October 21, 2019

ប្រហិត​សាច់​ជ្រូក (សាច់​ កន្លះ​គីឡូ)


តើ​ ប្រិយមិត្ត​ចង់​ធ្វើ​ប្រហិត​សាច់​ជ្រូក​ឲ្យ​ស្វិត​ល្អ​ដែរ ឬទេ? គ្មាន​អ្វី​ពិបាក​ទៀត​ឡើយ ថ្ងៃនេះ Phnom Penh Recipe នឹង​បង្ហាញ​ពី​របៀប​ធ្វើ​ដើម្បី​ឲ្យ​ប្រិយមិត្ត​អស់​ចម្ងល់។ ដូច្នេះ​កុំ​ឲ្យ​ខាតពេល​យូរ​សូម​អនុវត្ត​ទាំងអស់គ្នា​ដូច​ខាងក្រោម ៖


៙ គ្រឿងផ្សំ ៖

- ​សាច់​ជ្រូក​ចិញ្ច្រាំ ៥០០ក្រាម
- ​ស្ករស ១ស្លាបព្រាបាយ
- អំបិល ចុង​ស្លាបព្រាកាហ្វេ
- ទឹកស៊ីអ៊ីវ​ កន្លះ​ស្លាបព្រាបាយ ឬ ទឹកត្រី​តាមចំណូលចិត្ត
- ម្សៅស៊ុប​មាន់ កន្លះ​ស្លាបព្រាកាហ្វេ
- ម្រេច កន្លះ​ស្លាបព្រាកាហ្វេ
- ម្សៅ​ជំនួស​មេ​នំប៉័ង កន្លះ​ស្លាបព្រាកាហ្វេ (baking powder)
- ម្សៅមី ១ស្លាបព្រាបាយកន្លះ
- ទឹក​ត្រជាក់ ៨០មីលីលី្រ(ទឹកកក)

៙ វិធី​ធ្វើ ៖

១. ដំបូង​យក​គ្រឿង​​ផ្សំ​មាន ម្សៅមី, ម្រេច, ស្ករស, ម្សៅ​ជំនួស​មេ​នំប៉័ង, ​អំបិល, ​ម្សៅ​ស៊ុប​មាន់ និង​ទឹកត្រី​លាយ​ចូល​ជាមួយ​ទឹក​ត្រជាក់​រួច​កូរ​វា​ចូល​គ្នា​ឲ្យ​សព្វ។
២. យក​សាច់​ជ្រូក​ដាក់​ចូល​ទៅ​ក្នុង​ម៉ាស៊ីន​ក្រឡុក​ រួច​ចាក់​ទឹក​ដែល​លាយ​គ្រឿង​ផ្សំ​រួច​ចូល​បើក​ម៉ា​ស៊ីន​ក្រឡុក​វា​ឲ្យ​ម៉ត់។
៣. ដួស​វា​ចេញ​គ្រប​ឲ្យ​ជិត​យក​ទៅ​ដាក់​ក្នុង​ទូទឹកកក​​ប្រ​ហែល​ជា​ ១ម៉ោង​ ។
៤. ​ក្រោយ​មក​យក​វា​ទៅ​ដាក់​ចូល​ក្នុង​ម៉ាស៊ីន​ក្រ​ឡុក​​​​ម្តង​ទៀត​​​ ពេល​រួច​រាល់​ហើយ​យក​ទៅ​ដាក់​ក្នុង​ទូ​ទឹក​កក​ឲ្យ​បាន​ ៤៥​នាទី​ទៀត​។
៥. បន្ទាប់​ពី​ដាក់​ក្នុង​ទូរ​ទឹកកក​ជា​លើក​ទី​ពីរ​ដើម្បី​ឲ្យ​វា​ស្វិត​ល្អ​ ​ឥឡូវ​អាច​យក​វា​លុញ​ធ្វើ​ជា​ដុំ​មូលៗ​ រួច​យក​ដាក់​ចូល​ក្នុង​ទឹក​ដែល​កំពុង​ដាំ​តែ​ដាក់​ពុះ​តិច​ៗ​បាន​ហើយ ​ពេល​ដែល​វា​អណ្ដែត​មក​លើ​គឺ​ឆ្អិន​អាច​ស្រង់​បាន​៕
______________
ប្រភព  http://phnompenhrecipe.com/read/Recipes/2014

Post a Comment

Whatsapp Button works on Mobile Device only

វាយតែមួយពាក្យដែលអ្នកចង់ស្វែងរក