៙ គ្រឿងផ្សំ ៖
១- ម្សៅរ៉តឌី រឺ ម្សៅប៊ីចេង ១ ស្លាបព្រាកាហ្វេ២- ស្ករស ១ ស្លាបព្រាកាហ្វេ
៣- អំបិល ១/២ ស្លាបព្រាកាហ្វេ ឬតិចជាងនេះ
៤- ទឹកត្រី ១ ស្លាបព្រាបាយ
៥- ខ្ទឹមស ១ មើម
៦- ទឹកស៊ីអ៊ីវ ១ ស្លាបព្រាបាយ
៧- សាច់ជ្រូកស្រស់ ០.៣ គីឡូក្រាម (អាចយកលើនេះ)
៨- ទឹកប្រេងខ្យង ១ ស្លាបព្រាបាយ
៩- ប្រេងឆា ៥០ មីលីលីត្រ
១០- ម្រេចម៉ដ្ឋ ១ ស្លាបព្រាកាហ្វេ
១១- ដើមខ្ទឹមស្រស់ ៥ដើម
១២- ប៉េងប៉ោះ ៤ផ្លែ
១៣- បង្គាក្រៀម ១០ក្រាម
៙ វិធីធ្វើ ៖
- តំបូងរៀបចំគ្រឿង ៖
១- លាងសម្អាតសាច់ជ្រូករួច ចិញ្ច្រាំឲ្យម៉ដ្ឋដាក់ក្នុងចានមួយផ្នែក២- លាងសម្អាតប៉េងប៉ោះ ចិតក្បាលចេញឆ្កៀលយកគ្រាប់ចេញ
៣- ចិញ្ច្រាំខ្ទឹមសរួចដាក់ទុកក្នុងចាន
៤- យកបង្គាក្រៀមមកត្រាំទឹក
៥- ហាន់ដើមខ្ទឹមស្រស់ជាចំណិតតូចៗរួចដាក់ទុកក្នុងចាន
៦- យកចានគោមមួយ ចាក់សាច់ជ្រូកចិញ្ច្រាំ ខ្ទឹមសចិញ្ច្រាំ ដាក់ទឹកត្រី ទឹកស៊ីអ៊ីវ ម្សៅរតឌី ស្ករស ប្រេងខ្យង ម្រេចម៉ដ្ឋ បង្គាក្រៀមចូល រួចកូរឲ្យសប់ ។
៧- បន្ទាប់មកយកវាទៅញាត់ចូលប៉េងប៉ោះដែលបានឆ្កៀលគ្រាប់ចេញ ។
- បន្ទាប់មកទៀតចាប់ផ្តើមចម្អិន ៖
១- ដាក់ខ្ទះឲ្យក្តៅ រួចដាក់ប្រេងឆាចូល២- ដាក់ប៉េងប៉ោះដែលបានញាត់សាច់ជ្រូកចូលមកចៀន ឲ្យទាល់តែឆ្អិនជាការស្រេច (ត្រូវផ្កាប់ខាងសាច់ជ្រូកទៅមុន) ។
ម្ហូបនេះយើងអាចបរិភោគជាមួយបាយ ជាម្ហូបពេលថ្ងៃត្រង់ និងពេលល្ងាច ។
សូមទស្សនាវីដេអូ
___________
ប្រភព http://regionalcooking.blogspot.com
Post a Comment