June 22, 2019

បង្អែម​សារាយ​ស្ករត្នោត


៙ គ្រឿង​ផ្សំ ៖

១- ពងមាន់ ២
២- ស្ករត្នោត ២ខាំ
៣- ខ្ទិះដូង ១កំប៉ុង
៤- ស្លឹក​តើយ ៣សន្លឹក
៥- ម្សៅ​សារាយ ​(ម្សៅ​ចាហួយ) ១ស្លាបព្រាបាយ
៧- ទឹក​ធម្មតា ១ដប
៨- អំបិល​ចុង​ស្លាបព្រា 1/4

៙ របៀប​ធ្វើ ៖

១- ស្ងោរ​សារាយ​ម្សៅ​លាយ​ជាមួយ​ទឹក រំងាស់​ជាមួយ​ស្លឹក​តើយ ចំនួន១០-១៥នាទី​ទើប​ស្រង់​ស្លឹក​តើយ​ចេញ ។
២- គោះ​ពងមាន់ នៅ​ក្នុង​ចាន​មួយ​ជាមួយ​ស្ករ​ត្នោត​ និង​ខ្ទិះដូង វាយ​ឲ្យ​​ចូល​គ្នា​គ្រាន់តែ​វាយ​លំៗ​ឲ្យ​នៅ​សល់​ជាតិ​ពងមាន់ ក៏បាន ។
៣- យក​ពងមាន់​ដែល​គោះ​ហើយ​នេះ​ ទៅ​ច្រូច​លើ​ទឹក​សារាយ​ហើយ​កូរ​​ឲ្យ​សព្វ​រួច​លើ​ចុះ ។
៤- ដួស​ទឹក​សារាយ​នេះ​ចាក់​ចូល​ពុម្ព​ទុកចោល ប្រហែល២ម៉ោង ។ ដើម្បី​ឲ្យ​រង​កក​ជា​សារាយ​ដុំ បន្ទាប់​មក​ចាក់​ចេញ​តម្រៀប​ទៅ​លើ​ចាន​ដើម្បី​ទទួលទាន ។
៥- បើ​យើង​មិន​ចូលចិត្ត​រសជាតិ​ខ្ទិះដូង​យើង​អាច​ជំនួស​បាន​ដោយ​ជាតិ​ទឹកសុទ្ធ​ក្នុង​ចំនួន​ស្មើ​គ្នា​នឹង​ខ្ទិះដូង ។

បញ្ជាក់ ៖ បើ​ពុំ​មាន​ពុម្ព​អាច​ចាក់​ថាស​ធម្មតា​ ហើយ​កាត់​ដុំៗ​នៅ​ពេល​កក​ក៏​បាន ។
________________
ដោយ : អ្នក​ស្រី​ កែវ ច័ន្ទបូរណ៍

Post a Comment

Whatsapp Button works on Mobile Device only

វាយតែមួយពាក្យដែលអ្នកចង់ស្វែងរក