July 12, 2019

ឆា​ក្ដៅ​កង្កែប​ជាមួយ​គល់​ស្លឹកគ្រៃ (Fried frog with lemongrass and chilly)


៙ គ្រឿងផ្សំ

១- ម្សៅ​រ៉តឌី ឬ ម្សៅ​ប៊ីចេង ១ ស្លាបព្រាកាហ្វេ
២- ស្ករស ១ ស្លាបព្រាកាហ្វេ
៣- អំបិល ​១ ស្លាបព្រាកាហ្វេ
៤- ទឹកត្រី ១ ស្លាបព្រាបាយ
៥- ខ្ទឹមស ១ មើម
៦- ទឹកស៊ីអ៊ីវ ១ ស្លាបព្រាបាយ
៧- កង្កែប​ស្រស់ ០.៣ គីឡូក្រាម (អាច​យក​លើ​នេះ)
៨- ស្លឹកគ្រៃ ៣ គល់ (អាច​យក​លើ​នេះ)
៩- ទឹក​ប្រេងខ្យង ១ ស្លាបព្រាបាយ
១០- ស្លឹក​ក្រូច ៥ ស្លឹក (អាច​យក​លើ​នេះ)
១១- ប្រេងឆា ៥ មីលីលីត្រ
១២- ម្ទេស​ស្រស់ 5ផ្លែ (​ដាក់​ទៅ​តាម​អ្នក​ចេះ​ហូប​ម្ទេស)
១៣- ​ស្លឹក​ម្រះព្រៅ


៙ វិធី​ធ្វើ ៖

១- លាង​សម្អាត​សាច់​កង្កែប(កាត់​ម្រាម​ដៃ​ជើង​ចេញ) រួច​រាប​ទុក​ដាក់​ក្នុង​ចាន​មួយ​ផ្នែក ។
២- ហាន់​​ជា​សាច់​កង់ៗ​រួច​ដាក់​ទុក​ក្នុង​ចាន ។
៣- ហាន់​គល់​ស្លឹកគ្រៃ​ជា​បន្ទះ​ស្តើងៗ​រួច​ដាក់​ទុក​ក្នុង​ចាន ។
៤- ដំ​រំដេង​ឲ្យ​បែកៗ​រួច​ដាក់​ទុក​ក្នុង​ចាន ។
៥- ចិញ្ច្រាំ​ខ្ទឹមស​រួច​ដាក់​ទុក​ក្នុង​ចាន ។
៦- ហាន់​ស្លឹក​ក្រូច​ជា​ចំណិត​តូចៗ​រួច​ដាក់​ទុក​ក្នុង​ចាន ។
៧- ហាន់​ម្ទេស​ស្រស់​ជា​ចំណិត​តូចៗ​រួច​ដាក់​ទុក​ក្នុង​ចាន

៙ វិធី​ចម្អិន ៖

១- ដាក់​ខ្ទះ​ឲ្យ​ក្តៅ រួច​ដាក់​ប្រេង​ឆា​ចូល ។
២- ដាក់​ខ្ទឹម​ចិញ្ច្រាំ​ចូល បំពង​ឲ្យ​ឈ្ងុយ រួច​ដាក់​សាច់​កង្កែប​ចូល(ឆា​​ចុះ​ឡើង​កុំ​ឲ្យ​សាច់​ឆ្អិន​ពេក) ។
៣- ដាក់​គល់​ស្លឹកគ្រៃ ស្លឹក​ក្រូច រំដេង ចូល​រួច​កូរ​វា ។
៤- ដាក់​ទឹកត្រី ទឹកស៊ីអ៊ីវ ម្សៅ​រ៉តឌី ស្ករស ប្រេងខ្យង ចូល រួច​កូរ​ឲ្យ​សប់ ។
៥- ដាក់​ម្ទេស​ហាន់​ចូល ។
៦- ជា​ចុង​ក្រោយ​ដាក់​ស្លឹក​ម្រះ​ព្រៅ​ចូល (គ្រាន់​ដាក់​ហើយ​ត្រឡប់​ពីរបី​ត្រលប់​រួច​លើក​ដាក់​ចាន)៕

សូមទស្សនាវីដេអូ



រូបភាព




______________
ប្រភព http://regionalcooking.blogspot.com

Post a Comment

Whatsapp Button works on Mobile Device only

វាយតែមួយពាក្យដែលអ្នកចង់ស្វែងរក