៙ ធ្វើបន្លែជ្រក់ឲ្យស្រួយបានយូរ ៖
ជាធម្មតាការធ្វើបន្លែជ្រក់ឬត្រាំ ដោយប្រើទឹកខ្មេះនោះ មិនអាចស្រួយបានយូរឡើយ តែប្រសិនបើអ្នកត្រូវការឲ្យបន្លែជ្រក់នោះ នៅស្រួយបានយូរ ពេលធ្វើ ត្រូវបន្ថែមសាជូរ ចូលទៅក្នុងនោះបន្តិច ព្រោះវាមិនត្រឹមតែ ធ្វើឲ្យបន្លែនោះស្រួយបានយូរប៉ុណ្ណោះទេ វាធ្វើឲ្យមានរសជាតិឆ្ងាញ់ ទ្វេឡើងទៀតផង។៙ ការរក្សាបន្លែជ្រក់ ឬត្រាំ ឲ្យនៅមានពណ៌ដូចដើម មិនប្រែប្រួល ៖
បន្លែប្រភេទខ្លះដូចជា ត្រសក់ ស្ពៃក្តោប ក្រោយពេលគេយកទៅត្រាំ ហើយនោះវានឹងប្រែពណ៌ មិនគួរឲ្យចង់ទទួលទានទាល់តែសោះ ។ ដើម្បីរក្សាបាននូវពណ៌ស្រស់ដូចដើម អ្នកគួរត្រាំវា ជាមួយនឹងទឹកអំបិល ដែលដាំពុះ ។ នោះបន្លែអ្នក នឹងនៅរក្សាពណ៌ស្រស់ស្អាត មានឱជារសឆ្ងាញ់ត្រឹមត្រូវ តាមក្បួនអនាម័យល្អទៀតផង ព្រោះការត្រាំដោយទឹកអំបិលដែលដាំពុះ បានវាសម្លាប់មេរោគរួចជាស្រេច ។៙ ប្រសិនបើបន្លែជ្រក់ ឬ ត្រាំប្រៃជ្រុល ៖
ក្រោយពេលដែលបន្លែ ឬ ត្រាំមានជាតិប្រៃជ្រុល បើបោះចោលគួរឲ្យស្តាយ ។ ប្រសិនបើជួបនឹងបញ្ហានេះ យើងត្រូវយកបន្លែជ្រក់នោះទៅហាន់ជាចំណិតតូចៗ រួចដាក់ត្រាំនៅក្នុងស្រាលាយជាមួយទឹក ក្នុងអត្រា ៥០% ស្មើគ្នា។ នោះជាតិអាល់កុលនៅក្នុងស្រា វាអាចជួយកាត់បន្ថយ សារជាតិប្រៃ នៅក្នុងបន្លែបាន ។ចំណាំ ៖ គួរដាក់ស្រាក្លាសេ ឱ្យត្រជាក់ជាមុនសិន ។
Post a Comment