September 26, 2019

ប្រហុក​អម្ពិលទុំ


៙ គ្រឿងផ្សំ ៖

- សាច់​ជ្រូក​ចិញ្ច្រាំ ១​ខាំ (១០០ក្រាម)
- ខ្ទឹមស ៥កំពិស
- ខ្ទឹមក្រហម ៥កំពិស
- ម្ទេស​ទុំ ៤-៥គ្រាប់
- ប្រហុក ១ស្លាបព្រាបាយ
- អម្ពិលទុំ កន្លះ​ស្លាបព្រាបាយ
- ស្ករត្នោត ១ស្លាបព្រាបាយ
- ប្រេង​ឆា ២ស្លាប​ព្រា​បាយ
- ពងមាន់ ១

៙ របៀប​ធ្វើ ៖

១. លីង​សាច់​ជ្រូក​ចិញ្ច្រាំ ១ខាំ ឱ្យ​ឆ្អិន​ហើយ​ស្ងួត រួច​ដួស​ទុក​មួយ​អន្លើ ។
២. ចិញ្ច្រាំ​ខ្ទឹមស ៥កំពិស ខ្ទឹមក្រហម ៥កំពិស លីង​ជាមួយ​ខ្លាញ់​ឱ្យ​ឈ្ងុយ ។
៣. ដាក់​ស្ករ ១ស្លាបព្រាបាយ ចូល​លីង​ឱ្យ​ឈ្ងុយ ។
៤. ដាក់​ប្រហុក ១ស្លាបព្រាបាយ ចូល លីង​ឱ្យ​ឈ្ងុយ ។
៥. ដាក់​អម្ពិលទុំ​កន្លះ​ស្លាបព្រា​ចូល កុំឱ្យ​ច្រើន​ពេក ប្រយ័ត្ន​ជូរ​ជ្រុល ។
៦. ចាក់​សាច់​ជ្រូក​ចូល កូរ​ឱ្យ​សព្វ។ បើ​ស្ងួត​ពេក ចាក់ទឹក​បន្តិច​ចូល កូរ​ឱ្យ​សព្វ ភ្លក់ កែកុន​រសជាតិ តាម​ចំណូល​ចិត្ត ។
៧. គោះ​ពងមាន់ ១ ដាក់​ចូល កូរ​ឱ្យ​សព្វ ។
៨. ដាក់​ម្ទេស ៤-៥គ្រាប់ ចូល ដាក់​ទាំង​មូល​ក៏បាន ហាន់​ល្អិតៗ​ក៏បាន តាម​ចំណូល​ចិត្ត ។
៩. អន្លក់​បន្លែ តាម​ចំណូល​ចិត្ត មាន​ត្រសក់, ត្រប់, ត្រកួន​ខ្ចី, ពពាយ​ខ្ចី, សណ្តែក​គួរ​ជាដើម ៕
________________
ប្រភព http://www.chanbokeo.com/index.php?gcm=1411&grid=142346&gtop=5226

Post a Comment

Whatsapp Button works on Mobile Device only

វាយតែមួយពាក្យដែលអ្នកចង់ស្វែងរក