June 20, 2019

របៀប​ធ្វើ​ក្ដាមប្រៃ​ស្រែ


៙ គ្រឿងផ្សំ ៖

១- ក្តាម​ស្រែ​រស់ : ១ គីឡូក្រាម
២- គ្រឿងទេស : ​​​ទឹកត្រី 1/3 នៃ​ទំងន់​ក្តាម, ប៊ីចេង, ស្ករត្នោត
៣- គ្រឿងលម្អ :​​ ជីរនាងវង​ និង​ជីររណា ហាន់​ជា​ចំណិតៗ​ និង​ម្ទេស ខ្ទឹម​ស

៙ របៀប​ធ្វើ ៖

១- លាង​ក្តាម​ឲ្យ​ស្អាត បន្ទាប់មក​ដាក់​ចូល​ទៅ​ក្នុង​ក្រឡ​ធ្វើ​ពី​កែវ កុំ​ធ្វើ​ជាមួយ​ក្រឡ​ជ័រ ។
២- ចាប់ផ្តើម​ដាក់​ទឹកត្រី 1/3 នៃ​ចំនួន​ក្តាម, ដាក់​ប៊ីចេង និង​ស្ករត្នោត​ទៅ​ក្នុង​កែវ​ត្រាំ ។ បន្ទាប់​មក​ផ្អាប់​ទុក​រយៈពេល ២យប់ ។

ក្រោយពី២​យប់​ហើយ ក្តាមប្រៃ​ស្រែ​​របស់​អ្នក​នឹង​ក្លាយ​ទៅជា​​មាន​រសជាតិ​ឈ្ងុយ​ឆ្ងាញ់​​បំផុត ដោយ​លោកអ្នក​គ្រាន់តែ​ថែម​នូវ​គ្រឿងលម្អ​ដូចជា ជីរនាងវង​ និង​ជីររណា ហាន់​ជា​ចំណិតៗ​ និង​ម្ទេស ខ្ទឹម​ស ។
_____________________
រៀបរៀង​ដោយ ស៊ូសាន

Post a Comment

Whatsapp Button works on Mobile Device only

វាយតែមួយពាក្យដែលអ្នកចង់ស្វែងរក