July 16, 2019

ឆា​សាច់​គោ​ពងអង្ក្រង​ជាមួយ​ក្រសាំងទាប (Fried beef and rat-ear with big ant)


៙ គ្រឿងផ្សំ ៖

១- ម្សៅ​រ៉តឌី ឬ ម្សៅ​ប៊ីចេង ១ ស្លាបព្រាកាហ្វេ
២- ស្ករស ១ ស្លាបព្រាកាហ្វេ
៣- អំបិល ​១ ស្លាបព្រាកាហ្វេ
៤- ទឹកត្រី ១ ស្លាបព្រាបាយ
៥- ខ្ទឹមស ១ មើម
៦- ទឹកស៊ីអ៊ីវ ១ ស្លាបព្រាបាយ
៧- សាច់​គោ​ខ្មែរ យក​សាច់​ផុយ​សម្រាប់​ឆា ០.៣ គីឡូក្រាម (អាច​យក​លើ​នេះ)
៨- បន្លែ​ក្រសាំងទាប ៣ខាំ (អាច​យក​លើ​នេះ)
៩- ទឹក​ប្រេងខ្យង ១ ស្លាបព្រាបាយ
១០- អង្ក្រង ១ខាំ (អាច​យក​លើ​នេះ)
១១- ប្រេងឆា ៥០ មីលីលីត្រ
១២- ម្ទេស​ស្រស់ ៣ផ្លែ
១៣- ម្រេច​ម៉ត់
១៤- ប៉េងប៉ោះ ២ផ្លែ
១៥- ដើម​ខ្ទឹម ២គល់

៙ វិធី​ធ្វើ ៖

១- លាង​សម្អាត បន្លែ សាច់ ​ទុក​ដាក់​ក្នុង​ចាន​មួយ​ផ្នែក
២- ហាន់​សាច់​គោ​ជា​បន្ទះ​ស្តើងៗ​ រួច​ដាក់​ទុក​ក្នុង​ចាន
៣- ហាន់​ប៉េងប៉ោះ​ជា​បន្ទះ​ស្តើងៗ ​រួច​ដាក់​ទុក​ក្នុង​ចាន
៤- ហាន់​ដើម​ខ្ទឹម​ជា​កង់ៗ ​រួច​ដាក់​ទុក​ក្នុង​ចាន
៥- ចិញ្ច្រាំ​ខ្ទឹម​ស រួច​ដាក់​ទុក​ក្នុង​ចាន

៙ របៀប​ឆា ៖

១- ដាក់​ខ្ទះ​ឲ្យ​ក្តៅ រួច​ដាក់​ប្រេងឆា​ចូល
២- ដាក់​ខ្ទឹម​ចិញ្ច្រាំ​ចូល បំពង​ឲ្យ​ឈ្ងុយ រួច​ដាក់​សាច់​គោ​ចូល(កុំ​ឲ្យ​សាច់គោ​ឆ្អិន​ពេក)
៣- ដាក់​ទឹកត្រី ទឹកស៊ីអ៊ីវ ម្សៅ​រតឌី ស្ករស ប្រេងខ្យង ចូល រួច​កូរ​ឲ្យ​សព្វ
៤- ដាក់​ពងអង្ក្រង​ចូល ហើយ​កូរ​ឲ្យ​សព្វ
៥- ជា​ចុង​ក្រោយ​ដាក់​បន្លែ​ក្រសាំងទាប​ចូល (គ្រាន់​ដាក់​ហើយ​ត្រឡប់​ពីរ​បី​ត្រលប់​រួច​លើក​ដាក់​ចាន)
៦- រៀបចំ​ប៉េងប៉ោះ​ដែល​ហាន់​រួច​ដាល់​ចាន់ ដួស​ឆា​ចេញ​ពី​ខ្ទះ​មក​ដាក់​ពី​លើ រួច​រោយ​ដើម​ខ្ទឹម​ និង​ម្ទេស​ហាន់​ជាការស្រេច ៕

​សូម​ទស្សនា​វីដេអូ

Post a Comment

Whatsapp Button works on Mobile Device only

វាយតែមួយពាក្យដែលអ្នកចង់ស្វែងរក