Loading...

September 5, 2019

របៀប​ធ្វើ​កាមរ៉េ​ចេក​ស្លឹកតយ

៙ គ្រឿងផ្សំ៖

១- ទឹកដោះគោ​ជូរ ៣០០ មីលីលីត្រ (ប្រមាណ ៣ ប្រអប់)
២- ខ្ទិះដូង​កំប៉ុង​ទិញ​នៅ​ផ្សារ ឬ​ផ្សារ​ទំនើប ១៥០ មីលីលីត្រ
៣- ទឹកដោះគោខាប់ ១៥០ មីលីលីត្រ
៤- ស្លឹក​តយ ៥ស្លឹក
៥- សណ្ដែកដី​លីង​តាមចិត្តចង់
៦- សាច់​ដូង​កោស​ជា​​សរសៃ
៧- ចេក ៤ ផ្លែ

៙ វិធី​ធ្វើ៖

១- ចេក១​ផ្លែ កាត់​ជា ៣ ឬ៤
២- យក​ស្លឹក​តយ​ទៅ​កិន ហើយ​យក​តែ​ទឹក ។
៣- លាយ​ទឹកដោះគោ​ជូរ, ទឹកដោះគោខាប់ និង ខ្ទិះដូង ទឹក​ស្លឹក​តយ ក្នុង​ចាន​ធំ​មួយ ។
៤- ដាក់​ខ្ទិះ​ដែល​លាយ​ហើយ​ចូល​ក្នុង​ប្រអប់​ការ៉េម បន្ទាប់មកដាក់ចេក១ស្រទាប់ ហើយ​សណ្ដែកដី សាច់​ដូង​កោស​ជា​​សរសៃ ធ្វើ​របៀប​នេះ​រហូតដល់​អស់។
៥- ទុក​សណ្តែក​ដី​សរសៃ​ដូង និង​ខ្ទិះដូង​ខ្លះ​សម្រាប់​ដាក់លើ ដាក់​ខ្ទិះដូង​ខាងលើ​ច្រើន​​កុំ​ឲ្យ​ធ្លាក់​សណ្ដែក​ដី និង​សាច់​ដូង​កោស​ជា​​សរសៃ ​ខណៈ​ពេល​ដែល​យើង​បរិភោគ ។
៦- យក​ទៅ​​ដាក់​ទូរ​ទឹកកក​ឲ្យ​បាន ៤ម៉ោង (អាស្រ័យ​លើ​ទូរ​ទឹកកក ខ្លះ ២ ម៉ោង​កក​រឹង​ហើយ៕





Post a Comment

Whatsapp Button works on Mobile Device only

វាយតែមួយពាក្យដែលអ្នកចង់ស្វែងរក