September 19, 2019

របៀប​ផ្គុំ​ glyph ព្យញ្ជនៈ​ជាមួយ​ស្រៈ​ខាង​ស្ដាំ អោ អៅ (សម្រាប់ template NiDA)


សូម​រំលឹក​លោកអ្នក​ម្ដង​ទៀត គឺ​គន្លឹះ​ចេះ​ចេញ​ពី​បទពិសោធន៍​ផ្ទាល់ អាច​មិន​ដូច​អ្នក​ជំនាន់​គាត់​ធ្វើ !!! ដូច្នេះ​ត្រូវ​កែច្នៃ​ទៅ​តាម​ចំណេះដឹង​របស់​រៀងៗខ្លួន​បន្ថែម​ទៀត ដើម្បី​ឲ្យ​ការ​រចនា​ពុម្ព​អក្សរ​កាន់​តែ​ប្រសើរ​ឡើង ។ ទោះ​មិន​អាច​ធ្វើ​លក់​ដូរ​អ្វី ក៏​អាច​យក​ទៅ​ធ្វើ​​សម្រាប់​ប្រើប្រាស់​លក្ខណៈ​ផ្ទាល់​ខ្លួន​ដែរ ។ តែ​សម្រាប់​លោកអ្នក​ដែល​ជំនាញ​ក្នុង​ការ​គូរ​ក្រាហ្វិក​ស្រាប់ ហើយ​បាន​មក​មើល​គន្លឹះ​នេះ​ទៀត វា​ជួយ​ពន្លឿន​លោក​អ្នក​ឲ្យ​ឆាប់​សម្រេច​បាន​ ។

៙ របៀប​ផ្គុំ​ព្យញ្ជនៈ​ជាមួយ​ស្រៈ​ខាង​ស្ដាំ អោ អៅ ៖

១- ធ្វើ​ការ select លើ glyph កៅ ដល់ ញៅ(ញ​អត់​ជើង)
២- ចូល​ទៅ​ម៉ឺនុយ Tool >>>  Glyph Transformer...
៣- ចុច​លើ Metrics រួច​ចុច​លើ​សញ្ញា​ព្រួញ​​​ទៅ​ខាង​ស្ដាំ ដើម្បី​ដាក់ script (បើ​មាន​ជាប់ script ផ្សេងៗ​សូម​លុប​ចោល​សិន ​ដោយ​ចុច​សញ្ញា​ព្រួញ​ទៅ​ខាង​ឆ្វេង) ។
៤- សូម​កំណត់​នៅ​ត្រង់​ផ្នែក Metrics - Width ៖
  • Change by: ជ្រើសយក Increase by (ដើម្បី​បង្កើត​ចន្លោះ​)
  • Value: ជា​ទំហំ​ស្រៈ ដែល​យើង​ចង់​ដាក់ 
  • Adjust: យក left side ជា​ទីតាំង​ដែល​យើង​នឹង​បង្កើត​ចន្លោះ
ចំណាំ ៖ ដើម្បី​ដឹង​ទំហំ​ស្រៈ​ដែល​យើង​ចង់​ដាក់​នៅ​ខាង​ស្ដាំ​​ព្យញ្ជនៈ គឺ​គ្រាន់​តែ​ម៉ៅ​ស្ដាំ​លើ​ glyph នោះ​រួច​យក​ពាក្យ Properties... ។ មួយ​ទៀត​យើង​ចុច​បើក glyph នោះ​ហើយ ហើយ​ចុច​ម៉ៅ​ស្ដាំ​ក៏​បាន​ដែរ ។ សម្រាប់​ស្រៈ អោ អៅ គឺ​យើង​ត្រូវ​ធ្វើ​ឲ្យ​ស្រៈ អៅ កុំ​​ឲ្យ​ជាប់​គ្នា​នៅ​ចំណុច​វ័ធ​ឡើង​លើ ដើម្បី​ងាយស្រួល​យក​ទៅ​ដាក់​​​ចូល​ពពួក glyph កោ ខោ គោ ដោយ​គ្រាន់តែ​លុប​វ័ធ​នោះ​ជា​ការ​ស្រេច ។ តែ​ត្រូវ​ចាំ​ថា​យើង​ត្រូវ​បង្កើត​ជើង​សម្រាប់​ស្ទុង​មើល​ពេល​រំកិល​ដាក់​ភ្ជាប់​ជាមួយ​ព្យញ្ជនៈ ។

  • ត្រូវ​ធ្វើ​ក្រុម​ព្យញ្ជនៈ​ដែល​ភ្ជាប់​ជាមួយ​ស្រៈ​អៅ ចំនួន ៣៥ glyph
  • ត្រូវ​ធ្វើ​ក្រុម​ជើង​ព្យញ្ជនៈ​ដែល​ភ្ជាប់​​ជាមួយ​ស្រៈ​អៅ ចំនួន ៦ glyph
  • ត្រូវ​ធ្វើ​​ព្យញ្ជនៈ​ញ​(អត់​ជើង)ដែល​ភ្ជាប់​ជាមួយ​ស្រៈ​អៅ ចំនួន ១ glyph
  • រួច​ចម្លង​យក​ទៅ​ដាក់ ពពួក​​ព្យញ្ជនៈ​ភ្ជាប់​ជាមួយ​ស្រៈ អោ​ដែល​មាន ៤២ glyph ហើយ​ធ្វើការ​លុប​ ជើង​ស្ទុង និង​វ័ធ​របស់​ស្រៈ អៅ ចោល​ជា​ការ​ស្រេច ។

សូម​មើល​វីដេអូ​ខាង​ក្រោម​នេះ ៖

Post a Comment

Whatsapp Button works on Mobile Device only

វាយតែមួយពាក្យដែលអ្នកចង់ស្វែងរក