June 3, 2019

ចៀន​សាច់មាន់​ខ្ទឹមស

រូបភាពតំណាង

៙ គ្រឿងផ្សំ ៖

១- សាច់​ទ្រូង​មាន់​ដោយ​មិន​មាន​ឆ្អឹង​និង​ស្បែក​ពី ៤ ទៅ ៥
២- ខ្ទឹមស​ហាន់​ឬ​ចិញ្ច្រាំ​ឲ្យ​ល្អិត​ចំនួន ៤កំពឹស ​ឬ​ ចំណែក
៣- ស្ករត្នោត៤ស្លាបព្រា​បាយ
៤- ប្រេងឆា​អូ​លីវ១ស្លាបព្រា​បាយ
៥- គ្រឿងផ្សំ​មួយ​ចំនួន​ទៀត​ដើម្បី​បង្កើន​រសជាតិ​សាច់

៙ របៀប​ចម្អិន ៖

១. ដាក់​ខ្ទះ​លើ​ចង្ក្រាន​ឲ្យ​ក្ដៅ​បន្ទាប់​មក​ចាក់​ប្រេង​ចូល
២. ដាក់​ខ្ទឹមស​ដែល​ចិញ្ច្រាំ​ម៉ដ្ឋ​ល្មម​ចូល​ខ្ទះ​ហើយ​ទុក​រហូតដល់​ឡើង​ជើង​អង្ក្រង
៣. បន្ថយ​ភ្លើង​បន្តិច​ហើយ​ចាក់​ស្ករ​ចូល​ព្រមទាំង​បន្ថែម​គ្រឿងផ្សំ​មួយចំនួន​ដើម្បី​ជួយ​បន្ថែម​រសជាតិ​តាម​ការគួរ
៤. ដាក់​សាច់​មាន់​ចូល​ខ្ទះ​ហើយ​ច្របល់​វា​ល្មមៗ ឲ្យ​សព្វ​ជាមួយនឹង ​ខ្ទឹមស ​និង ​ស្ករ​ ព្រមទាំង​គ្រឿងផ្សំ​ផ្សេងៗ
៥. ដាក់​អំបិល ​និង ​ម្រេច ​ដើម្បី​បង្កើន​រសជាតិ​តាម​ការ​ពេញចិត្ត
៦. ទុក​វា​ឲ្យ​ខះទឹក​ចន្លោះ​ពី ១៥ ទៅ ៣០នាទី ​ដើម្បី​ឲ្យ​សាច់​ឆ្អិន​ល្អ
៧. ដួស​សាច់​ដាក់​ចាន​ដើម្បី​រៀបចំ​រចនា​ឬ​ទទួលទាន​គឺជា​ការ​ស្រេច ៕

បន្ថែម : លោកអ្នក​អាច​ដាក់​ល្ង ដើម្បី​បន្ថែម​សម្រស់ និង​រសជាតិ ។

Post a Comment

Whatsapp Button works on Mobile Device only

វាយតែមួយពាក្យដែលអ្នកចង់ស្វែងរក