September 22, 2019

៙ គ្រឿងផ្សំ ៖
- ត្រីឆ្អើរ
- ខ្ទឹមស
- ខ្ទឹមក្រហម
- ម្ទេសទុំ
- ប្រហុក
- អម្ពិលទុំ
- ស្ករត្នោត
- ខ្លាញ់ជ្រូក
៙ របៀបធ្វើ ៖
១. កំដៅត្រីឆ្អើរអោយស្រួយ ហើយបុកអោយម៉ដ្ឋ ចំនួនកន្លះចានចង្កឹះ ។
២. ចិញ្ច្រាំខ្ទឹមស ៥កំពឹស ខ្ទឹមក្រហម ៥កំពឹស លីងជាមួយខ្លាញ់អោយឈ្ងុយ ។
៣. ដាក់ស្ករត្នោត ១ស្លាបព្រាបាយ ហើយលីងអោយឈ្ងុយ ។
៤. ដាក់ប្រហុកមួយស្លាបព្រាបាយ ចូល លីងអោយឈ្ងុយ រួចបន្ថយភ្លើង ។
៥. ដាក់អម្ពិលទុំកន្លះស្លាបព្រាចូល តែកុំអោយច្រើនពេក ប្រយ័ត្នជូរជ្រុល ។ បើស្ងួតពេកចាក់ទឹកចូលបន្តិច ហើយកូរអោយពុះសព្វ ចូលជាតិគ្នាទើបលើកចុះពីភ្លើង ។
៦. ចាក់ត្រីឆ្អើរចូលកូរអោយសព្វ ហើយ ភ្លក្សកែកុនរសជាតិតាមចំណូលចិត្ត ។
៧. បើចង់ឆ្ងាញ់អាចលីងម្ទេស ៤-៥គ្រាប់ ដាក់ទាំងមូលក៏បានហាន់ល្អិតៗ ដាក់ជាមួយក៏បានតាមចំណូលចិត្ត ។
៩. អន្លក់បន្លែ តាមចំណូលចិត្ត មានត្រសក់ ត្រប់ ត្រកួនខ្ចី ពពាយខ្ចី ស្លឹកខ្ទឹម ជីរ សណ្តែកគួរ ជាដើម ៕
__________________
ប្រភព អ្នកស្រី កែវ ច័ន្ទបូរណ៍
Post a Comment