June 6, 2019

ឆា​មីសួ​ជាមួយ​សាច់​គោ


៙ គ្រឿងផ្សំ ៖

១- មីសួ 200ក្រាម
២- ស្ពៃខៀវ 300ក្រាម
៣- សាច់គោ​សុទ្ធ 300ក្រាម
៤- ការ៉ុត 1មើម
៥- ផ្សិតចំបើង (ផ្សិត​ត្រចៀក​កណ្តុរ ឬ ផ្សិត​តុង​កូវ​ក៏បាន)
៦- ខ្ទឹមបារាំង​ពាក់កណ្តាល​ផ្លែ
៧- ប្រេងឆា ទឹកស៊ីអ៊ីវ ស្ករ ល្ង​លីង 1ស្លាបព្រា ។

៙ របៀប​ធ្វើ ៖

១- ស្ពៃ​លាង​ឱ្យ​ស្អាត​កាត់​សំអាត​ឫ។ បើ​ស្ពៃ​ដើម​វែងៗ​ត្រូវ​កាត់​ជា​កង់ៗ​ស្រុះ​ទឹក​ក្តៅ​លាយ​អំបិល​បន្តិច ទុក​ល្មម​ឆ្អិន ស្រង់​ឡើង​ទុក​ឱ្យ​ស្ងួត ។ការ៉ុត​លាង​ឱ្យ​ស្អាត​ហាន់​តូចៗ​ ផ្សិត​លាង​សម្អាត​ហើយ​បេះ​ជា​ចម្រៀក​តូចៗ​ ។ ខ្ទឹម​បារាំង​ហាន់​ចំណិត​​ស្លា​ស្តើងៗ ។

២- ដាក់​ខ្ទះ​ឡើង​ចង្ក្រាន​ ច្រូច​ប្រេង​ឆា​ឱ្យ​ពុះ​ហើយ​ឆា​ត្រឡប់​ខ្ទឹម​បារាំង​ឱ្យ​ឆ្អិន​ ។

៣- តមក​ឆា​ត្រឡប់​ការ៉ុត​និង​ផ្សិត​របៀប​ហ្នឹង​ដែរ​ ហើយ​ចាក់​ចូល​ចាន​ទុក​មួយ​អន្លើ​ ។ ក្នុង​ខណៈ​ឆា​ត្រឡប់​បន្លែ​នេះ​អាច​បង់​គ្រឿងគ្រៅ​ខ្លះៗ​តាម​ចំណូល​ចិត្ត​ ។

៤- សាច់​គោ​ហាន់​ចំណិត​តូចៗ​ ប្រឡាក់​ទឹក​ស៊ីអ៊ីវ​និង​ម្សៅ​ ស៊ុប​ និង​​ស្លឹក​ខ្ទឹម​ តមក​ដាក់​ចូល​ខ្ទះ​ឆា​ដោយ​បើក​ភ្លើង​ធំ ។

៥-​ យក​ចាន​គម​ធំ​ ឬ កូន​ចាន​ដែក​ដាក់​មី​សួ​និង​គ្រឿង​ផ្សំ​ទំាង​អស់​ ច្របល់​គ្នា​លាយ​ឱ្យ​សព្វ។ ពេល​លាយ​យើង​អាច​បង់​គ្រឿង​ ភ្លក្ស​ឱ្យ​ល្មម​មាត់​ និង​ក្រូច​ប្រេង​ឆា​ពី​លើ​បន្តិច​ ហើយ​រោយ​ល្ង​ លីង​ពី​លើ ។

ចំណាំ៖ ត្រូវ​លាយ​ឱ្យ​សព្វ ។

វីដេអូ​របៀប​ឆា​មីសួ​មួយ​បែប​ទៀត ៖

Post a Comment

Whatsapp Button works on Mobile Device only

វាយតែមួយពាក្យដែលអ្នកចង់ស្វែងរក