September 24, 2019

នំ​ស្នូល​ដូង​ជាមួយ​ស្ករត្នោត (ផ្លែអាយ)


៙ គ្រឿងផ្សំ ៖

១- ម្សៅ​អង្ករដំណើប ១៥០ក្រាម
២- ខ្ទិះដូង ១៤០ក្រាម
៣-​ សាច់ដូង​កោស​ធ្វើ​ស្នូល ៣០០ក្រាម, ២០០ក្រាមទុក​ដាក់​ខាងក្រៅ
៤- ស្ករត្នោត ២០០ក្រាម
៥- ទឹក ៣ស្លាបព្រាបាយបាយ
៦- អំបិល កន្លះ​ស្លាបព្រាកាហ្វេ

៙ វិធី​ធ្វើ ៖​

១. មុន​ដំបូង​​​​យក​សាច់​ដូង​កោស​ ៣០០​ក្រាម​មក​​លាយ​ជា​មួយ​អំបិល​ឲ្យ​បាន​សព្វ។
២. យក​ស្ករត្នោត​ដាក់​ចូល​ក្នុង​ឆ្នាំង​ ដាក់​ទឹក​ចូល​(សម្រាប់​ស្ករ​ដុំ) រួច​ហើយ​កូរ​វា​រហូត​ទាល់​តែ​​ស្ករ​ឡើង​ជើង​អង្ក្រង ឬ​ស្ករ​ឡើង​ស្អិត ។
៣. ដាក់​សាច់​ដូង​ចូល​កូរ​វា​ជា​មួយ​ស្ករ​រហូត​ឲ្យ​ស្ករ និង​សាច់​ដូង​ស្អិត​ជាប់​ជា​មួយ​គ្នា​ ហើយ​ដាច់​ទឹក​ស្ករ​ទើប​ដួស​វា​ទុក​ឲ្យ​ត្រ​ជាក់​ ។
៤. បន្ទាប់​ពី​​ត្រ​ជាក់​ហើយ​យក​វា​មក​ធ្វើ​ជា​ដុំ​មូលៗ (​ធ្វើ​ស្នូល​នំ)​ តូច​ល្មម​តាម​ដែល​ចូល​ចិត្ត​ធ្វើ​រហូត​ទាល់​តែ​អស់ ​​។
៥. យក​ម្សៅ​អង្ករ​ដំណើប​មក​លាយ​ជា​មួយ​ខ្ទិះ​ដូង​ ​កូរ​វា​​​ឲ្យ​ទៅ​ជា​ម្សៅ​​ល្មួត​​វា​ស្មាន​មើល​​​​ដែល​​ល្មម​អាច​យក​មក​​ខ្ចប់​ធ្វើ​នំ​បាន ។
៦. យក​ម្សៅ​​ម្តង​​ ១ដុំ​​ (​លៃ​ឲ្យ​សំ​ជា​មួយ​ស្នូល) ​ធ្វើ​ឲ្យ​សំ​ប៉ែត​​រួច​ក៏​យក​ស្នូល​ដែល​បាន​ធ្វើ​ទុក​មក​ដាក់​ចូល​​ហើយ​ខ្ចប់​វា​ធ្វើ​ជា​រាង​មូល​។
៧. បន្ទាប់​មក​យក​វា​មក​ដាក់​​ចូល​ក្នុង​ទឹក​ដែល​កំពុង​ដាំ​ពុះ បន្ទាប់​មក​ទៀត​ទុក​វា​ឲ្យ​ឆ្អិន​​រួច​ស្រង់​យក​មក​ដាក់​​ជា​មួយ​សាច់ដូង​កោស​ពេល​នោះ​អាច​ញ៉ាំ​បាន​ហើយ៕
____________
ប្រភព http://happyfamilynews.blogspot.com

Post a Comment

Whatsapp Button works on Mobile Device only

វាយតែមួយពាក្យដែលអ្នកចង់ស្វែងរក