Loading...

September 12, 2019

ខសរសៃនិងសាច់គោ (ខ​គោ)


៙ គ្រឿងទេស ៖

- ខ្ទឹមក្រហម ខ្ទឹមស ខ្ទឹមបារាំង ស្លឹក​ក្រូច ម្ទេស​ក្រហម រមាត ផ្កាចន្ទន៍ ម្រេច
- សាច់គោ ១គីឡូ
- សរសៃ​គោ ១គីឡូ
- ស្ករត្នោត បី​ស្លាបព្រា
- ទឹកត្រី បី​វែក
- អំបិល កន្លះ​ស្លាបព្រាកាហ្វេ
- ម្រេច​បុក ១ស្លាបព្រាបាយ
- ស្រា​ស ៤វែក
- ការុត៤ និង ដំឡូងបារាំង៤

៙ របៀប​ធ្វើ ៖

១. លីង​ខ្ទឹមបារាំង ខ្ទឹម​ក្រហម​ឱ្យ​ឈ្ងុយ ទើប​ដាក់​ខ្ទឹមស​លីង​ឱ្យ​ឈ្ងុយ​ ហើយ​ដួស​ចេញ ។
២. លីង​ម្ទេស​ក្រហម រមាត ផ្កាចន្ទន៍ និង ម្រេច ឱ្យ​ឈ្ងុយ ដួស​ចេញ​យក​ទៅ​បុក​ឱ្យ​ម៉ដ្ឋ ទើប​ចាក់​ខ្ទឹម​លីង​​ចូល បុក​ឱ្យ​សព្វ​ចូល​​សាច់​គ្នា​​ឱ្យ​បាន​មួយ​ចានចង្កឹះ ។
៣. យក​សរសៃ​គោ​​លាង​​ឱ្យ​ស្អាត ហាន់​ដុំៗ​តូច ប្រឡាក់​ស្រាស២វែក ទុកចោល ១ម៉ោង ទើប​យក​ទៅ​ស្ងោរ​ឱ្យ​ផុយ រួច​ស្រង់​ចេញ​លាង​ទឹក​ឱ្យ​ស្អាត ។
៤. ហាន់​សាច់គោ​ដុំៗ រួច​ដាក់​លាយ​សរសៃ​គោ​ស្ងោរ យក​ទៅ​​ប្រឡាក់​​នឹង​គ្រឿង​បុក​ខាងលើ លាយ​ស្រាស២វែក និង​ម្រេច​បុក កញ្ជ្រីវ​​ឱ្យ​សព្វ ទុក​មួយ​អន្លើ ចំនួន ១ម៉ោង ។
៥. កាត់​ការ៉ុត និង ដំឡូងបារាំង​ដុំៗ ។
៦. កម្លោច​ស្ករ​ត្នោត​​ក្នុង​ឆ្នាំង​មួយ​ឱ្យ​ក្រហម រួច​ចាក់​ទឹកត្រី​ចូល កូរ​ឱ្យ​​សព្វ​ទើប​​ចាក់​សាច់​​គោ​ចូល កូរ​រំងាស់ ទាល់តែ​ស្ងួត​ទឹក ទើប​ចាក់​បន្លែ​ចូល ថែម​ទឹក​ស្ងោរ​រំងាស់ ទាល់​តែ​ផុយ​សាច់ ។
៧. ភ្លក្ស​ថែម​ថយ តាម​ចំណូល​ចិត្ត។ បើ​ចង់ឱ្យ​កាន់​តែ​ឈ្ងុយ ថែម​សន្លឹក​ក្រូចសើច​ទៅ​ក្នុង​​ទឹក​ខ ហើយ​រំងាស់​ជាមួយ​សាច់ ។
៨. បើ​ទទួលទាន​ជាមួយ​នំប៉័ង សូម​រំងាស់​ឱ្យ​ខាប់ បើ​ទទួលទាន​ជាមួយ​គុយទាវ សូម​ថែម​ទឹក​ឱ្យ​រាវ ហើយ​ថែមថយ​គ្រឿង​តាម​ចំណូលចិត្ត ។
៩. ពេល​ដួស​ដាក់​ចាន សូម​ឱ្យ​ស្លឹកខ្ទឹម និង​ស្លឹក​ក្រូច​សើច​ហាន់​ជា​សរសៃ​ឆ្មារ​បំផុត ៕
______________
ប្រភព: Keo Chanbo

Post a Comment

Whatsapp Button works on Mobile Device only

វាយតែមួយពាក្យដែលអ្នកចង់ស្វែងរក