Loading...

September 2, 2019

របៀប​ធ្វើ​មាន់​ស្ពៃខ្មៅ (រូបមន្ត​សាច់​មាន់ កន្លះ​គីឡូ)


៙ គ្រឿងផ្សំ ៖

១- សាច់​មាន់ ៥០០ក្រាម (ស្ងោរ​ឆ្អិន)
២- ស្ពៃខ្មៅ ៤០០ក្រាម (ស្រុះ)
៣- ប្រេងខ្យង ៣ស្លាបព្រាបាយ
៤- ទឹកស៊ីអ៊ីវ ២ស្លាបព្រាបាយ។
៥- ស្ករស ១ស្លាបព្រាបាយ
៦- ម្ទេស​ហាន់ តាមចំណូលចិត្ត
៧- ម្សៅស៊ុប​មាន់ កន្លះ​ស្លាបព្រាបាយ
៨- ខ្ទឹមស​​បំពង កន្លះ​ស្លាបព្រាបាយ

៙ វិធី​ធ្វើ ៖

១- ដំបូង​យក​សាច់​មាន់​​ដាក់​ស្ងោរ​ឲ្យ​ឆ្អិន​ រួច​​​ហាន់​​ជា​ចំណិតៗ​ទុក​មួយ​ឡែក​សិន។
២- ​យក​ចាន​មួយ​ដាក់​លាយ​គ្រឿង​ផ្សំ​មាន ​ទឹក​ស៊ីអ៊ីវ, ​ស្ករស​​ និង​ម្ទេស​ហាន់ រួច​កូរ​វា​ឲ្យ​រលាយ​ចូល​គ្នា​។
៣- បន្ទាប់​មក​យក​​ប្រេង​ខ្យង, ម្សៅស៊ុប​មាន់, ខ្ទឹមស​បំពង​ ចាក់​ចូល​​កូរ​វា​ម្តង​ទៀត​​ឲ្យ​រលាយ​​ចូល​​ជា​មួយ​គ្នា​​ដែរ​ទុក​ មួយ​​ឡែក​សិន។
៤- ដាក់​ដាំ​ទឹក​ឲ្យ​ពុះ​ យក​ស្ពៃ​ខ្មៅ​​ស្រុះ​មួយ​សន្ទុះ​ស្រង់​ត្រាំ​ទឹក​​ត្រ​​ជាក់​​ដើម្បី​ឲ្យ​​ស្រួយ។
៥- យក​សាច់​មាន់​​ហាន់​រួច​​មក​លាយ​ជា​មួយ​គ្រឿង​ផ្សំ​​ដែល​លាយ​​ទុក​ក្នុង​​ចាន​ឲ្យ​​បាន​​សព្វ​ចូល​​ជាតិ​ល្អ។​​
៦- យក​ចាន​រាប​ស្មើ​មក​រៀប​ស្ពៃ​​ រួច​យក​សាច់​មាន់​លាយ​គ្រឿង​សព្វ​ហើយ​​ដាក់​រៀប​​ពីលើ​​គ្រប​ឲ្យ​ជិត​ដាក់​ ចូល​ទូ​ឲ្យ​​ត្រ​ជាក់​​ជា​ការ​ស្រេច៕
__________
ប្រភព http://housewifekh.com/

Post a Comment

Whatsapp Button works on Mobile Device only

វាយតែមួយពាក្យដែលអ្នកចង់ស្វែងរក