September 15, 2019

ញាំ​សាច់​ជ្រូក​​បី​ជាន់​ជាមួយ​បង្គា


៙ គ្រឿងផ្សំ៖

១- សាច់​ជ្រូក​បី​ជាន់ ២០០ក្រាម​ ស្ងោរ​ឆ្អិន​ហាន់​ចំណិត​ស្តើងៗ​ល្មម​
២- បង្គា ២០០​ក្រាម​ ស្ងោរ​ឆ្អិន​ បេះ​ជាដុំៗ​តូចល្មម
៣- ស្ពៃ​ក្តោប ១០០ក្រាម ចិត​សរសៃ​ល្អិតៗ
៤- សណ្តែកបណ្តុះ ១០០ក្រាម
៥- ត្រសក់ ២ផ្លែចិតស្តើងៗ
៦- ខ្ទឹមស​ចិញ្ច្រាំ ១ស្លាបព្រាបាយ
៧- សណ្ដែកដី​លីង ២ស្លាបព្រាបាយ (បុក)
៨- ម្ទេសប្លោក​ទុំ ១ផ្លែតូចចិត​ចំណិត​ស្តើងៗ
៩- ទឹកត្រី ១ស្លាបព្រាបាយកន្លះ
១០- ស្ករស កន្លះ​ស្លាបព្រាបាយ
១១- ប៊ីចេង ចុង​ស្លាបព្រាកាហ្វេ
១២- អំបិល ចុង​ស្លាបព្រាកាហ្វេ
១៣- ទឹកខ្មេះ ២ស្លាបព្រាបាយ​ ឬ បន្ថែម​បន្ថយ​តាម​ចំណូល​ចិត្ត


៙ វិធី​ធ្វើ ៖

១. មុន​ដំបូង​យក​ចានគោម​​មួយ​មក​​ដាក់​លាយ​គ្រឿង​ផ្សំ​ចូល​​ ស្ករស, ទឹកត្រី, ទឹកខ្មេះ, ប៊ីចេង, អំបិល, ខ្ទឹមស និង​ដាក់​ទឹក​ឆ្អិន​នៅ​ក្តៅ​ចូល​បន្តិច រួច​កូរ​ឱ្យ​រលាយ​ទុក​ដោយ​ឡែក​សិន ។

២. បន្ទាប់​មក​យក​ចាន​គោម​ធំ​មួយ​ដាក់​​ស្ពៃ​ក្តោប, ត្រសក់, ម្ទេស, បង្គា, សាច់​ជ្រូក​ចូល ជាមួយ​គ្រឿង​ផ្សំ​ដែល​លាយ​​ទុក​ក្នុង​​ចាន​គោម​ ​ដាក់​ស្មាន​មើល​សិន​ រួច​ភ្លក់​ថែម​តាម​ចំណូល​ចិត្ត ។

៣. បន្ទាប់​មក​ទៀត​​ដាក់​សណ្តែក​ដី​លីង​ចូល​ ១ស្លាបព្រាបាយ ច្របល់​ចូល​គ្នា​ រួច​ហើយ​ពេល​ដែល​ដួស​ញ៉ាំ​រោយ​សណ្តែក​ដី​លីង​ពីលើ​​បន្ថែម​ទៀត​ជា​ការ​ស្រេច ៕
__________
ប្រភព

Post a Comment

Whatsapp Button works on Mobile Device only

វាយតែមួយពាក្យដែលអ្នកចង់ស្វែងរក