June 8, 2019

ឆា​ឆ្អឹងជំនីរ​ជ្រូក​បំពង​ជាមួយ​ម្នាស់

រូបភាព​តំណាង

៙ គ្រឿងផ្សំ ៖

- ឆ្អឹងជំនីរ​ជ្រូក ៣០០ក្រាម​(​៣ខាំ) ​ត្រូវ​លាង​​ឱ្យ​ស្អាត កាប់​តូចៗ​ល្មម
- ម្នាស់ ១ចំហៀង លាង​ទឹក​ឱ្យ​ស្អាត​ពុះ​ជា​ពីរ ចិត​ជា​ចំណិត​បញ្ឆិត​មិន​ស្ដើង​ពេក និង​មិន​ក្រាស់​ពេក
- ខ្ទឹមស ៥០ក្រាម
- ទឹកត្រី ១០មីលីលីត្រ
- អំបិល កន្លះ​ស្លាបព្រា​កាហ្វេ
- ស្ករស ១ស្លាបព្រាកាហ្វេ
- ប៊ីចេង ១ស្លាបព្រាកាហ្វេ
- ស្លឹកខ្ទឹម ២មើម
- ខ្លាញ់ ៥០ក្រាម
- ស្លឹក​ខ្ទឹម​ត្រូវ​លាង​​ឱ្យ​ស្អាត រួច​ហាន់​ខ្លី​ល្មម
- ខ្ទឹមស​ត្រូវ​បក​សម្បក​ចេញ​លាង​ទឹក​ឱ្យ​ស្អាត ហើយ​ចិញ្ច្រាំ​កុំឱ្យ​ម៉ដ្ឋ​ពេក

៙ របៀប​រៀបចំ​គ្រឿងផ្សំ របៀប​ធ្វើ ៖

១- ដំបូង​ត្រូវ​ដាក់​​ខ្ទះ​ឱ្យ​ក្ដៅ ហើយ​ដាក់​ខ្លាញ់​ចូល​ទុក​​ឱ្យ​ក្ដៅ ​​ដាក់​ខ្ទឹម​ស​ចូល​ទុក​​ឱ្យ​ក្រហម​ប្រឿងៗ
២- បន្ទាប់​មក​ដាក់​ឆ្អឹង​ជំនីរ​ជ្រូក បំពង​ឱ្យ​ក្រហម ដួស​ទុក​សិន និង​ចាក់​ខ្លាញ់​ទុក​
៣- ​ដាក់​ខ្លាញ់​​ចូល​ល្មម ដាក់​ខ្ទឹម​ស​ចូល​ កូរ​ឲ្យ​ក្រហម​ប្រឿងៗ
៤- ដាក់​ឆ្អឹង​ជំនីរ​ជ្រូក​បំពង​ ជាមួយ​ទឹកត្រី ស្ករស ប៊ីចេង អំបិល លៃ​ឱ្យ​សម​ល្មម កូរ​បាន​បន្តិច
៣- ទើ​ប​ដាក់​ម្នាស់​ចូល កូរ​មួយ​សន្ទុះ
៤- ដួស​ដាក់​ចាន និង​រោយ​​​ស្លឹកខ្ទឹម​ពីលើ​ជាការស្រេច ។

បញ្ជាក់ ៖ ដើម្បី​រក្សា​ភាព​ស្រួយ​នៃ​ឆ្អឹងជំនីរ​ជ្រូក​បំពង យើង​អាច​ឆា​គ្រឿង​ផ្សំ​ជាមួយ​ម្នាស់ រួច​យក​មក​ស្រោច​ពី​លើ ​ឆ្អឹងជំនីរ​ជ្រូក​បំពង ដែល​តម្រៀប​ក្នុង​ចាន ធ្វើ​បែបនេះ​គឺ​របៀប​ក្នុង​ភោជនីយដ្ឋាន ។

Post a Comment

Whatsapp Button works on Mobile Device only

វាយតែមួយពាក្យដែលអ្នកចង់ស្វែងរក