September 26, 2019

បង្អែម​តៅហ៊ូ ឬ តៅហ៊ូ​ស្រូប​ទឹក​ស្ករ


៙ គ្រឿងផ្សំ​ ៖

- សណ្តែកសៀង ៣​ខាំ
- ទឹក ១​លី​ត្រ
- ខ្ញី ២-៣​ចំណិត
- ស្លឹក​តើយ ២-៣​សន្លឹក
-​ខ្ទិះដូង ១​ចានចង្កឹះ
- ស្ករស ឬ ស្ករត្នោត​៣​ខាំ
- អំបិល ១​ស្លាបព្រា​កាហ្វេ
- ម្សៅពោត ២​ស្លាបព្រា​កាហ្វេ
- ក្រូចឆ្មារ​ ១​ចំណិត


៙ វិធី​ធ្វើ​ ៖

- សណ្តែកសៀង​ត្រាំ​ទឹក​ក្តៅ​៣-៤​ម៉ោង រួច​យក​មក​​បកសំបក​ចេញ​លាង​៤-៥​ទឹក​អោយ​ស្អាត ។
- យក​ម៉ា​សុ​ី​ន​មក​ដាក់​សណ្តែក​លាយ​ជាមួយ​ទឹក​កិន​អោយ​ម៉ត់ ហើយ​យក​ស្បៃ​មក​ចោះ​ទឹក​សណ្តែក​កុំ​អោយ​ដោយ​កាក ។
- ដាក់​ឆ្នាំង​ដាំទឹក​សណ្តែក លាយ​ជាមួយ​ម្សៅពោត និង ក្រូចឆ្មារ​ទុក​អោយ​ពុះ​តិច​រយះ​ពេល​១០​នាទី លើក​ឆ្នាំង​ទុក​រយះ​ពេល​២​ម៉ោង​អោយ​វា​កក រី​ទុក​ក្នុង​ទូរ​ទឹកកក​កន្លះ​ម៉ោង
- យក​ឆ្នាំ​ដាក់​ដាំទឹក​លាយ​ស្ករ អំបិល​បន្តិច បន្ទះ​ខ្ញី ស្លឹក​តើយ
- ដាក់​ដាំ​ខ្ទិះដូង​លាយ​ជាមួយ​អំបិល​ចុង​ស្លាបព្រា ម្សៅពោត​១​ស្លាបព្រា កូរ​អោយ​សព្វ និង​ខាប់​ល្អ ។

ចំណាំ​ ៖ ខ្ទិះដូង​ដាក់​ក៏​បាន មិន​ដាក់​ក៏​បាន រីឯ​ទឹក​ស្ករ​ចង់​ផ្អែម រឹ មិន​ផ្អែម​ទៅ​តាម​ចំណង់​ចំណូលចិត្ត​ក្រុម​គ្រួសារ​នីមួយ​ៗ ៕

_____________
ប្រភព http://www.everyday.com.kh/article/58179.html

Post a Comment

Whatsapp Button works on Mobile Device only

វាយតែមួយពាក្យដែលអ្នកចង់ស្វែងរក