Loading...

August 29, 2019

របៀប​ធ្វើ​ទឹក​ម្ទេស (ម្ទេស​ជ្រក់)


៙ គ្រឿងផ្សំ ៖

- ​ម្ទេសដៃនាង ១គីឡូកន្លះ (យក​ទង់​ចេញ​កុំ​ឱ្យ​ល្វីង)
- ទឹកខ្មេះ ២៤០មីលីលីត្រ
- ខ្ទឹមស ១ចានចង្កឹះ
- ទឹកត្រី កន្លះ​ចានចង្កឹះ​
- ស្ករស ២ស្លាបព្រាបាយ
- អំបិល ១ស្លាបព្រាកាហ្វេ
- ទឹក ៦០០មីលីលីត្រ

៙ វិធី​ធ្វើ ៖

១. មុន​ដំបូង​​ដាក់​ដាំ​ទឹក​ឱ្យ​ពុះ ចាក់​​ម្ទេស​ចូល​​ទុក​ប្រ​ហែល​ ២នាទី​ ។
២. បន្ទាប់​ពី​ ២នា​ទី​មក​លើ​វា​ចេញ​ចាក់​​ដាក់​ក្នុង​កញ្ច្រែង​ទុក​ឱ្យ​ត្រ​ជាក់​ ហើយ​ស្ងួត ។
៣. យក​ឆ្នាំង​មួយ​​ដាក់​ទឹក, ទឹកខ្មេះ,​​ ទឹកត្រី, ស្ករស និង​អំបិល​​ចូល​ រួច​​យក​វា​ដាក់​ដាំ​ឱ្យ​ពុះ​ទុក​ឱ្យ​រលាយ​ប្រហែល​ជា​ ៥នាទី​​លើក​ចេញ​ទុក​ឱ្យ​ត្រ​ជាក់​ ។
៤. ​យក​ម៉ាស៊ីន​កិន​ដាក់​ម្ទេស​ ជា​មួយ​​ទឹក​ដាំ​ទុក ​​(ទុក​ឱ្យ​​ត្រ​ជាក់​) និង​ខ្ទឹម​ស​​​ចូល​រួច​​កិន​ឱ្យ​ម៉ត់​ប្រហែល​ជា ៦វិនាទី ឬ​តាម​ដែល​ចង់​​បាន​ម៉ត់​ល្មម​ ឬ​ម៉ដ្ឋ​ខ្លាំង ។
៥. បន្ទាប់​ពី​កិន​រួច​រាល់​ហើយ​យក​ក្រឡ​ថ្ម​​មក​ដាក់​​ច្រក​ម្ទេស​ចូល ​(កុំ​យក​ក្រឡ​​ជ័រ​នៅ​ពេល​ទុក​យូរ​អាច​​ធំ​ខ្លិន​ជ័រ​) ទុក​វា​ឱ្យ​ត្រ​ជាក់​​ចាំ​គ្រប​គំ​រប​ ពេល​ដែល​​នៅ​ក្តៅ​គ្រប​​ទៅ​​អាច​ដុះ​ផ្សិត​​ខូច​​បាន ៕


___________
ប្រភព http://happyfamilynews.blogspot.com/2017/09/blog-post_86.html

Post a Comment

Whatsapp Button works on Mobile Device only

វាយតែមួយពាក្យដែលអ្នកចង់ស្វែងរក