Loading...

September 11, 2019

របៀប​ធ្វើ​នំ​បាក់ប៊ិន ឬ នំ​ដំឡូង​ដុត


៙ គ្រឿងផ្សំ
- ដំឡូងឈើ ១គីឡូក្រាម
- ស្ករស មួយ​កំប៉ុង
- ខ្ទិះដូង មួយ​កំប៉ុង
- អំបិល ចុង​ស្លាបព្រាកាហ្វេ
- ទឹក កន្លះ​កំប៉ុង
- ពងមាន់១

៙ វិធី​ធ្វើ ៖
១- យក​ដំឡូង​ចិត​សំបក​ចេញ ហើយ ឈូស​ជា​សរសៃ​ល្អិតៗ
២- ចាក់​ស្ករ អំបិល ខ្ទិះដូង និង ទឹក លាយ​ចូល​គ្នា​ជាមួយ​ដំឡូង ឲ្យ​សព្វ
៣- យក​ថាស​ដុត លាបប្រេង ឲ្យ​រលោង​បាត ទើប​ចាក់​ដំឡូង​ចូល ។
៤- កំដៅ​ឡ​ចង្ក្រាន ឲ្យ​ក្តៅ កម្រិត ៣៧៥អង្សាហ្វារិនហៃ ឬ ១៩០អង្សាសេ
៥- ដាក់​ថាស​ដំឡូង ដុត​ចំនួន ៧០នាទី។
៦- យក​ជក់​ជ្រលក់​ពងមាន់ ទៅ​លាប​ពីលើ ផ្ទៃ​ដំឡូង​ក្នុង​ថាស​ដុត ដើម្បី​ឲ្យ​រលោង ។
៧- បន្ថយ​ភ្លើង​ដុត អោ​យ​នៅ​ត្រឹម ៣០០អង្សាហ្វារិនហៃ ឬ ១៥០អង្សាសេ។
៨- ដុត​ចោល ប្រហែល១៥នាទីថែមទៀត ដើម្បី ឲ្យ​ក្រៀម​មុខ​លើ ឡើង​ពណ៌​ក្រហម​ស្រស់ ។
៩- កាត់​ដុំៗ ទទួលទាន នៅ​ពេល​នំ​ត្រជាក់ ។
១០- ចំពោះ​អ្នក​ដែល​ពុំ​មាន​ឡ​ដុត អាច​ដាក់​ថាស​មូល​ចំហុយ​ឲ្យ​ឆ្អិន សឹម​លើក​យក​ចេញ ដាក់​បន្ទះ​ស័ង្កសី​គ្រប​ពីលើ ដាក់​ធ្យូង​ដុត ឲ្យ​ក្រហម​មុខ​លើ ទើប​លាប​ពងមាន់ ហើយ​ដុត​ឲ្យ​ស្ងួត​មុខ​លើ ទើប​យក​ចេញ​ទៅ​បរិភោគ ។
១១- បើ​គ្មាន​ឆ្នាំង​ចំហុយ​ទេ សូម​យក​ដំឡូង​លាយ​ខ្ទិះ ទៅ​កូរ​ឲ្យ​ឆ្អិន នៅ​លើ​ភ្លើង​ក្តៅ​ល្មម កុំ​ឲ្យ​ខ្លោច​បាត រួច​សឹម​ចាក់​លើ​ថាស គ្រប​ស័ង្កសី ដុត​ធ្យូង​ពីលើ ដើម្បី​ឲ្យ​ក្រហម​មុខ​លើ បន្ទាប់មក លាប​ពងមាន់ ហើយ​ដាក់​ដុត​ឲ្យ​ស្ងួត​មុខ​លើ ទើប​យក​បរិភោគ ។
១២- បើ​ចង់​ឲ្យ​កាន់តែ​ឈ្ងុយ សូម​យក​អប់​ក្លិន​ផ្សែង​ក្រមួន​សុទ្ធ ។

_______
ប្រភពពី http://www.chanbokeo.com/index.php?gcm=1411&grid=138625&gtop=5129

Post a Comment

Whatsapp Button works on Mobile Device only

វាយតែមួយពាក្យដែលអ្នកចង់ស្វែងរក