July 28, 2019

គេហទំព័រ​ត្រួតពិនិត្យ​អក្ខរាវិរុទ្ធ​​របស់​លោក ដាញ់ហុង បាន​បន្ថែម​មុខងារ​​អាន​ជា​សំឡេង​ដោយ​ប្រើប្រាស់ Google TTS


ប៉ុន្មាន​ខែ​មុន យើង​ជា​កូន​ខ្មែរ​ទាំងអស់​មាន​​ដែល​មាន​អ៊ីនធឺណិត​ប្រើប្រាស់ ទូរស័ព្ទ​ស្មាតហ្វូន​កាន់​ក្នុង​ដៃ​ ប្រាកដ​ជា​បាន​ដឹង​អំពី​គេហទំព័រ​ទើប​បង្កើត​ថ្មី ដែល​មាន​នាទី​ជួយ​ស្វែងរក​ពាក្យ​ខុស​របស់​អត្ថបទ​ខ្មែរ​បាន​ដោយ​ស្វ័យប្រវត្តិ ។ ដែល​គេហទំព័រ​នោះ​មាន​អាសយដ្ឋាន khmerwriters.com ​ស្ថិត​ក្រោយ​ការ​គ្រប់គ្រង​របស់ សមាគម​អ្នក​និពន្ធ​ខ្មែរ - Khmer Writers Association (KWA) ។

ឥឡូវ​នេះ​លោក​ដាញ់ហុង​ បាន​បង្កើត​គេហទំព័រ​ថ្មី​មួយ​ទៀត​ ដែល​មាន​អាសយដ្ឋាន nextspell.com ដោយ​ប្រើ Server ថ្មី​ផ្សេង ហើយ​អ្វី​ដែល​ជា​ការ​ចាប់​អារម្មណ៍​គឺ​មុខងារ អាន ​អាច​​ធ្វើការ​អាន​អត្ថបទ​ដែល​យើង​សរសេរ ឬ​ចម្លង​ដាក់​ ដោយ​ប្រើប្រាស់​បច្ចេកវិទ្យា Google Text-to-Speech បាន ។

ក្នុង​នាម​ជា​កូន​ខ្មែរ​ទាំងអស់​គ្នា សូម​កោតសរសើរ​នូវ​ស្នាដៃ​​ដ៏​មាន​ប្រយោជន៍ និង​សារៈ​សំខាន់​មួយ​នេះ​ណាស់ ។ ពួក​យើង​ជា​កូន​ខ្មែរ​សូម​សន្យា​ថា​ នឹង​ប្រើប្រាស់​ភាសា​ខ្មែរ ក៏​ដូចជា​អក្សរ​ខ្មែរ ឲ្យ​បាន​ត្រឹមត្រូវ​ប្រកប​​ដោយ​ការ​យក​ចិត្ត​ទុក​ដាក់​ខ្ពស់ និង​ផ្សព្វផ្សាយ​ឲ្យ​បាន​កាន់តែ​ច្រើន​អំពី​អត្ថប្រយោជន៍​នៃ​ភាសា​កំណើត និង​អក្សរ​កំណើត​​ដ៏​យូរ​លង់​មួយ​​នេះ នៅ​ក្នុង​តំបន់​អាស៊ីអាគ្នេយ៍ ៕

Post a Comment

Whatsapp Button works on Mobile Device only

វាយតែមួយពាក្យដែលអ្នកចង់ស្វែងរក