman ដែល​មាន​តំណែង អនុប្រធាន​សាជីវកម្ម​រចនា និង​ស្រាវជ្រាវ​នៅ​ក្រុមហ៊ុន Microsoft បាន​បង្ហោះ​រូបភាព​ខ្លះៗ​និង​សេចក្ដី​អធិប្បាយ អំពី​ការ​រចនា​ឡើងវិញ​រូប ​icon ជាង​១០០​រូប​តំណាង ។ ជាមួយ​នឹង​ពណ៌​ដិត​ស្រស់​ស៊ី​គ្នា​ទាំង​ផ្ទៃ​ងងឹត​និង​នៅ​ផ្ទៃ​ភ្លឺ​ក៏​នៅ​តែ​អាច​មើល​ឃើញ​ច្បាស់ ខុស​គ្នា​ស្រលះ​ជាមួយ​នឹង​រូបរាង icon របស់ Windows 8 ឆ្លង​ដល់ Windows 10 ដែល​មាន​តែ​​ពណ៌ស​​មួយ​ជាមួយ​ថ្ងៃ​ពណ៌​ខៀវ ។
បើ​យើង​មើល​​ icon នេះ​ជាមួយ ​WIndows 10 ឬ​មើល​ជា​លក្ខណៈ​ web នោះ យើង​ឃើញ​ពី​ការ​កែប្រែ​រូបរាង​តូច​តែ​ប៉ុណ្ណោះ ព្រោះ​​អ្វី​ដែល​យើង​មើល​ឃើញ​វា​ជា​រាង​ផ្ទៃ​សំប៉ែត ដែល​អាច​ឲ្យ​យើង​មើល​ឃើញ​តែ​ពណ៌ មិន​រូបរាង​​មួយ​ជ្រុង (រូប​ងាប់) តែ​ប៉ុណ្ណោះ តែ​ធាតុ​ពិត​នៃ ​icon ជា​រូបរាង​បែប​ 3D ដែល​មាន​ចលនា​ថែម​ទៀត​ផង ។ 3D របស់ Fluent Design System ត្រូវ​បាន​ក្រុមហ៊ុន​ធ្វើ​ការ​បង្ហាញ​ខ្លះ​ហើយ​អាច​មើល​នៅ​ទី​នេះ​បាន​តាម​វីដេអូ​ខាង​ក្រោម ៖

ខ្ញុំ​ពិត​ជា​មាន​ថ្លា​ភ្នែក និង​បាន​ទទួល​បទពិសោធន៍​ថ្មី​មួយ​ទៀត​ពី​ក្រុម​ការងារ​រចនា​ប្រចាំ​ក្រុមហ៊ុន Microsoft ហើយ​អ្វី​ដែល​ខ្ញុំ​មិន​ខក​បំណង​គឺ Microsoft នៅ​តែ​ឈាន​មុខ​គេ​ខាង​រចនា UI ដដែល​បើ​ទោះ​ជា​ក្នុង​ពេល​នេះ​គេ​ងាក​ទៅ​ចាប់​អារម្មណ៍​ការ​រចនា​បែប iOS ក៏​ដោយ ។ ព័ត៌មាន​នេះ​វា​រឹតតែ​ធ្វើ​ឲ្យ​ការ​ពោល​របស់​ខ្ញុំ​​រឹតតែ​ត្រូវ ព្រោះ​ខ្ញុំ​ធ្លាប់​ប្រាប់​ដល់​មិត្តភ័ក្ដិ​របស់​ខ្ញុំ​ថា គ្មាន​អ្នក​ណា​អាច​រចនា​បាន​ស្អាត​ជាង micrisoft នោះ​ទេ ព្រោះ​ក្រុមហ៊ុន​មួយ​នេះ​មាន​បទពិសោធន៍​ជាមួយ​ការ​រចនា UI ច្រើន​ជំនាន់​មក​ហើយ ហើយ​ណាមួយ​ក្រុមហ៊ុន Microsoft មាន​ផលិត​ម៉ាស៊ីន​ហ្គេម និង​ស្ទូឌីយូ​ផលិត​ហ្គេម​ធំៗ ដែល​ធ្វើ​ឲ្យ​ក្រុមហ៊ុន​មួយ​នេះ​យល់​ដឹង​ពី 3D ច្រើន​អាច​ដាក់​បញ្ចូល​បច្ចេកវិទ្យា 3D ចូល​ទៅ​ក្នុង​ប្រព័ន្ធ​ដំណើរការ​របស់​ខ្លួន​បាន​លឿន​ជាង​ក្រុមហ៊ុន​ដទៃ ។

យើង​នឹង​រង់ចាំ​មើល​ថា UI របស់ Google និង Apple អាច​តាម​ទាន់ Microsoft ដែរ​ឬទេ? បើ​លេង​សុទ្ធតែ​​គីឡូ 3D បែប​នេះ​នោះ 😂🙏 ។
__________
ប្រភព Medium > Jon Friedman

មតិ

Name

Google,1,កង្កែប,3,កញ្ឆែត,1,កម្មវិធី,11,ការ៉េម,3,កិច្ចសម្ភាសន៍,4,ក្ដាម,2,ក្បាច់ខ្មែរ,17,ក្រាហ្វិក,28,ក្រាហ្វិក Rastor,2,ក្រាហ្វិក Vector,26,ខ,1,ខាត់ណា,1,ខ្ចៅ,2,ខ្នុរ,2,ខ្យង,1,គន្លឹះ,12,គន្លឹះ Blogger,7,គន្លឹះ Photoshop,1,គន្លឹះកុំព្យូទ័រ,10,គន្លឹះទូរស័ព្ទ,1,គុយទាវ,1,គោ,6,គ្រឿងក្លែម,1,គ្រឿងបុក,1,គ្រឿងសមុទ្រ,2,ងាវ,1,ចំណេះដឹងទូទៅ,1,ចំហុយ,5,ចៀន,7,ចេក,1,ឆា,29,ជ្រក់,3,ជ្រលក់,4,ជ្រុក,1,ជ្រូក,16,ឈូក,1,ញាំ,4,ដំណើប,1,ដំឡូង,2,ដំឡូងបារាំង,1,ដុត,1,ដូង,1,តៅហ៊ូ,3,ត្នោត,1,ត្រកួន,1,ត្រប់,1,ត្រយូងចេក,1,ត្រឡាច,1,ត្រី,8,ត្រីខ,1,ត្រីងៀត,1,ត្រីឆ្អើរ,1,ទាញយក,32,ទឹកឃ្មុំ,1,ធូរេន,1,នំ,5,បង្គា,7,បង្អែម,12,បំពង,3,បាយ,3,បុក,2,ប៊ូតុង,1,ប៉េងបោះ,4,ប្រហិត,3,ប្រហុក,2,ផ្កាខាត់ណា,1,ផ្សិត,3,ផ្អាប់,2,ពងត្រី,1,ព័ត៌មាន,11,ព័ត៌មាន​រចនា,1,ពុម្ពអក្សរ,46,ពុម្ពអក្សរខ្មែរ,45,ពុម្ពអក្សរបរទេស,1,ពុម្ពអក្សរអាក្បាលធំ,85,ពុម្ពអក្សរអាថ៌កំបាំង,1,ពោត,1,មាន់,10,មី,1,មីសួ,3,មឹក,2,ម្ទេស,7,ម្នាស់,1,ម្រះ,1,ម្រេច,2,យូនីកូដខ្មែរ,21,រូបភាពអក្សរ,23,រៀនរចនាពុម្ពអក្សរខ្មែរ,13,លត,1,ល្ពៅ,1,ល្ហុង,1,វចនានុក្រម,1,វិជ្ជាធ្វើម្ហូប,91,សម្ល,4,សារាយ,1,សាលាដ,1,ស៊ុត,7,ស៊ុប,2,សៀវភៅ,5,ស្ងោរ,10,ស្ពៃ,4,ស្លឹកគ្រៃ,3,ស្លឹកតយ,2,ស្អំ,1,អក្សរ,40,អង្ក្រង,1,អន្ទង់,1,អម្ពិល,2,អាំង,6,អ៊ីនធឺណិត,1,ឯកសារ,9,
ltr
item
អាក្បាលធំ: Microsoft រចនា​រូបតំណាង​កម្មវិធី​ជាង ១០០ icon ឡើង​វិញ​ជាមួយ​នឹង​បច្ចេកវិទ្យា Fluent Design System ពណ៌​ប្រដេញ រូបរាង និង​ចលនា​បែប​ 3D
Microsoft រចនា​រូបតំណាង​កម្មវិធី​ជាង ១០០ icon ឡើង​វិញ​ជាមួយ​នឹង​បច្ចេកវិទ្យា Fluent Design System ពណ៌​ប្រដេញ រូបរាង និង​ចលនា​បែប​ 3D
https://1.bp.blogspot.com/-6KTQSMY02ME/XhFrOAxaS8I/AAAAAAAA1uA/PjecbugS9Rgw26gZplt69Qv8hxgNmQIEACLcBGAsYHQ/s1600/1%2Bc054Q1I8PoNJoBycan9a6A.png
https://1.bp.blogspot.com/-6KTQSMY02ME/XhFrOAxaS8I/AAAAAAAA1uA/PjecbugS9Rgw26gZplt69Qv8hxgNmQIEACLcBGAsYHQ/s72-c/1%2Bc054Q1I8PoNJoBycan9a6A.png
អាក្បាលធំ
https://www.akbalthom.art/2020/01/microsoft-icon-fluent-design-system-3d.html
https://www.akbalthom.art/
https://www.akbalthom.art/
https://www.akbalthom.art/2020/01/microsoft-icon-fluent-design-system-3d.html
true
5060019090675378648
UTF-8
ផ្ទុក​ប្រកាស​ទាំងអស់ រក​មិន​ឃើញ​ប្រកាស​ទេ មើល​ទាំងអស់ អាន​បន្ថែម ឆ្លើយតប បោះបង់​ការ​ឆ្លើយតប លុប ដោយ ទំព័រ​ដើម ទំព័រ ប្រកាស មើល​ទាំងអស់ ណែនាំ​អត្ថបទសម្រាប់​អ្នក ៖ ចំណាត់​ក្រុម ប័ណ្ណសារ SEARCH អត្ថបទ​ទាំងអស់ រក​មិន​ឃើញ​ការ​ផ្គូផ្គង​​ប្រកាស​ណាមួយ​តាមសំណើ​របស់​អ្នក ត្រលប់​ទៅ​ទំព័រដើម ថ្ងៃ​អាទិត្យ ថ្ងៃ​ចន្ទ ថ្ងៃ​អង្គារ ថ្ងៃ​ពុធ ថ្ងៃ​ប្រហស្បតិ៍ ថ្ងៃ​សុក្រ ថ្ងៃ​សៅរ៍ Sun Mon Tue Wed Thu Fri Sat មករា កុម្ភៈ មីនា មេសា ឧសភា មិថុនា កក្កដា សីហា កញ្ញា តុលា វិច្ឆិកា ធ្នូ Jan Feb Mar Apr ឧសភា Jun Jul Aug Sep Oct Nov Dec ឥឡូវ​នេះ ១ ​នាទីមុន $$1$$ minutes ago ១ ម៉ោងមុន $$1$$ hours ago ម្សិលមិញ $$1$$ days ago $$1$$ weeks ago ច្រើន​ជាង ៥ សប្តាហ៍​មុន អ្នកតាមដាន តាមដាន មាតិកា​នេះ​ត្រូវ​បាន​ចាក់​សោ ជំហានទី១ : ចុច​ចែកចាយ​ទៅ​កាន់​បណ្ដាញ​សង្គម ជំហាន​ទី​២ : ចុច​លើ​តំណ​​ពី​បណ្ដាញ​សង្គម​​ចូល​មក​វិញ ចម្លង​កូដទាំងអស់ ជ្រើសរើស​កូដ​ទាំងអស់ កូដ​ទាំងអស់​ត្រូវ​បាន​ចម្លង​ទៅ​ក្ដារតម្បៀតខ្ទាស់​របស់​អ្នក មិន​អាច​ថតចម្លង​កូដ / អត្ថបទ​បាន​ទេ សូមចុច [CTRL] + [C] (ឬ CMD + C ជាមួយ Mac) ដើម្បី​ចំលង តារាង​មតិកា