September 22, 2019

របៀប​រៀបចំ​សន្លឹក​កិច្ចការ​​ក្នុង CorelDraw ឲ្យ​ត្រូវ​គ្នា​ជាមួយ FontCreator


គន្លឹះ​​សាកល្បង​រចនា​ពុម្ព​អក្សរ​ខ្មែរ​ដោយ​ខ្លួន​ឯង​ដោយ​មិន​ចេះ​កូដ ចាប់ផ្ដើម​ចេញ​បណ្ដើរៗ​ហើយ !!! ហើយ​ក្នុង​គន្លឹះ​នេះ​អាច​ចាត់​ទុក​ថា​មិន​សំខាន់​សម្រាប់​អ្នក​ប្រើ​ការ​គូរ​ក្នុង​កម្មវិធី FontCreator យក​តែ​ម្ដង ។ តែ​សម្រាប់​អ្នក​គូរ​ក្នុង​កម្មវិធី​ក្រាហ្វិក​ដូចជា CorelDraw វិញ​គឺ​ពិត​ជា​ត្រូវ​ការ​ដឹង និង​រៀបចំ​សន្លឹក​កិច្ចការ​ ធ្វើ​យ៉ាង​ណា​ឲ្យ​ការ​គូរ​ស៊ី​គ្នា​ងាយស្រួល​នាំ​ចូល​និង​នាំ​ចេញ ។

៙ តម្រូវការ ៖

- កម្មវិធី​ FontCreator 6.5
- កម្មវិធី CorelDraw

៙ សូម​មើល​វីដេអូ​ដើម្បី​​អនុវត្តន៍ ៖



៙ ធ្វើ​តាម​កា​ណែនាំ ៖

១- បើក​កម្មវិធី CorelDraw រួច​បើក​យក​សន្លឹក​កិច្ចការ​មួយ
២- កំណត់​សន្លឹក​កិច្ច​ខ្នាត A3 ក្រដាស​ផ្ដេក
៣- កំណត់​ខ្នាត Unite គិត​ជា Pixels និង​ចុចធីក​នៅ​ផ្នែក Snap To (មើលតាម​រូបភាព)

៤- ចុច​អូស​យក​ Guidelines ចេញ​ពី​ក្នុង​បន្ទាត់ រួច​កំណត់​តម្លៃ​ដូច​ខាងក្រោម ៖
  • WinAscent បន្ទាត់ក្រហម​​ដែន​បង្ហាញ​ខាង​លើ 2500
  • Guidelines ទី​១ = 1700 px
  • Guidelines ទី២ = 1500 px
  • Guidelines ទី​៣ = 1300 px
  • Guidelines ទី​៤ = 0 px
  • Guidelines ទី​៥ = -100 px
  • Guidelines ទី​៦ = -600 px
  • Guidelines ទី​៧ = -650 px
  • Guidelines ទី​៨ = -1080 px
  • WinDescent បន្ទាត់ក្រហម​​ដែន​បង្ហាញ​ខាង​ក្រោម 1200

បន្ថែម ៖ លោកអ្នក​អាច​កំណត់​ឲ្យ​តូច ឬ​ធំ​ជាង​នេះ​ទៅ​តាម​ប្រភេទ​ពុម្ព​អក្សរ ដែល​ការ​បង្ហាញ​ខាង​លើ​គឺ​យក​ពុម្ព NiDA សុវណ្ណាភូមិ (ពុម្ព​ប្រភេទ​អត្ថបទ) ជា​គោល ។ ពេល​យើង​ចេះ​រៀបចំ​​ហើយ យើង​ត្រូវ​ចេះ​នាំ​ចេញ​និង​នាំ​ចូល ដែល​គន្លឹះ​នេះ​បង្ហាញ​នៅ​ពេល​ក្រោយ​ទៀត តែ​ក្នុង​វីដេអូ​ខាង​លើ​ក៏​មាន​បង្ហាញ​ផង​ដែរ ៕

Post a Comment

Whatsapp Button works on Mobile Device only

វាយតែមួយពាក្យដែលអ្នកចង់ស្វែងរក