Loading...

June 13, 2019

វិធី​ធ្វើ​ទឹក​ម្ទេស​ហឹរ​ឆ្ងាញ់​សម្រាប់​ជ្រលក់​ជាមួយ​ប្រហិត​អាំង គ្រឿង​សមុទ្រ ឬ​ស៊ុប​ (បែប​ថៃ)


ដើម្បី​ឲ្យ​កើត​ជា​ទឹក​ជ្រលក់​ដែល​មាន​រសជាតិ​ហឹរ​ឆ្ងាញ់​បាន​ វា​ត្រូវ​ការ​គ្រឿងផ្សំ​ជា​ច្រើន​មុខ តែ​អ្វី​ដែល​ពិបាក​គឺ​អាថ៌កំបាំង​នៃ​ការ​ធ្វើ ដែល​មនុស្ស​ភាគ​ច្រើន​មិន​សូវ​បាន​ដឹង ។ គន្លឹះ​នេះ​យើង​អាច​យក​ទៅ​ប្រកប​របរ​លក់​ប្រហិត​អាំង​បាន ។

៙ ​គ្រឿងផ្សំ​ ៖
១​ ​- ទឹក​ខ្ទឹម​ជ្រក់​
២​ ​- ជីរ​ណា​, ល្ង​, ជីរវ៉ាន់ស៊ុយ​
៣​ ​- ខ្ទឹមស​
៤​ ​- ប្រេងខ្យង​, ទឹកម្ទេស​ដប​, ទឹកស៊ីអ៊ីវ​
៥​ ​- ប្រេងល្ង​, ទឹកខ្មេះ​, តៅហ៊ូ​ក្រហម (​តៅហ៊ូ​ធម្មតា​ក៏បាន​)
៦​ ​- ទឹក​ប៉េងប៉ោះ​, ស្ករ​, ម្ទេស​

៙​ ​វិធី​ធ្វើ ​៖
​ ​១. ចាក់ទឹក​ម្ទេស​មួយ​ដប​ចូលក្នុង​ខ្ទះ (​ដាក់​ទឹកម្ទេស​តាម​ចំណូលចិត្ត​)
​ ​២. ដាក់​ទឹកខ្មេះ ៣ ស្លាបព្រា​
​ ​៣. ដាក់​ទឹក​ប៉េងប៉ោះ ១ ស្លាបព្រា​
​ ​៤. ដាក់​ទឹកស៊ីអ៊ីវ ៣ ស្លាបព្រា​
​ ​៥. ដាក់​ប្រេងខ្យង ១ ស្លាបព្រា​
​ ​៦. ដាក់​ទឹក​ខ្ទឹម​ជ្រក់ ២ ស្លាបព្រា​
​ ​៧. ដាក់​ស្ករ ៣ ស្លាបព្រា​
​ ​៨. បុក​ម្ទេស ៩ ផ្លែ និង​ខ្លឹម ៦ កំពឹស​ឱ្យ​បាន​ម៉ដ្ត​ល្អ​
​ ​៩. បុក តៅហ៊ូ​ក្រហម ៤ ជាមួយ​ម្ទេស​និង​ខ្លឹម​ឱ្យ​ម៉ដ្ត​
​ ​១០. បន្ទាប់មក​ដួស​ដាក់​ចូល​ខ្ទះ (​ដូច​ក្នុង​រូប​)
​ ​១១. លីង​ល្ង
​ ​១២. ហាន់​ជីរវ៉ាន់ស៊ុយ និង​ជីរ​ណា ឱ្យ​ល្អិតៗ
​ ​១៣. ដាក់​ខ្ទះ​ដែល​បាន​លាយ​គ្រឿងផ្សំ​ខាងលើ​មក​ចម្អិន​
​ ​១៤. ដាំ​ឱ្យ​ពុះ ឆ្អិន​ល្អ​
​ ​១៥. រួច​ដាក់​ល្ង​លីង​រួច​ចូល​
​ ​១៦. ដាក់​ប្រេងល្ង​ចូល​បន្តិច​
​ ​១៧. ចុងក្រោយ​ដាក់​ជីរវ៉ាន់ស៊ុយ និង​ជីរ​ណា ដែល​ហាន់​រួច ដាក់​ចូល​កូរ​ឱ្យ​សព្វ​ជា​ការ​ស្រេច ​៕

Post a Comment

Whatsapp Button works on Mobile Device only

វាយតែមួយពាក្យដែលអ្នកចង់ស្វែងរក