June 8, 2019

ឆា​ក្តៅ​អន្ទង់​ស្រែ

រូបភាពតំណាង

៙ គ្រឿង​ផ្សំ ៖

- អន្ទង់ ៣ខាំ
- ខ្ទឹមស ១មើម
- ស្លឹក​ក្រូច​សើច ១សន្លឹក
- ខ្ជាយ ១ចំណិត
- រំដេង ១​ចំណិត
- គល់​ស្លឹកគ្រៃ ២គល់
- ម្ទេស ១​គ្រាប់
- ប៊ីចេង កន្លះ​ស្លាបព្រា​កាហ្វេ
- ទឹកត្រី កន្លះ​ស្លាបព្រា​បបរ
- ខ្លាញ់ ២​ស្លាបព្រា​បបរ
- ស្ករ កន្លះ​ស្លាបព្រា​កាហ្វេ
- ម្រះ​ព្រៅ ទៅតាម​ការ​ចូលចិត្ត
- សណ្ដែកដី​ឆ្អិន ១​ស្លាបព្រា​បាយ។

៙ វិធី​ធ្វើ និង​ផ្សំគ្រឿង ៖​

១- សូម​យក​អន្ទង់​មក​លាង​ជាមួយ​ទឹកអំបិល ​ឱ្យ​អស់​ក្អែល​ខ្មៅៗ​​ឱ្យ​ស្អាត បន្ទាប់មក​ត្រូវ​វះ​យក​ពោះវៀន​ចេញ ហើយ​​កាត់​ជា​កង់ៗ​ល្មម ។ បន្ទាប់មក​ត្រូវ​យក​​ទៅ​បំពង​ជាមួយ​នឹង​ខ្លាញ់​​ឱ្យ​ឆ្អិន​ល្មម មិន​ត្រូវ​​ឱ្យ​បែក​​សាច់​អន្ទង់​នោះ​ទេ បន្ទាប់មក​ត្រូវ​ដួស​ទុក​ដោយ​ឡែក ។
២- ខ្ទឹមស​ចែក​ជា​​ពី​យក​​ទៅ​ចិញ្ច្រាំ​កុំឱ្យ​ម៉ដ្ដ​ពេក​មួយ​ចំហៀង និង​យក​ទៅ​បុក​ជាមួយ​គ្រឿង​មួយ​ចំហៀង
៣- ម្ទេស​ហាន់​​ជា​ចំណិត​វែងៗ
៤- សណ្ដែកដី​យក​ទៅ​​បុក​កុំ​ឱ្យ​ម៉ដ្ដ​ពេក
៥- ម្រះព្រៅ​បេះ​យក​​តែ​ស្លឹក​ ហើយ​យក​ទៅ​​លាង​ទឹក​ឱ្យ​ស្អាត
៦- ស្លឹក​ក្រូច​សើច រំដេង ខ្ជាយ គល់​ស្លឹកគ្រៃ​លាង​ទឹក​ឱ្យ​ស្អាត​យក​ទៅ​ហាន់​ស្ដើងៗ ហើយ​បុក​ចូល​គ្នា​​ឱ្យ​ម៉ដ្ដ បន្ទាប់មក​ដាក់​ខ្ទឹមស​ចូល ​ហើយ​បុក​ចូលគ្នា​ឱ្យ​ម៉ដ្ដ​ម្ដងទៀត ។

៙ របៀប​ឆា ៖

១- ជាដំបូង​ដាក់​ខ្ទះ​​ឱ្យ​ក្ដៅ​ហើយ​ដាក់ខ្លាញ់​ឱ្យ​ក្ដៅ
២- បន្ទាប់មក​ដាក់​ខ្ទឹមស​ដែល​ចិញ្ច្រាំ និង​ម្ទេស​ចូល​ឆា​ឱ្យ​​ឡើង​ជើង​អង្ក្រង​ល្មម
៣- បន្ទាប់មក​ដាក់គ្រឿង​បុក​ចូល​ឆា​ឱ្យ​ឈ្ងុយ ហើយ​ដាក់​អន្ទង់​ចូល
៤- ដាក់​ស្ករស ទឹកត្រី និង​ប៊ីចេង​រួច​ភ្លក់​មើល​ទើប​ដាក់ សណ្ដែកដី​រួម​ទាំង​ម្រះព្រៅ​ចូល ​ជា​ការ​ស្រេច ៕

Post a Comment

Whatsapp Button works on Mobile Device only

វាយតែមួយពាក្យដែលអ្នកចង់ស្វែងរក