June 7, 2019

ឆា​សាច់​មាន់​ជាមួយ​ស្ករ​ត្នោត​និង​ទឹក​សៀង (បែប​ចិន)

រូបភាពតំណាង

៙ គ្រឿងផ្សំ​​ ៖

១- សាច់​ទ្រូង​មាន់​ប្រមាណ ១គីឡូក្រាម ហើយ​កាត់​វា​ជាដុំៗ
២- ប្រេងឆា​អូ​លី ១-២ ស្លាបព្រា​បាយ
៣- ខ្ទឹមស​មួយ ១កំពឹស ចិញ្ច្រាំ​ឲ្យ​ល្អិត
៤- ទឹក​ខ្ញី ១/៤ នៃ​ស្លាបព្រា​កាហ្វេ
៥- ម្រេច​ក្រហម​ម៉ត់​ចំនួន ៣/៤ នៃ​ស្លាបព្រា​កាហ្វេ
៦- ទឹក​ផ្លែ​ប៉ោម​ចំនួន ១/៤ ពែង
៧- ស្ករត្នោត​ចំនួន ១/៣ នៃ​កូនចាន​ម្ហូប
៨- ទឹក​ប៉េង​បោះ​ចំនួន ២ ស្លាបព្រា​បាយ
៩- ទឹក​ខ្មេះ​ចំនួន ១ ស្លាបព្រា​បាយ
១០- ទឹក​សុទ្ធ​ចំនួន​កន្លះ​ពែង
១១- ទឹកសៀង​ចំនួន ១/៣ នៃ​កូនចាន។

៙ របៀប​ធ្វើ​ ៖

១. ចាក់​ប្រេងឆា​អូ​លីវ​ចូល​នៅក្នុង​ខ្ទះ​ទុក​រហូតដល់​ក្តៅ
២. ចាក់​សាច់​មាន់​ចូលក្នុង​ខ្ទះ​ កូរ​វា​តិចៗ ហើយ​ទុក​រហូតដល់​ឡើង​ពណ៌​ត្នោត(តែ​កុំ​ឲ្យ​ឆ្អិន)
៣. ដួស​សាច់​មាន់​ចេញពី​ខ្ទះ​ដាក់​ក្នុង​ចាន
៤. ដាក់​គ្រឿងផ្សំ​ដែល​នៅ​សល់​ចូល​នៅក្នុង​ខ្ទះ​ដែល​ក្ដៅ​ល្មម​ ហើយ​ច្របល់​វា​បញ្ចូល​គ្នា
៥. ចាក់​សាច់​មាន់​ចូល​ខ្ទះ​ជាថ្មី​ហើយ​ទុក​វា​រហូតដល់​ពុះ
៦. បន្ថយ​ភ្លើង​បន្តិច​ហើយ​រម្ងាស់​ទុក​រហូតដល់ ២០នាទី
៧. ដួស​វា​ដាក់​ចាន ឬ​ដួស​ស្រូប​លើ​បាយ​ក្ដៅ​ តាម​ការគួរ​គឺជា​ការ​ស្រេច ៕

Post a Comment

Whatsapp Button works on Mobile Device only

វាយតែមួយពាក្យដែលអ្នកចង់ស្វែងរក