Loading...

June 3, 2019

ចៀន​ពង​ទា​គ្រលុក​ពិសេស


៙ គ្រឿងផ្សំ ៖

១- ពង​ទា ២គ្រាប់
២- ប័រ ១ស្លាបព្រា
៣- សាច់​ប៉ាតេ ២បន្ទះស្តើងៗ
៤- ផ្សិត​ស្រស់ ១ខាំ
៥- ឈីស Cheese
៦- ម្រេច និង​សាច់ក្រក

៙ វិធីធ្វើ ៖

១- ហាន់​សាច់​ប៉ាតេ សាច់ក្រក ផ្សិត​ស្រស់ និង ឈីស ជាបន្ទះតូច២ ស្តើងៗ
២- វាយ​ពង​ទា​បំបែក ហើយ​គ្រលុក​វា​ឲ្យ​ចូល​គ្នា
៣ -រោយ​ម្រេច​បន្តិច
៤- ដាំ​ខ្ទះ​ឲ្យ​ក្តៅ ដាក់​ប័រ​ចូល កូរ​អោយ​រលាយ
៥- ចាក់​ពង​ទា គ្រលុក​ចូល ហើយ​គ្រលែង​វា​ឲ្យ​ស្មើ​ពេញ​ខ្ទះ
៦- ទុក​ឲ្យ​វា​ស្ទើរ​ឆ្អិន ហើយ​ដាក់​សាច់​ប៉ាតេ ផ្សិត និង​សាច់​ក្រក​ចូល
៧- រោយ ឈីស ពីលើ
៨- ទុក​ឲ្យ​ឆ្អិន ហើយ​ខ្ចប់​វា​ចូល​គ្នា
៩- ដួស​ដាក់​ចាន ហើយ​ទទួល​ទាន​ក្តៅៗ៕

Post a Comment

Whatsapp Button works on Mobile Device only

វាយតែមួយពាក្យដែលអ្នកចង់ស្វែងរក