Loading...

September 10, 2019

របៀប​ដាក់ Facebook Like Button និង Share ខាង​ក្រោម​អត្ថបទ​របស់ Blogger

បាទ​ក្នុង​អត្ថបទ​គន្លឹះ​មួយ​នេះ​យើង​និង​បង្ហាញ​ពី​ការ​ដាក់​កូដ ដើម្បី​បង្ហាញ​ Facebook Like Button និង Share ខាង​ក្រោម​អត្ថបទ​របស់ Blogger សម្រាប់ template ដែល​វា​ជួយ​ឲ្យ​អ្នក​អាន​ងាយស្រួល​ចុច​ like និង share ជាពិសេស​គឺ​កូដ​នេះ​អាច​បង្ហាញ​មុខ friend ៗ របស់​ពួក​គេ ។


៙ របៀប​​រៀបចំ​កូដ Facebook Like Button ៖

១- ចូល​ទៅ https://developers.facebook.com/docs/plugins/like-button
២- ដាក់​តំណ​របស់​ទំព័រ Facebook លោកអ្នក នៅ​ត្រង់ URL to Like , ចុច​យក Button Size = large , ចុច​ធីក​យក Show Friends' Faces ដើម្បី​ឲ្យ​បង្ហាញ​មុខ​មិត្ត​របស់​អ្នក​ចុច like  ។

៣- រួច​ហើយ​ចុច​ប៊ូតុង Get Code នោះ​លោកអ្នក​នឹង​បាន​កូដ​ដូច​ស្រដៀង​រូប​ខាង​ក្រោម​នេះ ខុស​គ្នា​តែ​អាសយដ្ឋាន និង ID ទំព័រ​តែ​ប៉ុណ្ណោះ! ។
៤- ចម្លង «​កូដ​ទាំង​២​ប្រលោះ» ​យក​មក​ដាក់​តែ​មួយ​ និង​ទុក​មួយ​អន្លើ​សិន ។

៙ របៀប​ដាក់​​កូដ​ចូល Blogger ៖

១- ចូល​គណនី Blogger.com របស់​លោកអ្នក
២- ធ្វើ​ការ backup Template របស់​លោកអ្នក​ទុកជា​មុន​សិន មុន​​នឹង​អនុវត្តន៍
៣- ចូល​ទៅ​ផ្នែក Theme >>> Edit HTML
៤- ចុច​លើ​​កូដ​ (ដើម្បី​ដាក់​ម៉ៅ​លោត​ទឺតៗ​លើ​កូដ) រួច​ចុច Ctrl+F ដើម្បី​បើក​មុខងារ​ស្វែងរក​កូដ ។
៥- ស្វែង​រក​ពាក្យ <data:post.body/> ដែល​ពាក្យ​នេះ​មាន​បី​កន្លែង​ក្នុង template សូម​ដាក់​នៅ​ពាក្យ​ទីបី !!! (វា​អាច​នឹង​ប្រែប្រួល​ទី​តាម​ប្រភេទ template blogger ។
៦- ចម្លង​កូដ​ Facebook Like Button របស់​លោកអ្នក យក​ទៅ​ដាក់​នៅ​ក្រោម​ពាក្យ  <data:post.body/> និង Save ជាការស្រេច ។

ចំណាំ​៖ បើ​ដាក់​មិន​ឃើញ សូម​ប្ដូរ​កន្លែង​ដាក់​នៅ​ក្រោម​ពាក្យ <data:post.body/> ដែល​​អាច​មាន​ដល់​ទៅ​បី ។ កន្លែង​មួយ​មិន​ឃើញ​រាវ​ដាក់​កន្លែង​មួយ​ទៀត សម្រាប់ template របស់​ខ្ញុំ​នេះ​គឺ​ដាក់​នៅ​ទី​៣ បាន​ឃើញ ។

គំរូ​ទី​១ ​កូដ​ទាំង​២​ប្រលោះ យក​មក​ដាក់​ជាមួយ​គ្នា នោះ​យើង​នឹង​បាន​រូបរាង ៖


គំរូ​ទី​២ បើ​យើង​ចេះ​បន្ថែម​កូដ CSS នោះ​យើង​នឹង​បាន​រូបរាង​ស្រដៀង

ទម្រង់​កូដ​គំរូ​ទី​២​ដែល​មាន​ថែម CSS
<div id='fb-root'/>
<script async='async' crossorigin='anonymous' defer='defer' src='https://connect.facebook.net/en_US/sdk.js#xfbml=1&amp;version=v4.0&amp;appId=2334199693365246&amp;autoLogAppEvents=1'/>
<style>
.fb-like { border-radius: 6px;margin-top: 30px;padding: 25px !important;overflow: auto;
background-color: #eee;width: 100%;}</style>

<div class='fb-like' data-action='like' data-href='https://facebook.com/AKbalthom.Art' data-layout='standard' data-share='true' data-show-faces='true' data-size='large' data-width=''/>


Post a Comment

Whatsapp Button works on Mobile Device only

វាយតែមួយពាក្យដែលអ្នកចង់ស្វែងរក