Loading...

September 12, 2019

របៀប​ធ្វើ​លត​ឆា


+ គ្រឿងផ្សំ៖
១- ​សាច់គោ ២០០ក្រាម ហាន់​បន្ទះ​ស្តើងៗ
ឱ្យ២- ស៊ុត ១គ្រាប់​ ចៀន​ឆ្អិន
៣- លត ១ចាន​គោម​តូចល្មម
៤- ខាត់ណា ២ដើម ហាន់​បន្ទះ​ស្តើងៗ
៥- ផ្កា​គូឆាយ ២៥ក្រាមកាត់ ២ថ្នាំងដៃ
៦- សណ្តែកបណ្តុះ ២៥ក្រាម
៧- ទឹកស៊ីអ៊ីវ​ខាប់ ១ស្លាបព្រាបាយ
៨- ស្ករស កន្លះ​ស្លាបព្រាកាហ្វេ
៩- ខ្ទឹមស​ចិញ្ច្រាំ ១ស្លាបព្រាបាយ
១០-​ ប្រេងឆា ២-៤ស្លាបព្រាបាយ

+ វិធី​ធ្វើ៖
១. ដំបូង​ដាក់​ប្រេង​ឆា​ចូល​​ក្នុង​ខ្ទះ​ដាក់​ភ្លើង​ឲ្យ​ក្តៅ ដាក់​ខ្ទឹមស​ចូល​ឆា​ឲ្យ​ឈ្ងុយ​ដាក់​​សាច់​គោ​ចូល​ឆា​ត្រឡប់​បន្តិច​ដាក់​​​ទឹក​ស៊ីអ៊ីវ​ខាប់ និង​ស្ករស​ឆា​ឲ្យ​រាង​ឆ្អិន​ល្មម ។
២. បន្ទាប់​មក​ដាក់​លត​ចូល​ឆា​វា​​ជា​មួយ​សាច់​គោ​បន្តិច​សិន​ រួច​ហើយ​ចាំ​ដាក់​ ខាត់ណា, ផ្កា​គូឆាយ និង​សណ្តែក​បណ្ដុះ ឆា​​ឲ្យ​បន្លែ​ឆ្អិន​​តាម​ការ​ចូលចិត្ត​រួច​ដួស​ដាក់​ក្នុង​ចាន​ ។
៣. បន្ទាប់​មក​ទៀត​យក​ស៊ុត​មក​ដាក់​ចៀន​ឲ្យ​ឆ្អិន​ រួច​ហើយ​ដួស​ដាក់​​ពីលើ​ចាន​លត​ឆា​ជា​ការ​ស្រេច ៕

Post a Comment

Whatsapp Button works on Mobile Device only

វាយតែមួយពាក្យដែលអ្នកចង់ស្វែងរក