ណែនាំ​អំពី​​កម្ពស់​ព្យញ្ជនៈ ១៣០០ ដែល​ល្អ​សម្រាប់​អក្សរ​ខ្មែរ​​ស៊ី​គ្នា​ជាមួយ​អក្សរ​អង់គ្លេស

ចែកចាយ:

បន្ទាប់​ពី​បាន​ស្វែងយល់​រូបរាង​កម្មវិធី​ FontCreator 6.5 ខ្លះៗ​ហើយ យើង​ចាប់ផ្ដើម​មក​ស្វែងយល់​ឲ្យ​ដល់​គិត​អំពី​កំពស់​អក្សរ​ខ្មែរ ថា​តើ​ត្រ...


បន្ទាប់​ពី​បាន​ស្វែងយល់​រូបរាង​កម្មវិធី​ FontCreator 6.5 ខ្លះៗ​ហើយ យើង​ចាប់ផ្ដើម​មក​ស្វែងយល់​ឲ្យ​ដល់​គិត​អំពី​កំពស់​អក្សរ​ខ្មែរ ថា​តើ​ត្រូវ​ដាក់​ទំហំ​ប៉ុណ្ណា​ដើម្បី​ឲ្យ​ស៊ី​គ្នា​ជាមួយ​អក្សរ​អង់គ្លេស ។ សូម​រំលឹក​ថា​ពុម្ព​អក្សរ​ពី​មុនៗ​ដូចជា Khmer OS ឬ NiDA គឺ​ត្រូវ​បាន​រចនា​ឡើង​ឲ្យ​មាន​កំពស់​ព្យញ្ជនៈ ១៥០០ ដែល​កំពស់​នេះ​ធ្វើ​ឲ្យ​អក្សរ​ខ្មែរ​រាង​មាន​ទំហំ​ធំ​ជាង​អក្សរ​អង់គ្លេស​បន្តិច​ហើយ ។

មួយ​វិញ​ទៀត​បើ​យើង​ចង់​ឲ្យ​អក្សរ​ខ្មែរ​មាន​ទំហំ​ស៊ី​គ្នា​ជាមួយ​អក្សរ​អង់គ្លេស ​គឺ​យើង​ត្រូវ​រចនា​ពុម្ព​អក្សរ​មួយ​ថែម​ទៀត ដែល​នេះ​ពិត​ជា​ចាយ​ពេល​វេលា​ណាស់ ខណៈ​ដែល​ពុម្ព​អង់គ្លេស​មាន​ច្រើន​អាច​ឲ្យ​យើង​រើស​យក​មក​ដាក់​ចូល​ក្នុង template  ដើម្បី​គ្រាន់​សម្រួល​នៅ​ពេល​វាយ​អក្សរ ។

មាន​វិធី​សាស្ត្រ​មួយ​ដែល​ងាយស្រួល​នោះ​គឺ យើង​រចនា​​អក្សរ​ខ្មែរ ទៅ​តាម​លំនាំ​អក្សរ​អង់គ្លេស ដែល​មាន​កម្រាស់ ​ទៅ​តាម​ប្រភេទ​ regular ឬ bold ជាដើម អាច​ធ្វើ​ឲ្យ​ពុម្ព​អក្សរ​ខ្មែរ​ស៊ី​គ្នា​ផ្នែក​កម្រាស់ តែ​កម្ពស់​តើ​យើង​​ត្រូវ​ដាក់​កម្ពស់​ប៉ុន្មាន​សម្រាប់​អក្សរ​ខ្មែរ បើ​ធៀប​ជាមួយ​អក្សរ​អង់គ្លេស​ដែល​មាន​កម្ពស់​អក្សរ​ធំ​ប្រហែល ១៤០០ ទៅ ១៥០០ នេះ​សម្រាប់​ពុម្ព​ដែល​ប្រើ​ក្នុង Windows ។

ដូច្នេះ​ខ្ញុំ​បាន​ធ្វើ​ការ​ផ្គុំ​ជើង​ស្រៈ​និង​ព្យញ្ជនៈ​របស់​អក្សរ NiDA សុវណ្ណាភូមិ រួច​បង្រួម​ព្យញ្ជនៈ​ពី ១៥០០ មក​នៅ​ត្រឹម ១៣០០ វិញ ដែល​វា​នឹង​ពង្រួម​ជើង​ស្រៈ ដែល​ខ្ញុំ​យក​មក​ផ្គុំ​ចូល​គ្នា​ដែរ នោះ​យើង​បាន​រូប​រាង​ដូច​រូបភាព​ខាងក្រោម​នេះ ៖
NiDA សុវណ្ណាភូមិ លំនាំ​ដើម​មាន​កម្ពស់​ព្យញ្ជនៈ ១៥០០

NiDA សុវណ្ណាភូមិ ដែល​បាន​បង្រួម​កម្ពស់​ព្យញ្ជនៈ​មក​ត្រឹម ១៣០០

នេះ​ជា​ពុម្ព​អក្សរ​ខ្ញុំ​កន្លង​មក​ដែល​ធ្វើ​កម្ពស់​ព្យញ្ជនៈ​ត្រឹម ១៣០០

ដូច្នេះ​យើង​ទទួល​បាន​ពុម្ព​អក្សរ​ខ្មែរ​ដែល​មាន​កម្ពស់​ស៊ី​គ្នា​ជាមួយ​អក្សរ​អង់គ្លេស តែ​ផ្នែក​កម្រាស់​គឺ​ត្រូវ​មើល​លើ​អ្នក​រចនា​ពុម្ព​នីមួយ​ថា​គាត់​បាន​គិត​លើ​ផ្នែក​កម្រាស់​នេះ​ដែរ​ទេ បន្ទាន់​ពី​ផ្នែក​កំពស់​រួច​មក ។

សូម​មើល​វីដេអូ​​ខាង​ក្រោម​នេះ ៖



ជា​ទូ​ទៅ​បើ​យើង​និយាយ​ពី​ពុម្ព​អក្សរ​ខ្មែរ​ មាន​ខ្លះ​អត់​អក្សរ​អង់គ្លេស​ និង​មាន​ខ្លះ​មាន​អក្សរ​អង់គ្លេស​មក​ជាមួយ ដែល​នេះ​មក​ពី​អ្នក​បង្កើត​គាត់​ចង់​ដាក់​ឬ​មិន​ចង់​ដាក់ តែ​សម្រាប់​ពួក​យើង​ដែល​ឧស្សាហ៍​ប្រើប្រាស់​កម្មវិធី​រចនា​ដូចជា Adobe Photoshop នោះ​ពិត​ជា​មាន​ការ​ពិបាក​ដែល​មក​ប្រើ​ពុម្ព​អក្សរ​ខ្មែរ​ដែល​អត់​មាន​ភ្ជាប់​អង់គ្លេស​មក​ស្រាប់ ដែល​ធ្វើ​ឲ្យ​វា​មិន​ចេញ​នៅ​ពេល​ប្ដូរ​ក្ដារចុច​ម្ដងៗ ។

មតិ

Name

Google,1,កង្កែប,3,កញ្ឆែត,1,កំពឹស,1,កម្មវិធី,11,ការ៉េម,3,កិច្ចសម្ភាសន៍,4,ក្ដាម,2,ក្បាច់ខ្មែរ,18,ក្រាហ្វិក,32,ក្រាហ្វិក Rastor,3,ក្រាហ្វិក Vector,29,ខ,1,ខាត់ណា,1,ខ្ចៅ,2,ខ្នុរ,2,ខ្យង,1,គន្លឹះ,12,គន្លឹះ Blogger,7,គន្លឹះ Photoshop,1,គន្លឹះកុំព្យូទ័រ,10,គន្លឹះទូរស័ព្ទ,1,គុយទាវ,1,គោ,6,គ្រឿងក្លែម,1,គ្រឿងបុក,1,គ្រឿងសមុទ្រ,2,ងាវ,1,ចំណេះដឹងទូទៅ,1,ចំហុយ,5,ចៀន,9,ចេក,1,ឆា,29,ជ្រក់,3,ជ្រលក់,4,ជ្រុក,1,ជ្រូក,16,ឈូក,1,ញាំ,4,ដំណើប,1,ដំឡូង,2,ដំឡូងបារាំង,1,ដុត,1,ដូង,1,តៅហ៊ូ,4,ត្នោត,1,ត្រកួន,1,ត្រប់,1,ត្រយូងចេក,1,ត្រឡាច,1,ត្រី,8,ត្រីខ,1,ត្រីងៀត,1,ត្រីឆ្អើរ,1,ទាញយក,36,ទឹកឃ្មុំ,1,ទូរទស្សន៍,14,ធូរេន,1,នំ,6,បង្គា,7,បង្អែម,12,បំពង,3,បាយ,3,បុក,2,ប៊ូតុង,1,ប៉េងបោះ,4,ប្រហិត,3,ប្រហុក,2,ផ្កាខាត់ណា,1,ផ្សិត,3,ផ្អាប់,2,ពងត្រី,1,ព័ត៌មាន,11,ព័ត៌មាន​រចនា,1,ពុម្ពអក្សរ,47,ពុម្ពអក្សរខ្មែរ,46,ពុម្ពអក្សរបរទេស,1,ពុម្ពអក្សរអាក្បាលធំ,85,ពុម្ពអក្សរអាថ៌កំបាំង,1,ពោត,1,មាន់,10,មី,1,មីសួ,3,មឹក,2,ម្ទេស,7,ម្នាស់,1,ម្រះ,1,ម្រេច,2,យូនីកូដខ្មែរ,21,រូបភាពអក្សរ,23,រៀនរចនាពុម្ពអក្សរខ្មែរ,13,លត,1,ល្ពៅ,1,ល្ហុង,1,វចនានុក្រម,1,វិជ្ជាធ្វើម្ហូប,93,សម្ល,4,សារាយ,1,សាលាដ,1,ស៊ុត,7,ស៊ុប,2,សៀវភៅ,5,ស្ងោរ,10,ស្ពៃ,4,ស្លឹកគ្រៃ,3,ស្លឹកតយ,2,ស្អំ,1,អក្សរ,40,អង្ក្រង,1,អន្ទង់,1,អម្ពិល,2,អាំង,6,អ៊ីនធឺណិត,1,ឯកសារ,9,
ltr
item
អាក្បាលធំ: ណែនាំ​អំពី​​កម្ពស់​ព្យញ្ជនៈ ១៣០០ ដែល​ល្អ​សម្រាប់​អក្សរ​ខ្មែរ​​ស៊ី​គ្នា​ជាមួយ​អក្សរ​អង់គ្លេស
ណែនាំ​អំពី​​កម្ពស់​ព្យញ្ជនៈ ១៣០០ ដែល​ល្អ​សម្រាប់​អក្សរ​ខ្មែរ​​ស៊ី​គ្នា​ជាមួយ​អក្សរ​អង់គ្លេស
https://3.bp.blogspot.com/-vLezL0WPdPU/XYWgnxWLAlI/AAAAAAAAyZ4/Jari4CXIrEEavpNs73FBj-wKgXsMksR-wCLcBGAsYHQ/s1600/Untitled-1.jpg
https://3.bp.blogspot.com/-vLezL0WPdPU/XYWgnxWLAlI/AAAAAAAAyZ4/Jari4CXIrEEavpNs73FBj-wKgXsMksR-wCLcBGAsYHQ/s72-c/Untitled-1.jpg
អាក្បាលធំ
https://www.akbalthom.art/2019/09/blog-post_65.html
https://www.akbalthom.art/
https://www.akbalthom.art/
https://www.akbalthom.art/2019/09/blog-post_65.html
true
5060019090675378648
UTF-8
ផ្ទុក​ប្រកាស​ទាំងអស់ រក​មិន​ឃើញ​ប្រកាស​ទេ មើល​ទាំងអស់ អាន​បន្ថែម ឆ្លើយតប បោះបង់​ការ​ឆ្លើយតប លុប ដោយ ទំព័រ​ដើម ទំព័រ ប្រកាស មើល​ទាំងអស់ ណែនាំ​អត្ថបទសម្រាប់​អ្នក ៖ ចំណាត់​ក្រុម ប័ណ្ណសារ SEARCH អត្ថបទ​ទាំងអស់ រក​មិន​ឃើញ​ការ​ផ្គូផ្គង​​ប្រកាស​ណាមួយ​តាមសំណើ​របស់​អ្នក ត្រលប់​ទៅ​ទំព័រដើម ថ្ងៃ​អាទិត្យ ថ្ងៃ​ចន្ទ ថ្ងៃ​អង្គារ ថ្ងៃ​ពុធ ថ្ងៃ​ប្រហស្បតិ៍ ថ្ងៃ​សុក្រ ថ្ងៃ​សៅរ៍ Sun Mon Tue Wed Thu Fri Sat មករា កុម្ភៈ មីនា មេសា ឧសភា មិថុនា កក្កដា សីហា កញ្ញា តុលា វិច្ឆិកា ធ្នូ Jan Feb Mar Apr ឧសភា Jun Jul Aug Sep Oct Nov Dec ឥឡូវ​នេះ ១ ​នាទីមុន $$1$$ minutes ago ១ ម៉ោងមុន $$1$$ hours ago ម្សិលមិញ $$1$$ days ago $$1$$ weeks ago ច្រើន​ជាង ៥ សប្តាហ៍​មុន អ្នកតាមដាន តាមដាន មាតិកា​នេះ​ត្រូវ​បាន​ចាក់​សោ ជំហានទី១ : ចុច​ចែកចាយ​ទៅ​កាន់​បណ្ដាញ​សង្គម ជំហាន​ទី​២ : ចុច​លើ​តំណ​​ពី​បណ្ដាញ​សង្គម​​ចូល​មក​វិញ ចម្លង​កូដទាំងអស់ ជ្រើសរើស​កូដ​ទាំងអស់ កូដ​ទាំងអស់​ត្រូវ​បាន​ចម្លង​ទៅ​ក្ដារតម្បៀតខ្ទាស់​របស់​អ្នក មិន​អាច​ថតចម្លង​កូដ / អត្ថបទ​បាន​ទេ សូមចុច [CTRL] + [C] (ឬ CMD + C ជាមួយ Mac) ដើម្បី​ចំលង តារាង​មតិកា