Loading...

August 30, 2019

របៀប​ធ្វើ​បាយ​ដំណើប​ខ្នុរ


៙ គ្រឿងផ្សំ ៖

- អង្ករដំណើប ២០០ ក្រាម
- ខ្ទិះដូង ១០០ មីលីលីត្រ
- ស្លឹក​តយ ៣ដើម កិន​យក​តែ​ទឹក
- ដូង​សរសៃ
- អំបិល
- សាច់​ខ្នុរ

៙ វិធី​ធ្វើ ៖

១. អង្ករដំណើប​លាយ​ឱ្យ​ស្អាត ចែក​ជា ៣ ផ្នែក ១ ផ្នែក​ត្រាំ​ជាមួយ​ទឹក​ស្លឹក​តយ ១ផ្នែកទៀត​ត្រាំ​ជាមួយ​ទឹក​ថែម​ពណ៌​ផ្កាឈូក ១ផ្នែក​ទៀត​ត្រាំទឹក​ធម្មតា ពីរ​បី​ម៉ោង​ ឬ​ពេញ​មួយ​យប់ បន្ទាប់មក​លាយ​អង្ករ​ដំណើប​ជាមួយ​ទឹក​ស្អាត​ជាច្រើន​ដង ។
២. លាយ​អង្ករ​ដំណើប​ជា​មួយ​អំបិល​បន្តិច លាយ​ទាំង ៣ផ្នែក រួច​ដាក់​ចំហុយ១០ នាទី។ បន្ទាប់ពី ១០ នាទី​ហើយ ចាក់​ខ្ទិះដូង ១/៣ ចូល​រួច​ច្របល់​ឱ្យ​សព្វ ចំហុយ ៧ នាទី​ទៀត។
៣. បន្ទាប់មក​ពី ៧ នាទី​ចាក់​ខ្ទិះ​ដែល​នៅ​សល់​ចាក់​ចូល​ទាំង ៣ផ្នែក​ច្របល់​ឱ្យ​សព្វ ចំហុយ ៧-១០ នាទី​ទៀត​រួច​បិត​ភ្លើង។
៤. យក​បាយ​ដំណើប​ដាក់​ចូល​សាច់​ខ្នុរ រួច​ដាក់​សរសៃ​​សាច់​ដូង បើ​ចូល​ចិត្ត​ខ្ទិះដូង, ល្ង, សណ្ដែកដី អាច​ដាក់​ពី​លើ​បាន ។

៙ វិធី​ធ្វើ​ខ្ទិះដូង ៖

យក​ខ្ទិះដូង ២០០មីលីលីត្រ, ស្ករស ២០ក្រាម និង​អំបិល​តិច​ដាក់​ដាំ បន្ទាប់​មក​លាយ​ម្សៅឆា ១/២ ស្លាបព្រា​ជាមួយ​ទឹក​ចាក់​ចូល​ទៅ​ក្នុង​ឆ្នាំង​ខ្ទិះដូង​ ​ហើយ​កូរ​ឱ្យ​​សព្វ​រួច​បិត​ភ្លើង ៕

________________
ប្រភព http://happyfamilynews.blogspot.com/2017/09/blog-post_31.html

Post a Comment

Whatsapp Button works on Mobile Device only

វាយតែមួយពាក្យដែលអ្នកចង់ស្វែងរក