September 23, 2019

របៀប​នាំ​ចេញ Object ពី CorelDraw ទៅ​កាន់ FontCreator


ត​មក​ពី​គន្លឹះ «របៀប​រៀបចំ​សន្លឹក​កិច្ចការ​​ក្នុង CorelDraw ឲ្យ​ត្រូវ​គ្នា​ជាមួយ FontCreator (អត្ថបទ​និង​វីដេអូ)» នៅ​ក្នុង​នេះ​គឺជា​គន្លឹះ​​ដែល​បង្ហាញ​ពី​របៀប​នាំ​ចេញ Object ពី CorelDraw ទៅ​កាន់ FontCreator ដែល​ងាយស្រួល គ្រាន់តែ​របៀប​គឺ​មាន ២​វិធី ៖

១- សម្រាប់​ពុម្ព​អក្សរ​ឈរ​ត្រង់ៗ​គឺ​យើង​នាំ​ចេញ​ជា PDF
២- សម្រាប់​អ្នក​ខ្វៀក ឬ​អក្សរ​ដៃ គឺ​យើង​នាំ​ចេញ​ជា PNG

ចំណាំ ៖ ចំពោះ​វិធី​ទាំង​ពី​ខាង​លើ​គឺ​អាច​ copy និង paste យក​តែ​ម្ដង​ក៏​បាន​ដែរ​ ឲ្យ​តែ​ជា​ប្រភេទ​ជា Object ដែល​មិន​​មែនជា Outline (ដែល​ជា line តែ​មួយ​សរសៃ​​មាន​ចុង​មិន​ជាប់​គ្នា) ។ តែ​វិធី​នេះ​បែប​មិន​ល្អ​ដូច​វិធី PNG នោះ​ទេ ព្រោះ​បើ​យើង​នាំ​ចូល​ជា PNG ទៅ​ក្នុង FontCreator នោះ​កម្មវិធី​នឹង​ធ្វើ​ការ​បម្លែង​ពី raster ទៅ​ជា conture របស់ Font ។ តែ​បើ​យើង copy និង Paste គឺ​យើង​កំពុង​នាំ​ចូល​ពី vector ទៅ​ជា conture របស់ Font ដែល​អាច​នឹង​មាន​ចំណុច​ផ្គុំ​ច្រើន​ជាង ។

សូម​មើល​វីដេអូ​​បង្ហាញ​ខាង​ក្រោម​នេះ ៖

Post a Comment

Whatsapp Button works on Mobile Device only

វាយតែមួយពាក្យដែលអ្នកចង់ស្វែងរក