June 8, 2019

ឆា​មឹក​ម្រេច​ខ្ចី

រូបភាពតំណាង

៙ គ្រឿងផ្សំ ៖

១- មឹកស្រស់មួយ(៣០០ក្រាម)
២- ម្រិចខ្ចី កន្លះ​ខាំ
៣- ការ៉ុត១០ក្រាមដើម
៤- ខ្ទឹម១ដើម
៥- ខ្ញី២បន្ទះ
៦- ខ្ទឹមស៣កំពឹល
៧- សាលាដកន្លះខាំ
៨- ជីវ៉ាន់ស៊ុយ

៙ គ្រឿងផ្សំ​រសជាតិ ៖

១- អំបិល១ស្លាបព្រាកាហ្វេ
២- ស្រា១ស្លាបព្រាកាហ្វេ
៣- ម្សៅស៊ុនខ្នរ១ស្លាបព្រា កាហ្វេ
៤- ទឹក ស៊ុប ១ស្លាបព្រាកាហ្វេ
៥- ម្សៅឆាលាយទឹកឲ្យហើយ បន្តិចបន្តួច
៦- ប្រេងល្ង ១ ស្លាបព្រាបាយ

៙ វិធី​ធ្វើ ៖

១- លាង​ម្រេច អោយ​ស្អាត​ទុក​ទាំង​ទង,សាលាដ​លាង​អោយ​ស្អាត​ទុក​ទ្រាប់​បាត​ចាន កោស​សម្បក​ការ៉ុត ចេញ​រួច​ហាន់​ជា​បន្ទះ​ស្តើងៗ​ល្មម ។

២- ខ្វេះ​គ្រឿង​ក្នុង​មឹក​ស្រស់​ចេញ និង​បក​ស្រទាប់​ក្រៅ​ចេញ​រួច​ពុះ​ជា​ពីរ​បន្ទះ​ហើយ ឆូត​ផ្ទៃ​ក្នុង​ខ្វាត់ខ្វែង និង​ហាន់​ជា​ដុំៗ ។

៣- ដាក់​ម្រេច ការ៉ុត និង​មឹក​ស្រស់ ចូល​ឆ្នាំង​ទឹក​ដាំ​ពុះ​ដោយ​ស្រុស​រយៈពេល ៦​នាទី​ទើប​ស្រង់​ចេញ​ទុក​ប្រើ​ការ ។

៤- ដាក់​ខ្លាញ់ ឬ​ប្រេងឆា​ក្នុង​ខ្ទះ​រង់ចាំ​ខ្ទះ​ក្តៅ​ហុយ​ផ្សែង ​ទើប​ចាក់​ខ្ទឹម​ស​ដើម​ខ្ទឹម​និង​ខ្ញី ចូល​បំពង។ បន្ទាប់មក​ចាក់​សាច់​មឹក និង​គ្រឿងផ្សំ​រសជាតិ​ក្នុង​នោះ​រួម​ទាំង​ម្សៅ​ស៊ុបខ្នរ) ចូល​ឆា​ដោយ​ញាប់ដៃ​បន្តិច​ទើប​ចាក់​គ្រឿងផ្សំ​រសជាតិ​ចូល ឆា​ត្រឡប់​ចុះ​ឡើង​ហើយ ដួស​ដាក់​ចាន​តុបតែង​តាម​ចំណង់​ចំណូល​ចិត្ត​អ្នក​ជាការស្រេច៕

Post a Comment

Whatsapp Button works on Mobile Device only

វាយតែមួយពាក្យដែលអ្នកចង់ស្វែងរក