June 11, 2019

ខ្យង​ស្ងោរ​ជ្រលក់​ទឹកត្រី (បែប​រហ័ស)


សព្វថ្ងៃ​ខ្យង​ស្ងោរ ស្ងោរ​ខ្យង​គេ​ឃើញ​មាន​លក់​ជា​លក្ខណៈ​រទេះ និង​មាន​ជា​ហាង​ ព្រោះ​អាហារ​មួយ​នេះ​ ចាត់ទុក​ជា​ប្រភេទ​​ការ​ហូប​លេង ជួបជុំ​មិត្តភ័ក្ដិ ។ បើ​យើង​ទិញ​យក​មក​ធ្វើ​ដោយ​ខ្លួន​ឯង នោះ​វា​អាច​កាត់​បន្ថយ​ភាព​គគ្រិច​បាន​ច្រើន ​ជាង​យើង​ទៅ​ទិញ​របស់​ដែល​គេ​ធ្វើ​ឆ្អិន​ហើយ​ស្រាប់ៗ ។

+ គ្រឿងផ្សំ ៖

១- ​ខ្យង​ស្ងោរ ៥០០ក្រាម ឆ្កឹះ​យក​សាច់
២- ​គល់​ស្លឹកគ្រៃ ២គល់ កាត់​កង់​ដំ​ឲ្យ​បែក
៣- ស្លឹក​ក្រូចសើច ៥សន្លឹក
៤- បន្លែ​អន្លក់​ញ៉ាំ​ផ្ទាប់ ជីរអង្កាម, ជីរសាំងគ្រហ៊ុំ, សាលាដ៍, ចេកខ្ចី មួយ​មុខ​បន្តិចៗ

+ វិធី​ធ្វើ ៖

១- ដាក់​ឆ្នាំង​ដាំ​ទឹក​ឲ្យ​ពុះ​​ ដាក់​គល់​ស្លឹក​គ្រៃ​ ​និង​ស្លឹក​ក្រូច​សើច​ញី​ដាក់​​​ចូល​ និង​ដាក់​ខ្យង​ចូល ។
២- ទុក​មួយ​សន្ទុះ​ ដាក់​ខ្យង​ចូល​ស្ងោរ​​​ម្តង​ទៀត​មួយ​​ពុះ​ប្រហែល​ជា ២-៣នាទី ។
៣- ២-៣​នាទី​ក្រោយ​មក ​អាច​ស្រង់​យក​មក​ញ៉ាំ​ផ្ទាប់​ជា​មួយ​បន្លែ​ជ្រលក់​ទឹក​ត្រី​បានហើយ ៕

+ គ្រឿងផ្សំ​ទឹកត្រី៖

ទឹក​ឆ្អិន ១២០មីលីលីត្រ, ស្ករស ៥០ក្រាម, ទឹក​ក្រូចឆ្មារ ២-៣ស្លាបព្រាបាយ, អំបិល បន្តិច, ទឹកត្រី ២-៣ស្លាបព្រាបាយ, ខ្ទឹមស ៣កំពឹស, ម្ទេស តាម​ចូល​ចិត្ត ​ចិញ្ច្រាំ ​ដាក់​ចូល​ក្នុង​ចាន​លាយ​ចូល​គ្នា​ឲ្យ​សព្វ។

មើល​វិធី​ធ្វើ​ជា​វីដេអូ

________________
ប្រភព : មង្គលការ

Post a Comment

Whatsapp Button works on Mobile Device only

វាយតែមួយពាក្យដែលអ្នកចង់ស្វែងរក