Loading...

September 3, 2019

ភ្លៅ​មាន់​ចំហុយ​ទឹកស៊ីអ៊ីវ


៙ គ្រឿង​ផ្សំ ៖

១- ភ្លៅ​មាន​់ (ក្បាល​ជង្គង់​ដល់​ត្រគាក​) ១​ភ្លៅ ។
២- អំបិល ១ ទៅ ២ ស្លាបព្រា ។
៣- ទឹកស៊ីអ៊ីវ​ ២ ស្លាបព្រា​បាយ ។
៤- ស្ករស កន្លះ​ស្លាបព្រា​បាយ។
៤- គល់​ស្លឹក​ខ្ទឹម ២​គល់ ហាន់​សរសៃៗ ។
៥- ខ្ទឹមស​ ២ដុំ​តូច ចិញ្ច្រាំ ។
៦- ខ្ញី​​ ១​មើម​តូច ហាន់​សរសៃៗ ។
៧- ស្លឹក​ជីរវ៉ាន់សុយ ដាក់​យក​ក្លិន ។


៙ វិធី​ធ្វើ ៖

១- ភ្លៅ​មាន់​លាង​សម្អាត​ រួច​​យក​ទៅ​ត្រាំ​​ក្នុង​ទឹក​អំបិល​ចំនួន ១០​នាទី ។
២- ដាក់​ចំហុង​ជាមួយ​ចំហាយ​ទឹក​​រយៈពេល ៤៥នាទី ទៅ ៦០​នាទី ដោយ​ប្រើ​​ភ្លើង​មធ្យម ។
៣- បន្ទាប់​មក​យក​ភ្លៅ​មាន់​ដែល​ចំហុយ​ កាប់​ជា​ដុំៗ ដាក់​ចំហុយ​វិញ​ម្ដង​ទៀត​ជាមួយ​គ្រឿង​ផ្សំ : ទឹកស៊ីអ៊ីវ​ គល់​ស្លឹក​ខ្ទឹម ខ្ទឹមស​ ខ្ញី​​ ស្ករស រយៈពេល​ចំហុយ ៥ ទៅ ១០​នាទី ជា​ការស្រេច ។
៤- ម្ហូប​នេះ​អាច​ទទួលទាន​ជាមួយ​ទឹក​ត្រី​កោះកុង (ទឹកត្រី​បុក) ។
______________
ប្រភព Weera Srimora


Post a Comment

Whatsapp Button works on Mobile Device only

វាយតែមួយពាក្យដែលអ្នកចង់ស្វែងរក