September 20, 2019

សិក្សា​អំពី template ពុម្ព​អក្សរ​ NiDA 6.00


សួស្ដី ដើម្បី​អាច​តម្រៀប​ពុម្ព​អក្សរ​បាន (សម្រាប់​អ្នក​អត់​ចេះ​កូដ​ពុម្ព​អក្សរ) គឺ​យើង​ត្រូវ​ដឹង​ពី​ពុម្ព​អក្សរ​ដែល​យើង​យក​មក​ធ្វើ​ជា​គោល template ជាមុន​សិន ។ ក្នុង​គន្លឹះ​គឺ​ខ្ញុំ​យក​ template របស់​ពុម្ព​អក្សរ NiDA ឆ្នាំ 2010 ដែល​មាន ស៊េរី 6.00 យក​មក​តម្រៀប​តាម​ដោយ​មិន​ប៉ះពាល់​លើ​កូដ​នោះ​ទេ ។

៙ តម្រូវការ ៖

- កម្មវិធី FontCreator 6.5 ដែល​ងាយស្រួល​ប្រើ​សម្រាប់ Windows 10
- ពុម្ព​អក្សរ NiDA Version 6.00 ណាមួយ​សម្រាប់​មក​យក​ធ្វើ​ជា​គោល

៙ គន្លឹះ​ខ្លះៗ ៖

យើង​អាច​ដឹង​ថា​ជើង​ និង​ស្រៈ ស្ថិត​នៅ​ទីតាំង​ណាមួយ​ដោយសារ​ការ​​ចុច​បង្កើត​រូប​បួន​ជ្រុង ឬ​មូល យក​ទៅ​ដាក់​ក្បែង​ជើង​ឬ​ស្រៈ​នោះ រួច​ចុច គ្រាប់​ចុច F5 ដើម្បី​សាកល្បង​វាយ​អក្សរ ដើម្បី​ឲ្យ​ដឹង​ថា​វា​ជា​ជើង​ ឬ​ស្រៈ​របស់​អក្សរ​ណាមួយ ។

មួយ​ទៀត​សម្រាប់​ការ​ចម្លង​ glyph ដែល​មាន​អក្សរ​ចោះៗ (១៨ glyph) គឺ​យើង​គ្រាន់តែ​ចម្លង​ឯកសារ​ពុម្ព​អក្សរ​កំពុង​តែ​ធ្វើ​នោះ​មួយ​ទៀត រួច​​យក​មក​បើក​ក្នុង​កម្មវិធី ដើម្បី​ងាយស្រួល​ក្នុង​ការ​ចម្លង (សូម​មើល​ក្នុង​វីដេអូ) ។

សម្រាប់​ការ​ធ្វើ​អក្សរ គឺ​យើង​មិន​ចាំបាច់​ធ្វើ​ការ​លំដាប់លំដោយ​នោះ​ទេ គិត​ថា​កន្លែង​ណា​ងាយស្រួល​ធ្វើ ចាប់​ធ្វើ​មុន​ចុះ ដើម្បី​ចំណេញ​ពេល​វេលា  ឧទាហរណ៍​ការ​ធ្វើ​ក្រុមអក្សរ ក គ ត ភ... ជាដើម ។

សម្រាប់​គន្លឹះ​​ផ្គុំ​តួ​អក្សរ​ជាមួយ​ស្រៈ​ខាង​ឆ្វេង និង​ស្រៈ​ខាង​ស្ដាំ​គឺ​ត្រូវ​មើល​គន្លឹះ​ក្នុង​វីដេអូ​នីមួយៗ ដើម្បី​ងាយស្រួល និង​ចំណេញ​ពេលវេលា ជាពិសេសគឺ​តម្រៀប​ត្រូវ​​ចំៗ មិន​បាច់​ប្រើ​ម៉ៅ​អូស​ដាក់​នោះ​ទេ ។ លើក​លែង​តែ​ករណី​ខ្លះ​ដែល​ត្រូវ​ការ​ប្រើ​ម៉ៅ ។


សូម​មមើល​វីដេអូ​ខាង​ក្រោម​នេះ ៖




៙ រូបភាព Screenshot បង្ហាញ​ពី​ក្រុម​ដែល​ត្រូវ​ធ្វើ ៖

១- ពី​ក​ដល់​អ (៣៥​ glyph)

២- ពី អ ដល់ ឳ (១៧​ glyph)

៣- ពី ស្រៈ​អា ដល់ លេខ​៩ (៤៨​ glyph)

៤- ពី ជើង​ក ដល់ ជើង​អ (៣៣​ glyph)

៥- ពី ស្រៈ​លំដាប់​ទី​២ ដល់ ជើង​ញ​អត់​ជើង (១១​ glyph)

៦- ពី ជើង​ត​និង​ដ​សម្រាប់​អក្សរ​ណ ដល់ ស្រៈ​អួ​សម្រាប់​អក្សរ​ណ (៤ glyph)

៧- ពី ស្រៈ​អិ៍ និង​ស្រៈ​ជើង​វែង​អឿអៀ ដល់​ ជើង​ព្យញ្ជនៈ​ជើង​វែង (១០​ glyph)

៨- ពី ស្រៈ​អិ​សម្រាប់​អក្សរ​រ ដល់ ជើង​អ​សម្រាប់​អក្សរ​រ (៣២​ glyph)

៩- ពី ជើង​​និង​ស្រៈ សម្រាប់​ដាក់ក្រោម​ព្យញ្ជនៈ​ដែល​មាន​ដាក់​ស្រៈ អា អោ អៅ (២៨ glyph)

១០- ពី កេ ដល់ ញេ​អត់​ជើង របៀប​​ផ្គុំ​មាន​បង្ហាញ​ក្នុង​គន្លឺះ​មួយ​ទៀត (៣៦​ glyph)

១១- ពី កែ ដល់ ញែ​អត់​ជើង របៀប​​ផ្គុំ​មាន​បង្ហាញ​ក្នុង​គន្លឺះ​មួយ​ទៀត (៣៦​ glyph)

១២- ពី កៃ ដល់ ញៃ​អត់​ជើង របៀប​​ផ្គុំ​មាន​បង្ហាញ​ក្នុង​គន្លឺះ​មួយ​ទៀត (៣៦​ glyph)

១៣- ពី ក្រ ដល់ ហ្រ របៀប​​ផ្គុំ​មាន​បង្ហាញ​ក្នុង​គន្លឺះ​មួយ​ទៀត (១៨​ glyph)

១៤- ពី ក្រ​ជើង​វែង ង្រ​ជើង​វែង ន្រ​ជើង​វែង (៣​ glyph)

១៥- ពី ក្រេ ចោះៗ​ដល់ ហ្រេ (១៨​ glyph)

១៦- ពី ក្រែ ចោះៗ​ដល់ ហ្រែ (១៨​ glyph)

១៧- ពី ក្រៃ ចោះៗ​ដល់ ហ្រៃ (១៨​ glyph)

១៨- ពី ន្រៃ​ជើង​វែង​ និង​ ង្រេ​ជើង​វែង (២ glyph)

១៩- ពី ជើង​ព្យញ្ជនៈ​ប្រភេទ​ជ្រៅ (២៦​ glyph)

២០- ពី ស្រៈ​អូ​​និងស្រៈ​អួ សម្រាប់​ដាក់​ជាមួយ​ជ្រើង​រ និង glyph ទទេ (៣​ glyph)

២១- ពី កា ដល់ ញា​អត់​ជើង (យើង​ត្រូវ​ធ្វើ​ពី កៅ​ដល់​ញៅ​អត់​ជើង​មុន​សិន) (៤២​ glyph)

២២- ពី ជើង​និង​ស្រៈ​សម្រាប់​ដាក់​ក្រោម​ព្យញ្ជនៈ ណា ណោ ណៅ (៨​ glyph)

២៣- ពី កៅ ដល់ ញៅ​អត់​ជើង (យើង​ត្រូវ​ធ្វើ​ពី កៅ​ដល់​ញៅ​អត់​ជើង​មុន​សិន ទើប​បាន​ធ្វើ កោ ដល់​ញោ) (៤២​ glyph)

២៤- ពី កោ ដល់ ញោ​អត់​​ជើង (៣៦ glyph)

២៥- ពី កៅ ដល់ ញៅ​អត់​ជើង (៣៦ glyph)

២៦- ពី ក្រា ចោះៗ​ដល់ ហ្រា (១៨​ glyph)

២៧- ពី ក្រាជើង​វែង ង្រ​ជើង​វែង និង​ន្រេ​ជើង​វែង (៣​ glyph)

២៨- ពី ក្រោ ​ចោះៗ​ដល់ ហ្រោ (១៨​ glyph)

២៩- ពី ក្រៅ ​ចោះៗ​ដល់ ហ្រៅ (១៨​ glyph)

៣០- ពី ង្រោជើង​វែង ​ជើង​ញ​សម្រាប់​ក្រោម​ញា បន្តក់​២​សម្រាប់​លើ រា ឬ វា និង​ស្រៈ​អាអៅ (៥​ glyph)

ចំណាំ ៖ រាល់​ក្រុមនីមួយៗ​សុទ្ធតែ​មាន​គន្លឹះ​ក្នុង​ការ​ធ្វើ គ្រាន់​តែ​​ក្រុម​ខ្លះ​ប្រើ​គន្លឹះ​​ដូច​គ្នា​ដូច្នេះ​មិន​បាន​ថត​ជា​វីដេអូ​គ្រប់​ក្រុម​នោះ​ទេ ព្រោះ​វា​អាច​នឹង​ដដែល​ពេក ។ ត្រូវ​ចេះ​រៀន​​សាក​ល្បង​ធ្វើ​តាម​ដំណាក់កាល​នីមួយៗ​តាម​ template និង​ចេះ​ស្ទុង​មើល​ដោយ​គូស​ចំណាំ មុន​​នឹង​ធ្វើ​ការ​កែប្រែ ៕

Post a Comment

Whatsapp Button works on Mobile Device only

វាយតែមួយពាក្យដែលអ្នកចង់ស្វែងរក