June 9, 2019

របៀប​ធ្វើ​ផាកឡូវ​​គ្រឿង​ក្នុង​ជ្រូក (បែប​​នៅ​ខ្មែរ)

ខ្ញុំ​មើល​វីដេអូ​អំពី​វិធី​ធ្វើ​ផាកឡូវ​ក្នុង Youtube ជា​ច្រើន​ដោយ​សង្កេត​ឃើញ​ថា​​នៅ​ប្រទេស​ចិន​គេ​មិន​ធ្វើ​តាម​របៀប​ដែល​ចិន​នៅ​ខ្មែរ​ធ្វើ​នោះ​ទេ ។ ដូច្នេះ​ខ្ញុំ​ចង់​បញ្ជាក់​ថា​វិធី​ធ្វើ​ខាង​ក្រោម​នេះ​គឺ​ជា​វិធី​ទី១ មុន​នឹង​យើង​រៀន​ពី​វិធី​ដែល​ម្ចាស់​ដើម​គេ​ធ្វើ ។


៙ គ្រឿងផ្សំ ៖

១- គ្រឿង​ក្នុង​ជ្រូក ៤គីឡូក្រាម (អណ្តាត ស្លឹកត្រចៀក ពោះ ក្រពះ)
២- ឈើអែម ៣ (អាំង​ប្រហែល ៣នាទី)
៣- ផ្កា​ចាន់ ៧ផ្កា (អាំង​ប្រហែល ៣នាទី)
៤- ទឹកត្រី ៣ស្លាបព្រាបាយ
៥- ម្សៅស៊ុប ២ស្លាបព្រាបាយ
៦- អំបិល កន្លះ ស្លាបព្រាបាយ
៧- ខ្ទឹមស​ចិញ្ច្រាំ ១ស្លាបព្រាបាយ
៨- ស្ករ ២ខាំ
៩- ទឹក ១កូនចានចង្កិះ
១០- គ្រឿងផ្សំ​ទឹកត្រី
១១- ស្ករ ១៥០ក្រាម
១២- ទឹក​ក្រូចឆ្មារ កន្លះ​កូនចាន​ចង្កឹះ
១៣- ទឹកត្រី កន្លះ​កូនចាន​ចង្កឹះ
១៤- ខ្ទឹមស ៩កំពឹស
១៥- ម្ទេស ១០គ្រាប់

៙ របៀប​ធ្វើ ៖

១- យក​សាច់​លាង​ជាមួយ​អំបិល ទឹក​ខ្មេះ និង​ទឹក​ក្តៅ​អ៊ុន​ៗ ​បី​បួន​ទឹក​ឲ្យ​ស្អាត អស់​រំអិល ។
២- ដាក់​ទឹក និង​ស្ករ​ក្នុង​ឆ្នាំង​បើក​ភ្លើង​តិចៗ រួច​ដាក់​ខ្ទឹម​ចិញ្ច្រាំ​ចូល​កូ​ឲ្យ​រលាយ​ស្ករ សឹម​ដាក់​ផ្កា​ចាន់ និង​ឈើអែម (អាំង​ហើយ) ចូល​កូ​ឲ្យ​ស្ករ​ឡើង​ពណ៌​ក្រហម​ល្អ ។
៣- ដាក់​ទឹកត្រី និង​អំបិល​ចូល​កូ​ពីរបី​ត្រឡប់ សឹម​ដាក់​សាច់ និង​ម្សៅស៊ុប​ចូល​កូ​ឲ្យ​សព្វ​ទុក​ឲ្យ​ពុះ (បើ​ទឹក​តិច​ពេក អាច​បន្ថែម​ទឹក​រំងាស់​ឲ្យ​ផុយ​សាច់ និង​ស្ងួត​ទឹក​ល្អ) ។

៙ របៀប​ធ្វើត្រី ៖

១- កិន​ម្ទេស និង​ខ្ទឹម​ឲ្យ​ម៉ត់ រួច​ដាក់​ក្នុង​ចាន​មួយ ដាក់​ទឹក​ក្រូចឆ្មារ និង​ស្ករ​ចូល​កូ​ឲ្យ​សព្វ​ទុក​ចោល ១០នាទី សឹម​ចាក់​ទឹកត្រី​ចូល​កូរ​ឲ្យ​សព្វ​ជាការស្រេច ៕

មាន​វីដេអូ​បង្ហាញ ៖

Post a Comment

Whatsapp Button works on Mobile Device only

វាយតែមួយពាក្យដែលអ្នកចង់ស្វែងរក