September 15, 2019

តោះ​! រៀន​គូរ​ក្រាហ្វិក​វ៉ិចទ័រ Vector ជាមួយ​គេហទំព័រ​ល្អៗ​ទាំង​នេះ


នៅ​ក្នុង​ប្រព័ន្ធ​កុំព្យូទ័រ​ ក្រាហ្វិក​គឺ​សំដៅ​លើ​​រូបភាព​ដែល​យើង​បង្កើត​ឡើង​និង​មើល​ឃើញ ដែល​វា​ចែក​ចេញ​ជា​ ២​ប្រភេទ​គឺ Raster និង Vector

Raster គឺ​ជា​ក្រាហ្វិក​ដែល​បង្កើត​ឡើង​ដោយ​ការ​​តម្រៀប​និង​ផ្គុំ​​គ្រាប់​ពណ៌​រាង​ការ៉េ ដែល​ហៅថា pixel ជា​ច្រើន​លាន​គ្រាប់​ពណ៌ បង្កើត​ជា​ជា​រូបភាព​មួយ ។ ចំនួន​គ្រាប់​ពណ៌​កាន់តែ​ច្រើន រូបភាព​កាន់​តែ​ច្បាស់ តែ​ក៏​ធ្វើ​ឲ្យ​ទំហំ​ឯកសារ​កាន់តែ​ធំ​ផង​ដែរ ដែល​នេះ​ជា​គុណវិបត្តិ​របស់​ក្រាហ្វិក Raster ។ តែ​ជា​ទូទៅ Raster វា​លក្ខណៈ​ពិសេស​ច្រើន​ដែល​ក្រាហ្វិក Vector អត់​មាន ។

Vector គឺ​សំដៅ​លើ​ក្រាហ្វិក​ដែល​បង្កើត​ដោយ​ការ​គូរ​ខ្សែ​​បន្ទាត់​ត្រង់​កោង បង្កើត​បាន​ជា​រូបភាព​អ្វី​មួយ ដែល​លក្ខណៈ​ពិសេស​របស់​វា​គឺ​អាច​ធ្វើការ​ពង្រីក​ធំ​ប៉ុណ្ណា​ក៏​មិន​បែក​គុណភាព និង​មាន​ទំហំ​រូប​តូច សាក​សម​យក​ទៅ​ប្រើប្រាស់​ក្នុង​វិស័យ​បោះពុម្ព ។ ហើយ​ឯកសារ​ពុម្ព​អក្សរ​ក៏​បង្កើត​ឡើង​ដោយ​ការ​គូរ​ខ្សែ​កោង​ឬ​ត្រង់ ដែល​ស្ថិត​ក្នុង​ប្រភេទ Vector​ មួយ​បែប​ផង​ដែរ ។


១- ចូល​មក​ដល់​សាច់​រឿង​យើង​វិញ ពេល​នេះ​ខ្ញុំ​សូម​ណែនាំ​ដល់​អ្នក​ចង់​សាកល្បង​រចនា​ពុម្ព​អក្សរ​ដោយ​ខ្លួន​ឯង សូម​ចាប់​ផ្ដើម​រៀន​គូរ​ក្រាហ្វិក​វ៉ិចទ័រ ជាមួយ​គេហទំព័រ https://bezier.method.ac/ ដែល​ក្នុង​គេហទំព័រ​នោះ បាន​បង្កើត​ឡើង​ឲ្យ​មាន​លក្ខណៈ​លេង​កម្សាន្ត តែ​ទទួល​បាន​ចំណេះដឹង​ក្នុង​ការ​គូរ​ក្រាហ្វិក​វ៉ិចទ័រ មុន​នឹង​ឈាន​ដល់​ការ​រៀន​ប្រើ​កម្មវិធី​ក្រាហ្វិក​ធំៗ ។

២- សូម​សិក្សា​​កម្មវិធី CorelDraw ឬ Illustrator ដើម្បី​ងាយស្រួល​ក្នុង​ការ​គូរ​ពុម្ព​អក្សរ​ខ្មែរ ព្រោះ​កម្មវិធី​ទាំង​នោះ​មាន​ឧបករណ៍​ឲ្យ​គូរ​ជា​ច្រើន​មុខ ។ សម្រាប់​ការ​ណែនាំ​របស់​ខ្ញុំ ខ្ញុំ​ណែនាំ​ឲ្យ​ប្រើ​កម្មវិធី CorelDraw ក្នុង​ការ​គូរ​ពុម្ព​អក្សរ​ខ្មែរ តែ​សម្រាប់​អ្នក​ចេះ Illustrator អាច​រំលង​គន្លឹះ​គូរ​ពុម្ព​អក្សរ​នេះ​ចោល​បាន ។

បញ្ជាក់ ៖ សូម​អ្នក​ទាំងអស់​គ្នា អនុវត្តន៍​ជាមួយ​កុំព្យូទ័រ ដែល​មាន ម៉ៅ និង​ក្ដារចុច ។

- ​វីដេអូ​គន្លឹះ CorelDraw: https://bit.ly/2m6B4vx
- វីដេអូ​គន្លឹះ Illustrator: https://bit.ly/2m7y8Pj

បញ្ជាក់ ៖ សូមចុចមើលតែមេរៀនណាដែលនិយាយពីការគូរ ។

ជួន​គ្នា​នៅ​គន្លឹះ​លោក​ក្រោយ​ទៀត ៕

Post a Comment

Whatsapp Button works on Mobile Device only

វាយតែមួយពាក្យដែលអ្នកចង់ស្វែងរក