June 21, 2019

ញាំ​បង្គា​ហឹរ​ជាមួយ​កាពិផៅ Thai spicy shrimp salad with lemongrass


៙ គ្រឿងផ្សំ ៖

១- បង្គា​ ២៥
២- ស្លឹកគ្រៃ ៣ដើម
៣- ស្លឹក​ក្រូច ២សន្លឹក
៤- ម្ទេស ៣
៥- វ៉ាន់ស៊ុយ ៦ទង
៦- ជីរ ៦ទង
៧- កាពិផៅ ១ស្លាបព្រា
៨- ទឹក​ក្រូចឆ្មារ ២ស្លាបព្រាបាយ
៩- ស្ករ ១ស្លាបព្រាកាហ្វេ
១០- ទឹកត្រី ១ ស្លាបព្រា​កន្លះ

៙ របៀប​ធ្វើ ៖

១- បក​បង្គា​ហូត​សរសៃ​ខ្នង​លាង​អោយ​ស្អាត
២- ចាក់​ទឹក​បី​ពែង ដាំ​អោយ​ពុះ
៣- ចាក់​បង្គា​ចូល​មួយ​នាទី ហើយ​ស្រង់​វិញ យក​សម្រស់​អោយ​ស្ងួត​ទឹក
៤- លាង​បន្លែ​ទាំងអស់ ហើយ​ហាន់​ស្លឹកគ្រៃ​ឆ្មារៗ ៗ
៥- បេះ​ជីរ ទុក​មួយ​អន្លើ
៦- នៅ​ក្នុង​ចាន​មួយ ចាក់​ទឹកត្រី កាពិផៅ ស្ករ ម្ទេស និង​ទឹកក្រូច​ឆ្មារ​ចូល លាយ​ឲ្យ​សព្វ
៧- ចាក់​បង្គា​ស្រុះ​ចូល លាយ​ឲ្យ​សព្វ
៨- ចាក់​បន្លែ​ចូល លាយ​ឲ្យ​សព្វ
៩- រួច​ភ្លក្ស​តាម​សេចក្ដី​ត្រូវការ ។














__________________________
រៀបរៀង​ដោយ : កែវ ច័ន្ទបូរណ៍

Post a Comment

Whatsapp Button works on Mobile Device only

វាយតែមួយពាក្យដែលអ្នកចង់ស្វែងរក