July 7, 2019

ឆា​ផ្កា​ខាត់ណា​ជាមួយ​ផ្សិត​ខ្មៅ (Fry pork with broccoli and Mushroom)


៙ គ្រឿងផ្សំ ៖

១- ម្សៅ​រ៉តឌី ឬ ម្សៅ​ប៊ីចេង ១ ស្លាបព្រាកាហ្វេ
២- ស្ករស ១ ស្លាបព្រាកាហ្វេ
៣- អំបិល ​១/២ ស្លាបព្រាកាហ្វេ ឬ​តិច​ជាង​នេះ
៤- ទឹកត្រី ១ ស្លាបព្រាបាយ
៥- ខ្ទឹមស ១ មើម
៦- ទឹកស៊ីអ៊ីវ ១ ស្លាបព្រាបាយ
៧- សាច់​ជ្រូក​ស្រស់ ០.៣ គីឡូក្រាម (អាច​យក​លើ​នេះ)
៨- ទឹក​ប្រេងខ្យង ១ ស្លាបព្រាបាយ
៩- ប្រេងឆា ៥ មីលីលីត្រ
១០-​ ម្រេច​ម៉ដ្ឋ ១ ស្លាបព្រាកាហ្វេ
១១- ដើម​ខ្ទឹម​ស្រស់ ៥ដើម
១២- ដំឡូងបារាំង ២មើម
១៣- ផ្កា​ខាត់ណា មួយ
១៤- ផ្សិត​ខ្មៅ ០.២ គីឡូក្រាម

៙ វិធី​ធ្វើ ៖

១- លាង​សម្អាត​សាច់​ជ្រូក​រួច រាប​ទុក​ដាក់​ក្នុង​ចាន​មួយ​ផ្នែក ។
២- លាង​សម្អាត​ផ្កា​ខាត់ណា ហើយ​ដាំ​ទឹក​ស្រុះ​វា​បន្តិច ។
៣- លាង​សម្អាត​ដំឡូងបារាំង ហាន់​ជា​កង់ៗ ហើយ​ដាំ​ទឹក​ស្រុះ​វា​បន្តិច ។
៤- ចិញ្ច្រាំ​ខ្ទឹមស​រួច​ដាក់​ទុក​ក្នុង​ចាន​​ ។
៥-​ ផ្សិត​ខ្មៅ​យក​ទៅ​ត្រាំ​ទឹក និង​សម្អាត​ដី ​ទុក​ដាក់​ក្នុង​ចាន​មួយ​ផ្នែក ។
៦- ហាន់​ម្ទេស​ស្រស់​ជា​ចំណិត​តូចៗ​រួច​ដាក់​ទុក​ក្នុង​ចាន ។
៧- ហាន់​ដើម​ខ្ទឹម​ស្រស់ ជា​ចំណិត​តូចៗ​រួច​ដាក់​ទុក​ក្នុង​ចាន ។

៙ វិធី​ចម្អិន ៖

៨- បន្ទាប់​មក​ទៀត​ចាប់ផ្តើម​ចម្អិន
៩- ដាក់​ខ្ទះ​ឲ្យ​ក្តៅ រួច​ដាក់​ប្រេង​ឆា​ចូល
១០- ដាក់​ខ្ទឹម​ចិញ្ច្រាំ​ចូល បំពង​ឲ្យ​ឈ្ងុយ
១១-​ រួច​ដាក់​សាច់​ជ្រូក​ចូល(កូរ​ត្រលប់​ទៅ​មកៗ)
១២- ដាក់​ទឹកត្រី ទឹកស៊ីអ៊ីវ ម្សៅ​រ៉តឌី ស្ករស ប្រេងខ្យង ចូល រួច​កូរ​ឲ្យ​សប់
១៣- ដាក់​ផ្សិត​ខ្មៅ​ចូល
១៤ ដាក់​ផ្កា​ខាត់ណា និង ដំឡូង​បារាំង​ចូល
១៥ ដាក់​ម្ទេស​ហាន់​ចូល
១៦ ដាក់​ម្រេច​ម៉ដ្ឋ​ចូល
១៧ ជា​ចុង​ក្រោយ​ដាក់​ដើម​ខ្ទឹម​ចូល(គ្រាន់​ដាក់​ហើយ​ត្រឡប់​ពី​បី​ត្រប់​រួច​លើក​ដាក់​ចាន)

- ម្ហូប​នេះ​យើង​អាច​បរិភោគ​ ម្ហូប​ពេល​ថ្ងៃត្រង់ និង ពេល​ល្ងាច ៕

សូម​ទស្សនា​វីដេអូ



រូបភាព








______________
ប្រភព http://regionalcooking.blogspot.com

Post a Comment

Whatsapp Button works on Mobile Device only

វាយតែមួយពាក្យដែលអ្នកចង់ស្វែងរក