July 2, 2019

បាយ​ឆា​បង្គា​ដ៏​ឈ្ងុយឆ្ងាញ់


៙ គ្រឿងផ្សំ ៖
១- បាយ​ស ១ ចានចង្កឹះ
២- បង្គា ​ ៥-៦ ក្បាល
៣- ខ្ទឹមស ចិញ្ច្រាំ ​ ១ ស្លាបព្រាបាយ
៤- ស្លឹកគ្រៃ ១ សន្លឹក
៥- ម្ទេស​ខ្ចី និង​ ទុំ (ហាវៃ) ១ ផ្លែ
៦- ជីរវ៉ាន់ស៊ុយ ហាន់ ១ ស្លាបព្រាបាយ
៧- អំបិល ១​​ ស្លាបព្រាកាហ្វេ
៨- ពងមាន់ (វៃ​ចូល​គ្នា​ឲ្យ​សព្វ) ១ គ្រាប់
៩- ទឹកត្រី កន្លះ​ស្លាបព្រាបាយ
១០- ទឹកដោះគោឆៅ ២ ស្លាបព្រាបាយ
១១- ទឹកម្ទេស​ខាប់ ១​​ ស្លាបព្រា​បាយ​កន្លះ
១២- ទឹក​ក្រូចឆ្មារ កន្លះ​ស្លាបព្រាបាយ
១៣- ប៊ីចេង ឬ ម្សៅស៊ុប បន្តិចបន្តួច

៙ វិធី​ធ្វើ ៖
១-យកបង្គា មក​បក​សម្បក ហើយ​ហូត​យក សរសៃ​ខ្មៅ​ខ្នង​ចេញ លាង​ទឹក​ឲ្យ​ស្អាត រួច​យក​​ទៅ​ស្រុះ​ទឹក​ក្តៅ ទើប​ស្រង់​ដាក់​ចាន​ទុក ។
២-ជីរវ៉ាន់ស៊ុយ និង​ស្លឹកគ្រៃ បេះ​លាង​ទឹក​ឲ្យ​យ​ស្អាត រួច​ហាន់​ឲ្យ​ល្អិតៗ ។
៣-យកម្ទេសហាវៃបេះគ្រាប់ចេញ ហើយ​លាង​ទឹក​ឲ្យ​ស្អាត រួច​ហាន់​ជា​បន្ទះ ស្តើងៗ
៤-យកខ្ទះដាក់លើភ្លើងអោយក្តៅ ចាក់​ប្រេង​ចូល ពេល​ហុយ​ផ្សែង​ហើយ ដាក់​គ្រឿង​ចូល ឆា​ត្រលប់​ចុះ​ឡើង​ឲ្យ​ឈ្ងុយ រួច​ដួស​ដាក់​ចាន​ទុក ។
៥-ដាក់ខ្ទះ និង​ប្រេងឆា​ម្តង​ទៀត ពេល​ក្តៅ ដាក់​បាយ​ស​ចូល និង​ពង​មាន់ រួច​ដាក់​បង្គា ឆា​ត្រលប់​ចុះ​ឡើង រហូត​ទាល់​តែ​សោះ​ទឹក ទើប​ដួស​ដាក់​ចាន ជាការស្រេច ៕

Post a Comment

Whatsapp Button works on Mobile Device only

វាយតែមួយពាក្យដែលអ្នកចង់ស្វែងរក