September 19, 2019

របៀប​ធ្វើ glyph ដែល​មាន​ព្យញ្ជនៈ​ភ្ជាប់ជាមួយ​ស្រៈនៅ​ខាង​ឆ្វេង កេ កែ កៃ ក្រ ក្រេ ក្រែ ក្រៃ... (សម្រាប់​ template NiDA)


ក្នុង​គន្លឹះ​នេះ​ ខ្ញុំ​នឹង​បង្ហាញ​ពី​របៀប​ផ្គុំ ព្យញ្ជនៈ ជាមួយ​ស្រៈ​ដែល​នៅ​ខាង​ឆ្វេង​ដែល​មាន​ដូចជា កេ កែ កៃ ក្រ ក្រេ ក្រែ ក្រៃ .... ដែល​ការ​ផ្គុំ​នេះ​ពិត​ជា​មាន​លក្ខណៈ​ងាយស្រួល និង​លឿន ហើយ​មាន​ភាព​ច្បាស់​លាស់ ។ ចំនួន glyph ដែល​យើង​ត្រូវ​ផ្គុំ​គឺ​មាន​ចំនួន​ដល់​ទៅ ១៨៥ ដែល​យើង​ត្រូវ​ផ្ដុំ​ជា​ក្រុមៗ ។

៙ របៀប​ប្រើប្រាស់ ៖ 

១- ធ្វើ​ការ select លើ glyph កេ ដល់ ញេ(ញ​អត់​ជើង)
២- ចូល​ទៅ​ម៉ឺនុយ Tool >>>  Glyph Transformer...
៣- ចុច​លើ Metrics រួច​ចុច​លើ​សញ្ញាព្រួញ​​ដើម្បី​ដាក់ script (បើ​មាន​ជាប់ script ផ្សេងៗ​សូម​លុប​ចោល​សិន ​ដោយ​ចុច​សញ្ញា​ព្រួញ​ទៅ​ខាង​ឆ្វេង) ។
៤- សូម​កំណត់​នៅ​ត្រង់​ផ្នែក Metrics - Width ៖
  • Change by: ជ្រើសយក Increase by (ដើម្បី​បង្កើត​ចន្លោះ​)
  • Value: ជា​ទំហំ​ស្រៈ ដែល​យើង​ចង់​ដាក់ 
  • Adjust: យក left side ជា​ទីតាំង​ដែល​យើង​នឹង​បង្កើត​ចន្លោះ

ចំណាំ ៖ ដើម្បី​ដឹង​ទំហំ​ស្រៈ​ដែល​យើង​ចង់​ដាក់​នៅ​ខាង​ឆ្វេង​ព្យញ្ជនៈ គឺ​គ្រាន់​តែ​ម៉ៅ​ស្ដាំ​លើ​ glyph នោះ​រួច​យក​ពាក្យ Properties... ។ មួយ​ទៀត​យើង​ចុច​បើក glyph នោះ​ហើយ ហើយ​ចុច​ម៉ៅ​ស្ដាំ​ក៏​បាន​ដែរ ។


៙ ចំនួន​ដែល​យើង​ដាក់​ព្យញ្ជនៈ​ភ្ជាប់​ជាមួយ​ស្រៈ​នៅ​ខាង​ឆ្វេង ៖


  • ក្រុម​ព្យញ្ជនៈ​ជាមួយ​ស្រៈ អេ មាន ៣៦ glyph
  • ក្រុម​ព្យញ្ជនៈ​ជាមួយ​ស្រៈ អែ មាន ៣៦ glyph
  • ក្រុម​ព្យញ្ជនៈ​ជាមួយ​ស្រៈ អៃ មាន ៣៦ glyph
  • ក្រុម​ព្យញ្ជនៈ​ជាមួយ​​ជើង​រ​ខ្លី មាន ១៨ glyph
  • ក្រុម​ព្យញ្ជនៈ​​ជាមួយ​​ជើង​រវែង មាន​មាន ៣ glyph
  • ក្រុម​ព្យញ្ជនៈ​ជាមួយ​​ជើង​រ​ខ្លី​មាន​ថែម​ស្រៈ​អេ មាន ១៨ glyph
  • ក្រុម​ព្យញ្ជនៈ​ជាមួយ​​ជើង​រ​ខ្លី​មាន​ថែម​ស្រៈ​អែ មាន ១៨ glyph
  • ក្រុម​ព្យញ្ជនៈ​ជាមួយ​​ជើង​រ​ខ្លី​មាន​ថែម​ស្រៈ​អៃ មាន ១៨ glyph
  • ក្រុម​ព្យញ្ជនៈ​ជាមួយ​​ជើង​រ​វែងមាន​ថែម​ស្រៈ​អេ មាន ២ glyph

សូម​មើល​វីដេអូ​ខាង​ក្រោម​នេះ ៖

Post a Comment

Whatsapp Button works on Mobile Device only

វាយតែមួយពាក្យដែលអ្នកចង់ស្វែងរក