June 22, 2019

ចំហុយ​ផ្អក​ពងត្រី​

រូបភាព​តំណាង

៙ គ្រឿងផ្សំ ៖

១- សាច់​ជ្រូក​លាយ​ខ្លាញ់ ៥០០ ក្រាម
២- ផ្អក​ពងត្រី ២០០ក្រាម
៣- ពង​ទា​ (បំបែក​ចូល​ឲ្យ​សព្វ) ៣ គ្រាប់
៤- ស្ករត្នោត 2 ស្លាបព្រាបាយ
៥- ទឹកត្រី 1 ស្លាបព្រាបាយ
៦- ប៊ីចេង ដាក់​បន្តិច
៧- បន្លែ​​អន្លក់​ដូចជា ត្រសក់, ពពាយ, ផ្លែ​ត្រប់, និង​ស្ពៃក្ដោប ​ជាដើម ។

៙ របៀប​ចម្អិន ៖

១- យក​សាច់​ជ្រូក​មក​ចិញ្ច្រាំ​ឲ្យ​សព្វ​សាច់ បន្ទាប់មក​យក​សាច់​ជ្រូក​លាយ​ជាមួយ​​នឹង​ផ្អក​ពងត្រី, ពង​ទា, ស្ករត្នោត, ទឹកត្រី, ប៊ីចេង ចូល​គ្នា​ទាំងអស់ ។
២- ក្រោយពី​លាយ​គ្រឿង​រួច​ហើយ ចាប់ផ្តើម​យក​ទៅ​ចំហុយ​ក្នុង​ឆ្នាំង ដោយ​ប្រើ​រយៈពេល​ចំនួន ៣០នាទី នោះ​លោកអ្នក​នឹង​ទទួល​បាន​នូវ​មុខម្ហូប​ដ៏​ឈ្ងុយ​ឆ្ងាញ់​ ។
មុខ​ម្ហូប​ផ្អក​ពងត្រី គេ​និយម​ហូប​​ជា​មួយ​បន្លែ​​អន្លក់​ដូចជា ត្រសក់, ពពាយ, ផ្លែ​ត្រប់, និង​ស្ពៃក្ដោប​ជាដើម ។

បញ្ជាក់ ៖ គេ​អាច​យក​ទៅ​ចៀន​ក៏​បាន​ដើម្បី​ឆាប់​បាន​ទទួល​ទាន ។ ហើយ​មិន​បាច់​ប្រើ​ស្លឹក​ខ្លឹម​នោះ​ទេ ព្រោះ​នាំ​ឲ្យ​ឆាប់​​ផ្អូម ។

មាន​វីដេអូ​បង្ហាញ​មួយ​របៀប​ផ្សេង​ទៀត ៖

Post a Comment

Whatsapp Button works on Mobile Device only

វាយតែមួយពាក្យដែលអ្នកចង់ស្វែងរក