August 11, 2019

គន្លឹះ​កែ​ពណ៌​រុក្ខជាតិ​បៃតង ទៅ​ជា​ពណ៌​ខៀវ ងាយៗ


សួស្ដី​ ថ្ងៃ​នេះ​ខ្ញុំ​ចាប់​ផ្ដើម​សរសរ​អត្ថបទ​គន្លឹះ​ឡើង​វិញ ដែល​ខ្ញុំ​បាន​ដឹង អ្វី​ដែល​ខ្ញុំ​ស្រាវជ្រាវ​ឃើញ ។ ក្នុង​ផ្នែក​ចំណេះ​ដឹង​ខ្ញុំ​មិន​មាន​អ្វី​ចែករំលែក​ទេ គ្រាន់តែ​ពេក​ខ្ញុំ​បាន​ឃើញ​គន្លឹះ​ខ្លះៗ​ខ្ញុំ​ក៏​នឹក​ដល់​មនុស្ស​ជុំវិញ​ខ្លួន​ខ្ញុំ សរសេរ​ទុក​ដើម្បី​ឲ្យ​គេ​បាន​មើល​ដែរ​ទៅ ។ គន្លឹះ​ស្រាលៗ​ងាយស្រួល​ដែឡ​ខ្ញុំ​យក​មក​សរសេរ​គឺ​ការ​កែពណ៌​រុក្ខជាតិ​ពី​ពណ៌​បៃតង ឲ្យ​ទៅ​ជា​ពណ៌​ខៀវ ដោយ​មិន​ឲ្យ​ខូច​សាច់​មនុស្ស ។

៙ របៀប​កែ​ពណ៌​រុក្ខជាតិ​បៃតងទៅ​ជា​ពណ៌​ខៀវ ៖

១- បើក​យក​រូបភាព​មួយ​ដែល​មាន​រុក្ខជាតិ និង​មនុស្ស​ (ទាញយក​រូបភាព​គំរូ) ។
២- ចុច​លើ layer រូបភាព រួច​ចម្លង​រូបភាព background ដោយចុច Ctrl+J  ។
៣- ចុច​ប្ដូរ​ប្រព័ន្ធ​ពណ៌ ម៉ឺនុយ image >>> Mode >>> Lab Color ។ ពេល​ផ្ទាំង​សារ​លោត​មក​សូម​ចុច​យក Don't Flatten ។

៤- ចុច​លើ​តាប Channels រួច​ចុចលើ ពណ៌ a ។ បន្ត​មក​ទៀត​ចុច​ម៉ឺនុយ Select >>> All 

៥-ចុច​ទៅ​ម៉ឺនុយ Edit >>> Copy ឬ Ctrl + C ។ រួច​ចុច​លើ​ពណ៌ b វិញ​ហើយ​បិទភ្ជាប់​វា​ដោយ​ Ctrl +V

៦-  នោះ​យើង​នឹង​ទទួល​បាន​ពណ៌​បៃតង​ ប្ដូរ​ទៅជា​ពណ៌​ខៀវ​វិញ ដោយ​ចុច​លើ​ពណ៌ lab ។

៧- មិន​ទាន់​ចប់​ទេ​យើង​ត្រូវ​ប្ដូរ​ប្រព័ន្ធ​ពណ៌​ទៅ​ជា RGB វិញ​ដោយចុច​លើ​ម៉ឺនុយ Image >> Mode >>> RGB Color ។ ពេល​ផ្ទាំង​សារ​លោត​មក​សូម​ចុច​យក Don't Flatten ជា​ការ​ស្រេច ។ សេសសល់​ពី​ហ្នឹង​គឺ​កែពណ៌ ពន្លឺ​ទៅតាម​រូបភាព​ដែល​យើង​មាន​ដោយ​ខ្លួនឯង ។

សូម​មើល​វីដេអូ​បង្ហាញ


____________________
ប្រភពពី https://www.youtube.com/watch?v=6qLKvOan-Lg

រូបភាព​ដើម

2 comments:

Whatsapp Button works on Mobile Device only

វាយតែមួយពាក្យដែលអ្នកចង់ស្វែងរក