July 7, 2019

ឆា​ខ្ចៅ​ខ្ជិល (Lazy Snail)


៙ គ្រឿងផ្សំ ៖

១- ម្សៅ​រ៉តឌី រឺ ម្សៅ​ប៊ីចេង ១ ស្លាបព្រាកាហ្វេ
២- ស្ករស ១ ស្លាបព្រាកាហ្វេ
៣- អំបិល ​កន្លះ​ស្លាបព្រាកាហ្វេ ឬ​តិច​ជាង​នេះ
៤- ទឹកត្រី ១ ស្លាបព្រាបាយ
៥- ខ្ទឹមស ១ មើម
៦- ទឹកស៊ីអ៊ីវ ១ ស្លាបព្រាបាយ
៧- សាច់​ជ្រូក​ស្រស់ ០.៣ គីឡូក្រាម (អាច​យក​លើ​នេះ)
៨- ទឹក​ប្រេងខ្យង ១ ស្លាបព្រាបាយ
៩- ប្រេងឆា ៥ មីលីលីត្រ
១០-​ ម្ទេស ៥ ផ្លែ
១១- ស្ពៃខ្មៅ ០.២ គីឡូក្រាម
១២- ខ្ចៅ​ដូង​ស្ងោរ​ចាក់​យក​សាច់​ហើយ មួយ​ចាន ។
១៣-​​​ ម្រះព្រៅ មួយ​ដៃ ។

៙ វិធី​ធ្វើ ៖

១- លាង​សម្អាត​សាច់​ជ្រូក​រួច​ហាន់​ជា​បន្ទះ​ស្តើងៗ ទុក​ដាក់​ក្នុង​ចាន​មួយ​​ផ្នែក ។
២- លាង​សម្អាត​ស្ពៃខ្មៅ ហើយ​ហាន់​ជា​កង់ៗ ទុក​ដាក់​ក្នុង​ចាន​មួយ​ផ្នែក ។
៣- ចិញ្ច្រាំ​ខ្ទឹមស​រួច​ដាក់​ទុក​ក្នុង​ចាន​​ ។
៤-​ ខ្ចៅ​ដូង​ចាក់​យក​តែ​សាច់​ទុក​ដាក់​ក្នុង​ចាន​មួយ​ផ្នែក ។
៥- ហាន់​ម្ទេស​ស្រស់​ជា​ចំណិត​តូចៗ​រួច​ដាក់​ទុក​ក្នុង​ចាន ។
៦- ហាន់​ដើម​ខ្ទឹម​ស្រស់​ជា​ចំណិត​តូចៗ​រួច​ដាក់​ទុក​ក្នុង​ចាន ។
៧- ម្រះព្រៅ​លាង​ទឹក​រួច​ដាក់​ទុក​ក្នុង​ចាន ។

៙ វិធី​ចម្អិន ៖

១- ដាក់​ខ្ទះ​ឲ្យ​ក្តៅ រួច​ដាក់​ប្រេង​ឆា​ចូល
២- ដាក់​ខ្ទឹម​ចិញ្ច្រាំ​ចូល បំពង​ឲ្យ​ឈ្ងុយ
៣-​ រួច​ដាក់​សាច់​ជ្រូក​ចូល(កូរ​ត្រលប់​ទៅ​មកៗ)
៤- ដាក់​ទឹកត្រី ទឹកស៊ីអ៊ីវ ម្សៅ​រ៉តឌី ស្ករស ប្រេងខ្យង ចូល រួច​កូរ​ឲ្យ​សប់
៥- ដាក់​ស្ពៃ​ខ្មៅ​ចូល
៦- ដាក់​ម្ទេស​ហាន់​ចូល
៧- ជា​ចុង​ក្រោយ​ដាក់​ម្រះព្រៅ​ចូល(គ្រាន់​ដាក់​ហើយ​ត្រឡប់​ពី​បី​ត្រប់​រួច​លើក​ដាក់​ចាន)

- ម្ហូប​នេះ​យើង​អាច​បរិភោគ​ ម្ហូប​ពេល​ថ្ងៃត្រង់ និង​ពេល​ល្ងាច ៕

សូម​ទស្សនា​វីដេអូ



រូបភាព





_______________
ប្រភព http://regionalcooking.blogspot.com

Post a Comment

Whatsapp Button works on Mobile Device only

វាយតែមួយពាក្យដែលអ្នកចង់ស្វែងរក